ប៊ិះនឹងបានរៀបការទៅហើយ តែ Kenneth Ma ប្រាប់ថាដោយសារកូវីដ

ក្រោយទាក់ទងជាមួយមិត្តស្រីបច្ចុប្បន្ន តារាប្រុសហុងកុង Kenneth Ma តែងតែលួចសរសើរនាងជារឿយៗ ព្រមទាំងបង្ហាញភាពផ្អែមល្ហែមនានាលើបណ្ដាញសង្គម។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរថែមទាំងរស់នៅផ្ទះជាមួយគ្នា និងប្រើប្រាស់ប្រាក់រួមគ្នាផងដែរ។ ថ្មីៗ នេះ លោកក៏បានបង្ហើបប្រាប់ថា ប្រសិនបើគ្មានកូវីដទេ ម្ល៉េះលោកប្រហែលជារៀបការជាមួយមិត្តស្រីខ្លួន Roxanne Tong ទៅហើយ។

យោងតាមប្រភពព័ត៌មាន HK01 តារាប្រុសរូបនេះបានលើកឡើងក្នុងបទសម្ភាស​របស់ខ្លួនកំឡុងពេលផ្សព្វផ្សាយរឿង “Big White Duel 2” ថា តាមពិតទៅខ្លួនពិតជាមានគម្រោងរៀបការជាមួយមិត្តស្រី​តែដោយសារកូវីដទើបលោកមិនចង់និយាយអ្វីច្រើនប្រាប់មហាជន និងតែងលើកឡើងថាមិនទាន់គិតពីអនាគត។

លោកបន្ដថា ខ្លួននិងមិត្តស្រីបានពិភាក្សាពីមង្គលការដែលពួកគេចង់បាន និងគួរធ្វើអ្វីខ្លះដើម្បីត្រៀមទុក។ ប៉ុន្ដែកូវីដ និងការបិទខ្ទប់ធ្វើឱ្យពួកគេគិតពិចារណាឡើងវិញព្រមទាំងសម្រេចពន្យារពេលមិនទាន់រៀបការវិញ។ មែនទែនទៅ លោក និងមិត្តស្រីមិនចង់ឱ្យព្រោះតែមង្គលការខ្លួនហើយភ្ញៀវដែលមកចូលរួមត្រូវដាក់ដាច់ដោយឡែកមួយសប្ដាហ៍ទេ។

លោកបន្ថែមទៀតថា ខ្លួនមានគម្រោង និងគិតពីរឿងចិញ្ចឹមកូន។ ប្រសិនបើមានកូនប្រុស លោកនឹងចិញ្ចឹមគេឱ្យបានតឹងរ៉ឹងបំផុតមិនគេឱ្យគេធ្វើអ្វីស្រេចចិត្តទេ ធ្វើជាកូនប្រុសត្រូវតែមានទំនួលខុសត្រូវខ្ពស់។ ប្រសិនបើជាកូនស្រី លោកនឹងមិនដាក់សម្ពាធដល់នាងទេ និងផ្ដល់សិទ្ធិសេរីភាពឱ្យនាងចង់រៀន និងចង់ធ្វើនូវអ្វីដែលខ្លួនចូលចិត្ត។

ក្រៅពីនិយាយពីរឿងមង្គលការជាមួយមិត្តស្រី តារាប្រុសវ័យ ៤៨ ឆ្នាំនេះក៏បានលើកឡើងថា បើក្រឡេកមកមើលពីអាជីពជាអ្នកសិល្បៈវិញ លោកគ្មានគម្រោងចូលនិវត្តន៍ទេ ពោល​គឺនឹងធ្វើការរហូតដល់ចាស់ធ្វើលែងកើតតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង