ពលរដ្ឋរាប់ម៉ឺននាក់ សម្រុកទៅចូលរួមពិធីចាប់ត្រីដ៏ល្បីប្រចាំឆ្នាំ

បន្ទាប់ពី​ប្រជាកសិករ​បាន​ប្រមូល​ផល​កសិកម្ម​រួច​រាល់​អស់​ហើយ​នោះ ប្រជាពលរដ្ឋ​តែងតែ​ធ្វើ​ប្រារព្ធ​ពិធី​ចាប់​ត្រី​នៅ​រមណីយដ្ឋាន​បឹង​ត្រពាំងក្រម ស្ថិត​ក្នុង​ភូមិសាទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ ដើម្បី​រំលឹក​ រក្សា អភិរក្ស​កេរ្តិ៍​ដំណែល​ពី​បុរាណ​ត​រៀងមក ក្នុង​តំបន់​នេះ។ បើ​តាម​ការ​ចុះផ្សាយ​ពី​ក្រសួង​ទេសចរណ៍​មាន​អ្នក​ចូលរួម​ជាង ៦ ម៉ឺន​នាក់។

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៦ ម៉ឺន​នាក់ មកពី​ឃុំ​ជាំ​ក្រវៀន ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ហើយ​ ក៏​មាន​ប្រជាពលរដ្ឋ​​មក​ពី​ខេត្ត​ក្រចេះ កំពង់ចាម ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង​ផង​ដែរ។ លោក រិន សំអឿន អាយុ ៣៧ឆ្នាំ រស់​នៅ​ភូមិសាទុំ ឃុំ​ជាំក្រវៀន ស្រុក​មេមត់ បាន​បញ្ជាក់​​ឲ្យ​​ដឹង​​ថា គាត់​មាន​ឧបករណ៍​អង្រុត​​យក​មក​ចុះ​​ចាប់​ត្រី​រាល់​ឆ្នាំ ហើយ​​ឆ្នាំ​នេះ​​ត្រី​​សម្បូរ​ជាង​​ឆ្នាំ ២០២០ ដោយ​ទឹក​បឹង​ត្រពាំង​នៅ​ច្រើន​ឆ្នាំ​នេះ​មាន​ភ្លៀង​ច្រើន ហើយ​ចាប់​បាន​ត្រី​ច្រើន យក​ទៅ​ធ្វើ​ម្ហូប​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​សប្បាយ។

ក្នុង​បទសម្ភាសន៍​​លោកយាយ ស្បោង អ៊ូច ក្នុងវ័យជាង៧៣ឆ្នាំ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ពី​ដើម មុន​នឹង​ចុះ​ចាប់​គេ​ធ្វើ​ពិធី​សែន​សុំ​ម្ចាស់ទឹកម្ចាស់ដី សុំ​ឲ្យ​ត្រី​ដែល​មាន​ធ្មុង​ទាំ​ឡាយ ​ដូចជា​ត្រី​ឆ្លាំង ត្រី​អណ្ដែង ត្រី​កញ្ចុះ ជាដើម សូម​ឲ្យ​ស្លូត​ដូច​ត្រី​កំភ្លាញ ធ្វើ​ដូចនេះ ពេល​បងប្អូន​ប្រជាពលរដ្ឋ​ចុះ​ចាប់​ត្រី​មិន​មាន​បញ្ហា​មុត​ត្រី​អ្វី​នោះ​ទេ នេះ​ជា​ទំនៀម​បុរាណ​យើង ។

លោក អ៊ូច យឿន មេឃុំ​ជាំ​ក្រវៀន និង​ជា​ប្រធាន​គណៈកម្មការៀបចំកម្មវិធីចាប់ត្រីបឹងត្រពាំងក្រម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ថ្ងៃ​នក្ខត្តឫក្ស​ដ៏​ល្អត្រចះត្រចង់ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ជា​ឯកច្ឆន្ទ​ប្រារព្ធ​ពិធី​ចាប់​ត្រី​បឹងត្រពាំងក្រម​ជា​រៀងរាល់ឆ្នាំនៅក្នុង ខែ​កុម្ភៈ​នេះ រយៈពេល ៤ ថ្ងៃ និង ៣ យប់ គឺ​ចាប់​ពីថ្ងៃទី ១៥.១៦.១៧ និង​ថ្ងៃទី១៨ ខែ​កុម្ភៈ​​​​តែម្តង។ នៅពីរថ្ងៃដំបូងគឺថ្ងៃទី១៥.១៦ និងថ្ងៃទី១៧ គឺ​អ្នក​ចូលរួម​បាន​មក​ជួបជុំគ្នា ដើរ​លេង​កម្សាន្ត ទស្សនា​ទេសភាព​ស្ថិត​នៅ​ជុំវិញ​តំបន់​បឹងត្រពាំងក្រម ដែល​មាន​កេរ្តិ៍ ដំណែល​ពី​ដូនតា​យើង រួម​មាន៖ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែង​ឡស្រា និង​ស្រះ​ទឹក​នាង​លើម​ជាដើម។ ក្រៅពីដើរទស្សនាកំសាន្តពីប្រវត្តិ និងកេរ្តិ៍​ដំណែល យ៉ាង​ជក់ចិត្ត សប្បាយ​អឺងកង នា​ពេលថ្ងៃ និង​ពេល​រាត្រី មាន​កម្មវិធី រាំ​ច្រៀង​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​ផង​ដែរ​។ ថ្ងៃ​បន្ទាប់​គឺ នៅថ្ងៃទី១៨ ខែ​កុម្ភៈ នេះគឺជាថ្ងៃ​បងប្អូន​ប្រជាពលរដ្ឋ ប្រមាណ​ជាង ៦ ម៉ឺននាក់ មកពីឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានមកប្រារព្ធពិធីចាប់ត្រី នេះដែរ ។

បឹងត្រពាំងក្រំមានទំហំ ១០០ បួនជ្រុង ចំពោះបងប្អូនប្រជាពលរដ្ឋមកចាប់ត្រីនេះគឺ មាន​ឧបករណ៍​របៀប​បុរាណ​រួមមាន អង្រុត ឈ្នាង ឆ្នុក ត្រក ទ្រូ លប​។ នៅម៉ោងជាង៩ព្រឹកថ្ងៃទី១៨ នេះ​ដែរ គឺ​បងប្អូន និង​នាំ​គ្នា​ចុះ​ចាប់​ត្រី​រួមគ្នា​តែម្ដង ។ ឆ្នាំនេះ​ត្រី​មាន​ដូចជា ត្រីរស់ ត្រីឌៀប ត្រីក្រាញ់ ត្រីឆ្លូញ ត្រីទួក ត្រីអណ្តែង ត្រីកញ្ចុះ ត្រីកន្ត្រប់ ត្រីតាអោន និង​ត្រីកំភ្លាញ ហើយត្រី​មិន​សម្បូរ​ជាង​ឆ្នាំ ២០២០ ឆ្ងាយណាស់ ។ ក្នុង​១ឆ្នាំ​អនុញ្ញាត​ឲ្យ​បងប្អូន​ចាប់​បាន​តែ​ម្ដង​ទេ។ ផុត​ពី​ថ្ងៃ​ប្រារព្ធ​ពិធី​ចាប់​ត្រី គឺ​មាន​កម្លាំង​ប្រជា​ការពារ​ភូមិ និង​កម្លាំង​ប៉ុស្តិ៍​ការពារ មិន​ឲ្យ​មាន​ការ​នេសាទ​ដោយ​យក​ឧបករណ៍​ហាម​ឃាត់​ល្មើស​ច្បាប់​មក​រក​នោះ​ទេ ធ្វើ​បែបនេះ គឺ​ដើម្បី​ការពារ​ត្រី​បឹង​ធម្មជាតិ​របស់​យើង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន