ឈិន ឡុង ទឹកភ្នែករលីងរលោងអួលដើមកពេលនិយាយដល់សិល្បៈករចិនជំនាន់ក្រោយ

លោក Jackie Chan ឬ ឈិន ឡុង ត្រូវបានមហាជនជាច្រើនជុំវិញពិភពលោកស្គាល់ថាជាតារាសម្ដែងប៉ិនប្រសប់ផ្នែកក្បាច់គុន និងកំប្លុកកំប្លែង។ រឿងនីមួយៗ របស់លោកតែងតែទទួលបានការគាំទ្រជាច្រើនពីមហាជន ខណៈទស្សនាហើយនៅតែចង់ទស្សនាម្ដងទៀត។ មិនតែប៉ុណ្ណោះ លោកក៏ជាតារាសម្ដែងម្នាក់ដែលស្រឡាញ់ក្បាច់គុនចិនខ្លាំង និងតែងមានបំណងចង់ផ្សព្វផ្សាយទៅកាន់ពិភពលោកអំពីក្បាច់គុនចិន។

បច្ចុប្បន្ន លោកកំពុងចេញដើរផ្សព្វផ្សាយជាមួយក្រុមការងារសម្រាប់ភាពយន្ដកុនថ្មីរបស់ខ្លួនគឺរឿង “Ride On”។ ក្នុងកំឡុងពេលដែលចេញដើរផ្សព្វផ្សាយក្នុងកម្មវិធីនានា សំនួរជាច្រើនក៏ត្រូវបានចោទសួរឡើង។ មែនទែនទៅ សំនួរដែលធ្វើឱ្យតារាសម្ដែងវ័យ ៦៨ ឆ្នាំរូបនេះចាប់ផ្ដើមអួលដើមក និងទឹកភ្នែករលីងរលោងនៅពេលរំឭកដល់សិល្បៈករចិនជំនាន់ក្រោយ និងតារាសម្ដែងប្រុសដែលអាចបន្ដតំណែងពីរូបលោក។

លោកបានលើកឡើងថា៖ សម័យឥឡូវគេរកតែតារាសម្ដែងដែលមានមុខមាត់ស្រស់ស្អាតប៉ុណ្ណោះ បើទោះជាពួកគេសម្ដែងមិនកើត មិនចេះក្បាច់គុនក៏នៅតែអាចមានភាពល្បីល្បាញ។ ជាក់ស្ដែងឱ្យតែសម្រស់ស្អាតឈរស្ងៀមនៅតែគៀន ឱ្យគេសម្ដែងឈុតគ្រោះថ្នាក់ជំនួសក៏ល្បីដែរ។

ស្របពេលដែលអ្នកស្រឡាញ់ក្បាច់គុនចិន ប្រឹងប្រែងថតទាំងហត់នឿយ និងប្រថុយគ្រោះថ្នាក់បែរជាមិនទទួលបានការចាប់អារម្មណ៍។  លោកសង្ឃឹមថា អ្នកប្រឹងប្រែងចេញពីចិត្តពិតប្រាកដនឹងទទួលបានការគាំទ្រ។ ហើយបើនិយាយដល់អ្នកដែលអាចបន្ដវេនបន្ដពីលោក វាពិតជាពិបាករកខ្លាំងគឺស្ទើរតែគ្មានតែម្ដង។ ក្នុងចំណោមតារាសម្ដែងក្មេងៗ ដែលលោកធ្លាប់ធ្វើការជាមួយអាចនិយាយថា Nicolas Tse ជាមនុស្សម្នាក់ដែលមានសមត្ថភាពខ្ពស់ទាំងការសម្ដែង ទាំងក្បាច់គុន និងស៊ូខ្លាំងធ្វើឱ្យលោកមិនសរសើរមិនបាន។

គួររំឭកថា លោក ឈិន ឡុងតែងសម្ដែងក្ដីបារម្ភទាក់ទិននឹងអនាគតភាពយន្ដកុនរបស់ចិន ដោយសារតែតារាជំនាន់ក្រោយហាក់មិនសូវប្រឹងប្រែងលើការសម្ដែង និងហាត់ក្បាច់គុនចិនឡើយ។ បើតាមការមើលឃើញរបស់លោក ភាគច្រើនពួកគេផ្ដោតលើសម្រស់ជាធំ ជាហេតុធ្វើឱ្យមិនថារឿងភាគ ឬភាពយន្ដកុនសុទ្ធតែមិនទទួលបានការចាប់អារម្មណ៍ដូចជំនាន់មុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។