ទៅវត្តពិបាករកម៉ូដសក់មែន? កុំព្រួយប៉ុន្មានស្ទីល៍នេះស័ក្តិសមឥតទាស់

មិត្ត​នារី​ៗ​ដែល​ត្រៀម​ខ្លួន​ទៅ​វត្ត ​មិន​ត្រឹម​តែ​ពិបាក​រក​នឹក​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ប៉ុណ្ណោះ​ទេ ថែម​តែ​រវល់​រឿង​សម្លៀកបំពាក់ និង​ម៉ូដ​សក់​ថែម​ទៀត។ កន្លងមកយើងធ្លាប់បានណែនាំ​ម៉ូដ​សម្លៀកបំពាក់​ទាំង​បែប​ប្រពៃណី និង​ធម្មតា ដែល​អាច​ស្លៀកពាក់​ទៅ​វត្ត​បាន ហើយ​ថ្ងៃ​នេះ​គឺ​ដល់​វេន​ម៉ូដ​សក់​ម្ដង។ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ពេល​រក​នឹក​ធ្វើ ហើយ​ខ្លាច​ហួស​ម៉ោង​ចង្ហាន់​ផង​នោះ អាច​មើល​ប៉ុន្មាន​ម៉ូដស្រួល​ៗ​​​​នេះ​បាន។

សម្រាប់​អ្នក​សក់​ខ្លី​មិន​សូវ​ជា​ពិបាក​ឡើយ ដោយ​អាច​កៀប​ត្រង់​ក្ដោប ឬ​មូល​រួញ​តិច​ៗ។ តែ​សម្រាប់​អ្នកសក់​វែង​វិញ​មាន​ច្រើន​ជម្រើស​ណាស់ អាច​បួង លើក​ចង​ខ្ពស់ ចងទាបៗ ​ក្រង​ មូល​រួញ កៀប​ត្រង ចង​ពាក់​កណ្ដាល បាន​យ៉ាង​ស្អាត​ ហើយ​​​បាន​ចង់​កាន់តែ​មាន​សោភណភាព​បន្ថែម​អាច​យក​ប្រើ​ដង្កៀប​​ផ្សេង​ៗ​មក​លម្អ​លើ​សក់។

ប៉ុន្មាន​ម៉ូដ​ខាងក្រោម​នេះ មិន​ពិបាក​ និង​ចំណាយ​ពេល​យូរ​ក្នុងការ​ធ្វើឡើយ ហើយ​មើល​ទៅ​ស្អាត​សមរម្យ​សម្រាប់​មិត្ត​នារី​អាច​ទៅវត្តទៅវ៉ា​បាន បូករួម​ជាមួយ​សម្លៀកបំពាក់​បែប​ខ្មែរ​ជាមួយ​អាវ​ប៉ាក់ និង​ហូល​ ឬ​ផាមួង ឬ​ក៏​ជា​អាវ​ស​សំពត់​ខ្មៅ​ក៏​បាន​ដែរ៕


​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា