ដូចពេក! ក្រុមចម្រៀងវៀតណាមមួយត្រូវគេចោទថាចម្លងស្ទីល BLACKPINK

ថ្មីៗ នេះ ក្រុមចម្រៀងនារីវៀតណាម DREAMeR បានក្លាយជាប្រធានបទត្រូវគេលើកយកនិយាយក្នុងបណ្ដាញសង្គម ក្រោយស្ទីលតែងខ្លួននិងរូបថតអាល់ប៊ុមថ្មីសឹងតែដូច BLACKPINK ទាំងស្រុង។ ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនហាក់មិនសប្បាយចិត្តខ្លាំង និងសំណូមពរឱ្យផលិតកម្ម YG តាមដានពីរឿងមួយនេះផង។

មែនទែនទៅ ក្រុមនារី DREAMeR បានបញ្ចេញរូបកាលវិភាគសម្រាប់ការចេញចម្រៀងថ្មីរបស់ខ្លួន តែអ្វីដែលធ្វើឱ្យក្រុមអ្នកគាំទ្រភ្ញាក់ផ្អើលគឺស្ទីលដូចនឹងរូបផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់ BLACKPINK គឺ Pink Venom សឹងតែ ៩០ ភាគរយ ដោយមានដាក់អក្សរពណ៌ផ្កាឈូក និងផ្ទាំងខាងក្រោយពណ៌ខ្មៅ ថែមទាំងមានរូបរន្ទះពណ៌ផ្កាឈូក ស្រដៀងទៅនឹងចង្កូមពណ៌ផ្កាឈូករបស់ក្រុម BLACKPINK ទៀត។

លើសពីនេះ រូបភាពរបស់សមាជិកម្នាក់គឺធ្វើស្ទីលសឹងតែដូច Lisa ទាំងស្រុង ចាប់តាំងពីម៉ូតសក់ កាយវិកា ពណ៌សក់ ពណ៌សម្លៀកបំពាក់ ក្រចកជាដើម។ ជាក់ស្ដែង អ្វីដែលក្រុមចម្រៀងនារី DREAMeR ធ្វើដូចទៅនឹងក្រុម BLACKPINK ពេក ទើបធ្វើឱ្យអ្នកគាំទ្រជាច្រើនមិនពេញចិត្ត និងមិនអាចសម្ងំស្ងៀមត្រូវតវ៉ា។

នេះមិនមែនជាលើកទីមួយទេ ដែលសមាជិកក្រុមនារី DREAMeR ត្រូវគេប្រទះឃើញលួចចម្លងស្ទីល BLACKPINK និង Lisa ពួកគេក៏ធ្លាប់ចម្លងស្ទីលព្រមទាំងព្យាយាមតែងខ្លួនដូច ROSE ផងដែ។

ទាក់ទងនឹងបញ្ហានេះដែរ ខាងផលិតកម្ម YG ហាក់មិនខ្វល់ខ្វាយ ឬចេញឆ្លើយតបអ្វីឡើយ រីឯក្រុមហ៊ុនខាងក្រុមចម្រៀង DREAMeR ក៏នៅស្ងៀមហាក់មិនដឹងរឿង កាន់តែធ្វើឱ្យអ្នកគាំទ្រក្រុម BLACKPINK កាន់តែខឹងខ្លាំង។ មិនតែប៉ុណ្ណោះ ពួកគេលើកឡើងថាផលិតកម្ម YG តែងតែមិនខ្វល់ និងការពារក្រុមនារីខ្លួនឱ្យបានត្រឹមត្រូវឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង