ចង់បាន Blue ធិក លែង​ពិបាក​ទៀត​ហើយ! Meta ប្រកាស​ដាក់​លក់តែម្ដង ជាង ១០ ដុល្លារ/ខែ

នា​​ព្រឹក​ថ្ងៃ​ទី​២០ នេះ​លោក​ Mark Zuckerberg ដែល​ជា​ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Meta គ្រប់​គ្រង​ទាំង​ Facebook និង Instagram បាន​ប្រកាស​ផ្ដល់​សេវាកម្ម​ដ៏​ថ្មី​សន្លាងមួយ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំង​ពីរ​ភ្ញាក់​ផ្អើល​គឺ សេវាកម្ម​ផ្ដល់​សញ្ញា Blue Badge ឬ​សញ្ញា​ពណ៌​ខៀវ​នៅ​លើ​គណនី​ដែល​គេ​ដឹង​ជា​ទូលំ​ទូលាយ​ថា​ទាល់​តែ​មនុស្ស​មាន​ប្រជាប្រិយភាព​ (celebrity) ឬ​អង្គភាព​រដ្ឋាភិបាល​ទើប​អាច​ស្នើ​សំ​សញ្ញា​នេះ​បាន​កាល​ពី​មុន។​

សេវា​កម្ម​ថ្មី​នេះ​មាន​ឈ្មោះ​ថា​ Meta Verified ដែល​មាន​តម្លៃ​ចាប់ពី ១១.៩៩ ដុល្លារ/ខែ នៅ​លើ​គេហទំព័រ និង $១៤.៩៩/ខែ នៅ​លើ iOS របស់ Apple។ ក្រុមហ៊ុន​នឹង​ផ្ដើម​ដំណើរ​ការ​សេវាកម្ម​នេះ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់​ក្នុង​សប្ដាហ៍​នេះ​ រួច​បន្ត​ទៅ​ប្រទេស​ជា​ច្រើន​ទៀត «ក្នុង​ពេល​ឆាប់​ៗ» នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ការ​បង្ហោះ​របស់​លោក Zuckerberg។

ក្នុង​សេចក្ដី​ប្រកាស​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​ថា​សេវាកម្ម​នេះ​ក៏​មាន​ភ្ជាប់​មក​ជា​មួយ​អត្ថប្រយោជន៍​ផ្សេង​ទៀត​រួម​ទាំង​ ការ​ការពារ​គណនី​បន្ថែម​ពី​ការ​ក្លែងបន្លំ។ ដើម្បី​បញ្ចៀស​គណនី​ក្លែងក្លាយ អតិថិជន​ដែល​ចង់​បាន​​សញ្ញា​ពណ៌​ខៀវ​ គឺ​ត្រូវ​តែ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ រួម​នឹង​កម្រង​ព័ត៌មាន​មួយ​ចំនួន​ និង​រូបភាព​របស់​ពួកគេ ហើយ​អ្នក​មាន​សិទ្ធិប្រើប្រាស់​សេវាកម្ម​នេះ​គឺ​ត្រូវ​តែ​មាន​អាយុ​លើស​ពី ១៨ ឆ្នាំ។

គួរ​ជម្រាប​​ថា​ ក្រៅ​ពី​ក្រុមហ៊ុន​ Meta បណ្ដាញ​សង្គម​ជា​ច្រើន​ផ្សេង​ទៀត​ក៏​មាន​ផ្ដល់​ជូន​នូវ​សេវាកម្ម​មួយ​នេះ​ផង​ដែរ​រួម​មាន​៖ Discord, Reddit និង YouTube ជា​ដើម​ ចំណែក​ឯ​ក្រុម​ហ៊ុន Twitter របស់​លោក​ Elon Musk ក៏​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​សេវាកម្ម​មួយ​នេះ​ផង​ដែរ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា