កំហុសលាងសម្អាតមុខ ៤ យ៉ាងអាចធ្វើឱ្យស្បែកមុខចាស់យ៉ាងឆាប់រហ័ស

ការលុបលាងសម្អាតមុខគឺជាអ្វីដែលយើងតែងតែធ្វើប្រចាំថ្ងៃ ដើម្បីជម្រះធូលីដី និងភាពកខ្វក់ចេញពីស្បែក ក៏ដូចជាជួយពន្យឺតភាពចាស់ផងដែរ។ ប៉ុន្តែអ្នកទាំងអស់គ្នាមានដឹងអត់ ប្រសិនបើយើងធ្វើឱ្យមានកំហុសពេលលាងមុខនឹងធ្វើឱ្យស្បែកបាត់បង់ភាពភ្លឺរលោង មានភាពឈឺចាប់ ថែមទាំងឆាប់ចាស់ទៀតផង។ សម្រាប់កំហុសទាំងនោះមានដូចជា៖

១. ប្រើហ្វូមលាងមុខរាល់ថ្ងៃ៖ ប្រសិនបើមានស្បែកស្ងួត ឆាប់ប្រតិកម្ម និងឡើងក្រហមមិនសក្ដិសមក្នុងការប្រើប្រាស់ហ្វូមលាងមុខរាល់ថ្ងៃនោះទេ។ ជាពិសេសសម្រាប់អ្នកដែលកំពុងប្រើផលិតផលដូចជា Retinol ឬ Exfoliants ដែលមានផ្ទុកសារធាតុ AHAs គួរគិតឱ្យមែនទែនព្រោះវាអាចធ្វើឱ្យស្បែកឆាប់រលាក ស្ងួត ហើយលេចឡើងជាស្នាមជ្រីវជ្រួញ។

២. លាងមុខជាមួយទឹកក្ដៅ៖ ការសម្អាតផ្ទៃមុខជាមួយទឹកក្ដៅអាចជម្រះចេញនូវប្រេងធម្មជាតិ និងជាតិសំណើមសំខាន់ធ្វើឱ្យស្បែកឡើងស្ងួត ក្រហម និងរមាស់។ យើងអាចប្រើទឹកក្ដៅឧណ្ហៗបាន ដើម្បីជម្រើសស្បែកឱ្យស្អាតយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែវានឹងរឹតតែប្រសើរ ប្រសិនបើយើងប្រើទឹកត្រជាក់ធម្មតាមកលាងសម្អាតមុខ។

៣. រំលងការជូតសម្អាតគ្រឿងសម្អាង៖ ការធ្វេសប្រហែសក្នុងការជូតគ្រឿងសម្អាង ជាពិសេសឡេការពារកម្ដៅថ្ងៃប្រៀបដូចជាបើកឱកាសឱ្យបាក់តេរីបំផ្លាញផ្ទៃមុខដូច្នោះដែរ។ លើសពីនេះ វាក៏អាចធ្វើឱ្យស្ទះរន្ធញើស ខូចរបាំងការពារស្បែក និងឡើងមុនក្បាលខ្មៅ។ នៅពេលដែលសុខភាពស្បែករងផលប៉ះពាល់បែបនេះហើយ នោះស្នាមជ្រីវជ្រួញក៏នឹងលេចឡើងមកជាមួយផងដែរ។

៤. ការជ្រើសរើសប្រភេទសាប៊ូលាងមុខ៖ ការជ្រើសរើសប្រភេទសាប៊ូលាងសម្អាតមុខអាចជួយ​រក្សា​ស្រទាប់​ប្រេង​ធម្មជាតិដែលធ្វើ​ឱ្យ​ស្បែក​មាន​សំណើម។  ជាក់ស្ដែងដូចជាអ្នកមានស្បែកខ្លាញ់ ឬកើតមុនគូរសាកល្បងជាមួយជែលលាងសម្អាត។ ហើយចំពោះអ្នកមានស្បែកស្ងួត និងងាយប្រតិកម្មគួរប្រើប្រភេទក្រែមលាងសម្អាត ឬសាប៊ូលាងសម្អាតដែលមានផ្ទុកសារធាតុទឹកដោះគោ។

ដូច្នេះបើ​ចង់​បាន​ស្បែក​មុខ​ដែល​មាន​សុខភាព​ល្អ ស្អាត ទន់ និងភ្លឺ​រលោង យើង​គួរ​តែ​លាង​មុខ ​២ ​ដង​ក្នុង​មួយ​ថ្ងៃ​ពេល​ព្រឹក និង​យប់។ សម្អាតពេលព្រឹកអាចធ្វើឱ្យស្រូបយកសារធាតុចិញ្ចឹមពីផលិតផលដែលយើងបានប្រើប្រាស់ ខណៈលាងសម្អាតពេលយប់អាចជួយជម្រះភាពកខ្វក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន