ហេតុ​ផល​ ៥​យ៉ាង​ដែល​អ្នក​គួរ​ញុំា​ឪឡឹក​ឲ្យ​បាន​ច្រើន​ជាង​មុន

ឪឡឹក​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ក្នុង​ចំណោម​ផ្លែ​ឈើ​ផ្សេង​​ទៀត​ដែល​ពេញ​និយម​បំផុត​នៅ​កម្ពុជា ដែល​ប្រជាជន​ខ្មែរ​យើង​និយម​យក​បរិភោគ​ជា​មួយ​បាយ ឬ​ក្រោយពេល​បាយ។ លើស​ពី​នេះ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ក៏​ងាយ​ស្រួល​រក​ទិញ​បាន​មិន​ថា​នៅ​ក្រុង​ភ្នំពេញ ឬ​នៅ​តាម​បណ្ដាខេត្ត​នោះ​ទេ។ ក្រៅ​តែ​ពី​ផ្អែម​ឆ្ងាញ់ ញុំា​ទៅ​ស្រស់ស្រាយ​ ឪឡឹក​ក៏​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ច្រើន​សន្ធឹកសន្ធាប់​ ដែល​អ្នក​គួរ​បង្កើន​បរិមាណ​នៃ​ការ​ញុំា​ឲ្យ​បាន​កាន់​តែ​ច្រើន។

១ ជួយ​ដល់​សុខភាព​បេះដូង

ឪឡឹក​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅ​ដោយ​អាមីណូអាស៊ីត​ដែល​ហៅ​ថា​ citrulline ដែល​ជួយ​ដល់​លំហូរ​ឈាម​ក្នុង​រាងកាយ​ និង​កាត់បន្ថយ​សម្ពាធ​ឈាម។ លើស​ពី​នេះ​ទៅ​ទៀត​ បេះដូង​មនុស្ស​ក៏​ត្រូវការសារធាតុ lycopene ដែល​មាន​នៅ​ក្នុង​ឪឡឹក បើ​យោង​តាម​ការ​សិក្សា​វា​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំង​បេះដូង។

២ ជួយ​ការពារ​សន្លាក់

សារជាតិ​ពណ៌​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ឪឡឹក​អាច​ជួយ​ការពារ​សន្លាក់​របស់​មនុស្ស​ពី​ការ​រលាក។ បើ​តាម​ការ​សិក្សា​មួយ​ចំនួន​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា ការ​ញុំា​ឪឡឹក​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ទំនង​ជួយ​អ្នក​ពី​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​តែ​ម្ដង។

៣ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា

វីតាមីន​ A B6 និង​ វីតាមីន​ C ដែល​មាន​នៅ​ក្នុង​ឪឡឹក​អាច​ជួយ​ឲ្យ​ស្បែក​អ្នក​រលោង ស្រស់ថ្លា និង​ម្យ៉ាង​ដោយ​សារ​តែ​ឪឡឹក​ជា​ផ្លែឈើ​ដែល​ពោរពេញ​ទៅ​ដោយ​ជាតិ​ទឹក។ បន្ថែម​ពី​លើ​នេះ​​វីតាមីន​ C ដែល​មាន​នៅ​ក្នុង​ឪឡឹក​ក៏​បាន​ជួយ​មួយ​ផ្នែក​ធំ​ទៅ​ដល់​មនុស្ស​ដែល​មាន​​ស្នាម​ជ្រួញ​លើ​ស្បែក​ផង​ដែរ។

៤ ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ

ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ​ឲ្យ​បាន​គ្រប់​គ្រាន់​ជា​កត្តា​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​រាងកាយ​ដំណើរការ​បាន​ល្អ។ ឪឡឹក​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ​ ៩២ភាគរយ​ដែល​បំពេញ​ជាតិ​ទឹក​បាន​ល្អ​ដល់​រាង​កាយ​ ព្រម​ទាំង​ជួយ​ការពារ​កម្ដៅ​ថ្ងៃ​ និង​មាន​ជាតិ​កាឡូរី​ទាប​បំផុត​ដែល​ជួយ​ដល់​ការ​គ្រប់​គ្រង​ទម្ងន់​បាន​ល្អ​ផង​ដែរ។

៥ ជួយ​ដល់​ភ្នែក

ត្រឹម​តែ​ឪឡឹក​មួយចំណិត​មាន​ផ្ទុក​វីតាមីន A ដល់​ទៅ​ ១១ភាគរយ​ដែល​​រាង​កាយ​របស់​អ្នក​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ។ វីតាមីន​មួយ​ប្រភេទ​នេះ​មាន​សារសំខាន់ និង​ជា​គន្លឹះ​ដែល​ជួយ​ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ។ ផ្លែឈើ​គ្រប់​ប្រភេទ​ជា​ប្រភព​នៃ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ​បំផុត។ ក្រៅ​ពី​ឪឡឹក​ ក៏​មាន​ផ្លែឈើ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អ្នក​គួរ​ញុំា​ឲ្យ​បាន​ទៀងទាត់ ឬ​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​តម្រូវ​ការ​របស់​រាងកាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន