អនុវត្ត ៥ ជំហានជួយថែរក្សាស្បែកមានសុខភាពក្នុងរដូវក្ដៅ

ក្នុងអំឡុងរដូវក្ដៅ ការថែរក្សាសុខភាពពិតជាមានសារៈសំខាន់ណាស់ព្រោះវាជាពេលដែលស្បែកងាយប្រឈមនឹងការខូចខាតពីកាំរស្មីព្រះអាទិត្យ ស្ងួត និងធូលីដីផ្សេងៗទៀតផងដែរ។ ដូច្នេះថ្ងៃនេះយើងសូមណែនាំនូវ ៥ ជំហានជួយរក្សា និងពង្រឹងសុខភាពស្បែកអំឡុងខែក្ដៅ ហើយអាចប្រើបានទាំងប្រុសស្រី៖

១. សម្អាតស្បែកជាមួយ makeup remover

មិនថាយើងបានប្រើប្រាស់គ្រឿងសម្អាង ឬអត់នោះទេប៉ុន្តែមុនគួររំលងជំហានមួយនេះឡើយ ជាពិសេសអ្នកដែលមានបញ្ហាស្បែកងាយកើតមុន។ ដោយសារទឹកជូតគ្រឿងសម្អាងមានសារធាតុផ្សំជាច្រើនដែលអាចជួយសម្អាតភាពកខ្វក់ចេញពីស្បែកបានជ្រៅ កាត់បន្ថយការរលាក ជួយពន្យឺតភាពចាស់ ជាពិសេសកាត់បន្ថយហានិភ័យនៃការឡើងមុន ស្នាមក្រហម មុនក្បាលខ្មៅ និងប្រភេទស្នាមជាំផ្សេងទៀតផង។

២. ជម្រុះកោសិកាស្បែក

ក្រោយជូតសម្អាតស្បែកមុខ ជំហានបន្ទាប់គឺការជម្រុះកោសិកា។ ការរក្សាទុកកោសិកាចាស់ៗច្រើននៅលើផ្ទៃមុខគឺមូលហេតុមួយដែលធ្វើឱ្យមុខឆាប់មានស្នាមជ្រីវជ្រួញ ក៏ដូចជាបង្កើនប្រេង និងភាពកខ្វក់នៅក្នុងរន្ធញើសទៀតផង។ យ៉ាងណាមិញ បើទោះបីជាការជម្រុះកោសិកាមានអត្ថប្រយោជន៍ពិតមែន ប៉ុន្តែការអនុវត្តជំហាននេះញឹកញាប់ពេកនឹងធ្វើឱ្យស្បែកស្ដើង។ ដូច្នេះយើងគួរតែធ្វើត្រឹម ១ ទៅ ២ ដងក្នុងមួយសប្ដាហ៍គឺប្រសើរបំផុត។

៣. ប្រើគ្រឿងសម្អាងមានប្រេងតិច

ជាមួយគ្នានេះដែរ ការជ្រើសរើសគ្រឿងសម្អាងក៏មិនគួររំលងដែរព្រោះរាល់ផលិតផលតែងតែមានសារៈសំខាន់ក្នុងការប្រើប្រាស់ខុសៗគ្នាទៅតាមរដូវកាល។ ដូច្នេះក្នុងអំឡុងរដូវក្ដៅយើងគួរតែជ្រើសរើសគ្រឿងសម្អាងណាដែលមានជាតិប្រេងតិចបំផុតមិនថាក្រែម ម្សៅទ្រនាប់ ឬផលិតផលផ្សេងនោះទេ។ ជាពិសេសសារធាតុដែលមិនអាចបំភ្លេចបានគឺ SPF។

៤. ប្រើម៉ាសរាល់យប់

ដើម្បីឱ្យស្បែកកាន់តែស្អាតហើយមានសុខភាពល្អ យើងគួរតែប្រើប្រាស់ម៉ាសព្រោះវាជាភ្នាក់ងារផ្ដល់សំណើមដែលមានគុណភាពខ្ពស់។ ជាក់ស្ដែងដូចជាអ្នកដែលត្រូវពន្លឺច្រើនមិនថាកាំរស្មីព្រះអាទិត្យ អេក្រង់គ្រឿងអេឡិចត្រូនិច ឬអំពូលនោះទេ ម៉ាសគឺជាអ្នកជួយដោះស្រាយបានយ៉ាងល្អ។ ជាពិសេសក្នុងរដូចក្ដៅ យើងគួរតែជ្រើសរើសផលិតៀលដែលមានសារធាតុខ្ពស់ជំនួសឱ្យ AHA/BHA និង whitening ព្រោះជាតិគីមីទាំងនេះងាយនឹងស្បែករលាកពេលត្រូវកម្ដៅថ្ងៃ។

៥. កុំភ្លេចឱ្យសោះឡេការពារកម្ដៅថ្ងៃ


ការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃគឺជាជំហានដែលសំខាន់បំផុតក្នុងការថែរក្សាស្បែក ជាពិសេសរដូវក្ដៅ។ ការជ្រើសរើសឡេការពារកម្ដៅថ្ងៃចាំបាច់ត្រូវមានតិចបំផុត SPF 30។ ជាមួយគ្នានេះ ត្រូវប្រាកដយើងបានលាបវានៅកន្លែងសំខាន់ដែលត្រូវពន្លឺថ្ងៃច្រើនដូចជាមុខ ក ទ្រូង និងដៃ។ នៅពេលយើងចេញទៅខាងក្រៅត្រូវលាបយ៉ាងហោចណាស់ ២ ម៉ោងម្ដង ឬច្រើនជាងនេះសម្រាប់អ្នកឆាប់បែកញើស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។