ញ៉ាំផ្លែឈើតាមរបៀបទាំង ៥ នេះទើបអាចជួយឱ្យស្រកគីឡូ

ផ្លែឈើគឺសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនល្អៗជាច្រើនដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយ ជាពិសេសសម្រាប់អ្នកចង់សម្រក ឬរក្សាទម្ងន់។ បើទោះបីជាផ្លែឈើមានអត្ថប្រយោជន៍ហើយល្អក្នុងអំឡុងពេលសម្រកទម្ងន់ក៏ដោយ ក៏ការញ៉ាំត្រូវមានកម្រិត និងរបៀបញ៉ាំឱ្យត្រឹមត្រូវផងដែរ។ ដូចនេះដើម្បីជៀសវាងការកើនឡើងកម្រិតជាតិស្ករក្នុងឈាម និងជំរុញដល់ការសម្រកទម្ងន់ផងនោះ យើងគូរតែដឹងពីរបៀបញ៉ាំដូចតទៅ៖

១. ជៀសវាងការញ៉ាំទឹកផ្លែឈើស្រស់

សូម្បីតែទឹកផ្លែឈើស្រស់ក៏មិនមានជីវជាតិគ្រប់គ្រាន់ដូចការញ៉ាំផ្លែឈើទាំងមូលដែរដោយសារវាបានធ្វើឱ្យបាត់បង់បរិមាណជាតិសរសៃ។ ជាតិសរសៃក្នុងផ្លែឈើបានដើរតួជាអ្នកថែរក្សាប្រព័ន្ធរំលាយអាហារឱ្យដំណើរការកាន់តែល្អ។ មិនតែប៉ុណ្ណោះ ការទទួលទានផ្លែឈើទាំងមូលក៏បានជួយក្នុងការស្រូបយកសារធាតុចិញ្ចឹម ការពារការឡើងជាតិស្ករក្នុងឈាម និងបង្កើតបាត់តេរីល្អក្នុងពោះវៀនថែមទៀតផង។

២. ជៀសវាងផ្លែឈើមានជាតិផ្អែមខ្លាំង

ការទទួលទានផ្លែឈើដែលមានរសជាតិផ្អែមខ្លាំងញឹកញាប់ពេកនឹងធ្វើឱ្យកម្រិតកាឡូរីក្នុងរាងកាយកើនឡើងកាន់តែច្រើន។ ជាមួយនឹងរសជាតិផ្អែមដិតនឹងធ្វើឱ្យកម្រិតជាតិស្ករកើនឡើងយ៉ាងខ្លាំងដែលអាចប៉ះពាល់ដល់ការសម្រកទម្ងន់ក៏ដូចជាមានហានិភ័យខ្ពស់ក្នុងការកើតជំងឺផ្សេងៗផងដែរ។

៣. ជៀសវាងទឹកផ្លែឈើកំប៉ុង ឬក្រដាស

ទោះបីជាទឹកផ្លែឈើកំប៉ុង ឬក្រដាសភាគច្រើនត្រូវបានគេបានដាក់ថា “ផលិតពីផ្លែឈើពិត ១០០%” មែន ប៉ុន្តែវាមិនត្រឹមតែមានជាតិស្ករខ្ពស់នោះទេថែមទាំងមានលាយនូវសារធាតុគីំមីមួយចំនួនដែលអាចរក្សាទុកបានយូរទៀតផង។ លើសពីនេះ ទឹកផ្លែឈើកំប៉ុងមិនមានជាតិសរសៃដែលចាំបាច់សម្រាប់ការសម្រកទម្ងន់នោះទេ។

៤. ជៀសវាងដំណាប់ផ្លែឈើ (jam)

បើទោះបីជាដំណាប់ផ្លែឈើទាំងនោះធ្វើដោយដៃផ្ទាល់ ឬត្រូវបានផលិតចេញមកក៏ដោយ ក៏វានៅតែមានផ្ទុកនូវកម្រិតជាតិស្ករខ្ពស់ខ្លាំងមែនទែន។ ប្រសិនបើដំណាប់ផ្លែឈើនោះត្រូវបានផលិតចេញពីរោងចក្រទៀតនឹងមានផ្ទុកមកជាមួយនូវសារធាតុគីមីដែលអាចឱ្យយើងរក្សាទុកបានយូរបន្ថែមពីលើជាតិផ្អែមថែមទៀតផង។ ការទទួលទានដំណាប់ផ្លែឈើ ឬ jam នេះច្រើននឹងធ្វើឱ្យខ្លាញ់កាន់តែងាយប្រមូលផ្ដុំគ្នា ជាពិសេសនៅជុំវិញក្បាលពោះ។

៥. ជៀសវាងផ្លែឈើក្រៀម

ផ្លែឈើក្រៀមគឺពិតមានរសជាតិឆ្ងាញ់ ប៉ុន្តែវាក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំងមិនធម្មតាដែ ដោយសារវាមានផ្ទុកនូវសារធាតុចិញ្ចឹមតិចបំផុត ហើយអ្វីដែលមានច្រើនបំផុតគឺជាតិស្ករ។ ដូច្នេះការទទួលទានផ្លែឈើក្រៀមច្រើនមិនត្រឹមតែធ្វើឱ្យឡើងទម្ងន់នោះទេ ថែមទាំងអាចបង្កជាហានិភ័យនៃជំងឺផ្សេងៗបានផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ