ស្រាយចម្ងល់ ហេតុអ្វីជំងឺផ្ដាសាយធំអាចសម្លាប់តួសាន់ឆាយបាន ព្រមជាមួយវីធីបង្ការនិងព្យាបាលជំងឺនេះ

នៅថ្ងៃទី៣ ខែកុម្ភៈកន្លងទៅនេះ ការស្លាប់របស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu ដែលមានដើមហេតុកើតចេញពីជំងឺគ្រុនផ្ដាសាយធំបានបង្ករឱ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងរង្វង់សាធារណជន។ ដ្បិតជាធម្មតា គ្រុនផ្ដាសាយមិនមែនជាជំងឺដែលគ្រោះថ្នាក់ខ្លាំង និងអាចជាសះស្បើយទៅវិញដោយខ្លួនឯង តែហេតុអ្វីបានជា គ្រុនផ្ដាសាយធំ ឬ Influenza អាចសម្លាប់តួឯកស្រីពីក្នុងរឿង Meteor Garden ឬរឿង F4 របស់តៃវ៉ាន់រូបនេះបាន?

ខាងក្រោមនេះជាព័ត៌មានសំខាន់ៗមួយចំនួនដែលអ្នកគួរតែដឹងទាក់ទងនឹងជំងឺផ្ដាសាយធំ (Influenza)៖

ប្រភេទនៃមេរោគ គ្រុនផ្ដាសាយធំ

យោងតាមអង្គការសុខភាពពិភពលោក (WHO) មេរោគនៃគ្រុនផ្ដាយសាយធំមានសរុបចំនួនបួនប្រភេទ រួមមានប្រភេទ A, B, C និង D។ ជាក់ស្ដែង ជាធម្មតាមេរោគផ្ដាយស្ដាយធំដែលមនុស្ស ជាទូទៅតែងជួបប្រទះគឺជាមេរោគប្រភេទ A និង B។ យ៉ាងណាងមិញ មានត្រឹមតែមេរោគប្រភេទ A ប៉ុណ្ណោះ ដែលអាចបង្កជាការរាតត្បាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។

ទន្ទឹមគ្នានេះ មេរោគប្រភេទ C មិនមែនជាប្រភេទដែលកើតមានក្នុងខ្លួនមនុស្សជាប្រចាំនោះទេ ឬកើតមានក្នុងកម្រិលស្រាលៗតែប៉ុណ្ណោះ។ ដោយឡែក មេរោគប្រភេទ D ជាប្រភេទមេរោគផ្ដាយសាយធំដែលកើតមានចំពោះប្រភេទសត្វគោ និងមិនឆ្លងទៅកាន់មនុស្សនោះឡើយ។

រោគសញ្ញានៃជំងឺគ្រុនផ្ដាសាយធំ

ខុសប្លែកពីជំងឺគ្រុនផ្ដាយសាយធម្មតា (Cold) ដែលអ្នកជំងឺអាចនឹងមានអាការដូចជា តឹងច្រមុះ ហៀរសំបោរ កណ្តាស់ ហូរទឹកភ្នែក ឈឺបំពង់ក និងក្អក អ្នកដែលកើតជំងឺគ្រុនផ្ដាសាយធំ(Influenza) អាចនឹងជួបប្រទះនឹងអាការដែលធ្ងន់ធ្ងរជាងនេះ ដូចជា គ្រុនក្ដៅ រងាញាក់ ឈឺក្បាល ក្អក ឈឺបំពង់ក ឈឺសាច់ដុំ ល្ហិតល្ហៃ និងរោគសញ្ញាទាក់ទងនឹងបញ្ហាក្រពះពោះវៀន ដូចជា ក្អួត ចង្អោរ និងរាកជាដើម។

ការឆ្លងជំងឺផ្ដាយសាយធំ

WHO បានឱ្យដឹងបន្ថែមទៀតថា គ្រុនផ្តាសាយធំអាចឆ្លងបានយ៉ាងងាយ ហើយរឹតតែលឿននៅក្នុងតំបន់ដែលមានមនុស្សប្រមូលផ្ដុំច្រើន។ ជាក់ស្ដែង មេរោគមួយនេះអាចចម្លងតាមរយៈការសាយភាពដំណក់ទឹកនៅក្នុងខ្យល់ ដែលកើតឡើងនៅពេលដែលអ្នកជំងឺក្អក និងកណ្ដាស់ ឬការប៉ះមាត់ ឬច្រមុះរបស់អ្នកជំងឺដោយផ្ទាល់។

វិធីសាស្រ្តក្នុងការព្យាបាល និងក្រុមមនុស្សដែលមានហានិភ័យខ្ពស់

ជាធម្មតា អ្នកដែលកើតមានជំងឺគ្រុនផ្ដាសាយធំអាចនឹងជាដោយឯកឯងត្រឡប់ទៅវិញ នៅក្នុងចន្លោះពេល ១ សប្ដាហ៍ ដោយមិនមានប្រើប្រាស់ថ្នាំអ្វីទាំងអស់ ឬក៏ប្រើប្រាស់វិធីសាស្រ្តក្នុងការព្យាបាលដូចជា ព្យាយាមសម្រាកឱ្យបានគ្រប់គ្រាន់ ទទួលទានទឹកឱ្យបានច្រើន និងប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល និងអាស្ពីរីនដើម្បីកាត់បន្ថយកម្ដៅនៅក្នុងខ្លួនបាន។ យ៉ាងណាមិញ ដ្បិតជំងឺផ្ដាយសាយធំមិនមែនជាជំងឺដែលគ្រោះថ្នាក់ខ្លាំងចំពោះមនុស្សដែលមានសុខភាពល្អក៏ពិតមែន ក៏ប៉ុន្តែវាក៏អាចធ្វើបណ្ដាលឱ្យកើតមានជំងឺបន្ថែមទៀត ដូចជាជំងឺរលាកសួត និងឆ្លងមេរោគក្នុងឈាម (Sepsis)​ ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។

តាមរយៈក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរីបានរៀបរាប់ថា ក្រុមមនុស្សដែលងាយប្រឈមនឹងហានិភ័យពីជំងឺមួយនេះ មានដូចជា៖

  • មនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ
  • ក្មេងអាយុពី ៦ខែដល់ក្រោម ៥ឆ្នាំ
  • ស្ត្រីមានផ្ទៃពោះ
  • អ្នកដែលមានជំងឺសួតរ៉ាំរ៉ៃ ឬជំងឺសរសៃឈាមបេះដូង
  • អ្នកដែលត្រូវការការតាមដានសុខភាពជាប្រចាំ ឬសម្រាកនៅមន្ទីរពេទ្យដោយសារជំងឺរ៉ាំរ៉ៃនៃមេតាបូលីស តំរងនោម សរសៃប្រសាទ ថ្លើម ឬជំងឺឈាម
  • អ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ
  • កុមារ និងយុវជនដែលមានអាយុចន្លោះពី ៦ ខែដល់ ១៨ ឆ្នាំដែលកំពុងទទួលការព្យាបាលដោយថ្នាំអាស្ពីរីនក្នុងរយៈពេលវែង ដូចជា ដើម្បីការពារការកកឈាមចំពោះអ្នកជំងឺដែលមានជំងឺ Kawasaki ដែលបណ្តាលឱ្យសរសៃឈាមរលាកនិងហើមជាដើម។

ជាក់ស្ដែង នៅពេលកន្លងទៅ សារព័ត៌មានតៃវ៉ាន់ ET Today បានរាយការណ៍ថា Barbie Hsu ធ្លាប់មានប្រវត្តិកើតជំងឺឆ្កួតជ្រូក និងជំងឺទាក់ទងនឹងបេះដូងផង ទើបធ្វើឱ្យនាងងាយឆ្លងនូវជំងឺដទៃ ជាក់ស្ដែងគឺ ជំងឺរលាកសួតរហូតនាំឱ្យមានការបាត់បង់ជីវិតកើតឡើង។

វិធីសាស្រ្តបង្ការ

ទាំង WHO និង MOH បានណែនាំឱ្យទៅចាក់វ៉ាក់សាំងដើម្បីការពារខ្លួនពីជំងឺគ្រុនផ្តាសាយធំ ជាពិសេសក្រុមមនុស្សដែលងាយទទួលរងគ្រោះពីជំងឺមួយនេះ។ បន្ថែមពីនេះ មនុស្សទូទៅក៏គួរតែរក្សាអនាម័យក្នុងការរស់នៅ បិទមាត់ និងច្រមុះនៅពេលក្អកកណ្ដាស់ ការពារការធ្វើសកម្មភាពជិតស្និទ្ធរួមគ្នាជាមួយនឹងអ្នកជំងឺ ក៏ដូចជាពាក់ម៉ាស់ និងស្វែងរកការព្យាបាលនៅពេលដែលមានអារម្មណ៍មិនស្រួលខ្លួនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន



Leave a Reply

Your email address will not be published.Required fields are marked *