ញ៉ាំខ្នុរហើយកុំបោះចោលគ្រាប់ ព្រោះមានអត្ថប្រយោជន៍ ៤ នេះ

ជឿជាក់ថាប្រជាជនខ្មែរមួយចំនួនគឺតែងតែមានទម្លាប់ទុកគ្រាប់ខ្នុរដើម្បីស្ងោរញ៉ាំដោយសារវាមានក្លិនឈ្ងុយ​ និងរសជាតិឆ្ងាញ់។ បើទោះបីជាគ្រាប់ខ្នុរមានទំហំតូចពិតមែន តែវាមានគុណតម្លៃអាហារូបត្ថម្ភខ្ពស់ដែលចាំបាច់សម្រាប់សុខភាព។ ដូច្នេះថ្ងៃនេះយើងសូមចែករំលែកអំពីអត្ថប្រយោជន៍ទាំង ៤ របស់គ្រាប់ខ្នុរ៖

១. ប្រឆាំងមហារីក

គ្រាប់ខ្នុរសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសសារធាតុ flavonoid saponin និង phenolic។ សមាសធាតុទាំងនេះអាចជួយប្រឆាំងនឹងការរលាក សម្រួលប្រព័ន្ធការពាររាងកាយ និងជួសជុលផ្នែកខូចណាមួយនៃសរីរាង្គរាងកាយផងដែរ។ តាមការសិក្សា DNA ទៅលើសត្វបានបង្ហាញថាសារធាតុចម្រាញ់ចេញពីគ្រាប់ខ្នុរអាចជួយកាត់បន្ថយអត្រានៃការកើតជំងឺមហារីកក្នុងសរសៃឈាមបាន ៦១%។

២. រក្សាតុល្យភាពប្រព័ន្ធរំលាយអាហារ

ក្រៅពីសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មហើយ គ្រាប់ខ្នុរក៏មានជាតិសរសៃខ្ពស់ដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារមានតុល្យភាព បំបាត់អាការៈទល់លាមក បំបាត់ឬសដូងបាត និងការពារជំងឺរលាកពោះវៀនផងដែរ។ លើសពីនេះជាតិសរសៃដែលនៅក្នុងគ្រាប់ខ្នុរត្រូវបានគេចាត់ទុកជាសារធាតុប្រូបាយអូទិចដែលមានគុណសម្បត្តិជួយដល់ការលូតលាស់បាក់តេរីមានប្រយោជន៍ក្នុងពោះវៀនទៀតផង។

៣. ប្រឆាំងបាក់តេរី

យោងតាមការសិក្សាមួយពីគេហទំព័រ Healthline បានបង្ហាញថាផ្នែកស្បែកនៃគ្រាប់ខ្នុរត្រូវបានគ្របដណ្ដប់ដោយភាគល្អិតតូចៗដែលបានដើរតួជាភ្នាក់ងារប្រឆាំងនឹងបាក់តេរី។ ជាមួយគ្នានេះ ភាគល្អិតតូចៗទាំងនោះត្រូវបានគេយកទៅពិសោធន៍ទៅលើការប្រឆាំងបាក់តេរីធម្មតាដូចជា E. coli។ ជាលទ្ធផលគេបានសន្និដ្ឋានថាគ្រាប់ខ្នុរពិតជាមានសក្តានុពលក្នុងការបង្កើតភ្នាក់ងារព្យាបាលសម្រាប់ការពារជំងឺដែលបណ្តាលមកពីអាហារ។

៤. កាត់បន្ថយកម្រិតកូឡេស្ដេរ៉ូលអាក្រក់

ការស្រាវជ្រាវបានបង្ហាញថាគ្រាប់ខ្នុរអាចបង្កើនកម្រិតកូឡេស្តេរ៉ូលល្អក្នុងរាងកាយដែលជួយការពារបេះដូងដោយសារវាមានជាតិសរសៃខ្ពស់ និងសារធាតិប្រឆាំងអុកស៊ីតកម្ម។ ជាមួយគ្នានេះ គ្រាប់ខ្នុរក៏អាចជួយកាត់បន្ថយកម្រិតកូឡេស្ដេរ៉ូលអាក្រក់ដែលធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែម និងហានិភ័យនៃជំងឺបេះដូងផងដែរ។

ចំណុចត្រូវប្រុងប្រយ័ត្ន៖ បើទោះបីជាគ្រាប់ខ្នុរមានអត្ថប្រយោជន៍យ៉ាងណាក៏ដោយ ក៏គួរតែញ៉ាំក្នុងបរិមាណមួយត្រឹមត្រូវដែរ។ ជាពិសេសអ្នកដែលញ៉ាំថ្នាំជាប្រចាំព្រោះវាអាចបង្កើនហានិភ័យនៃលំហូរឈាមបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។