មក​ចាប់​អារម្មណ៍គម្រោងកម្មវិធីធំៗ ៨ ​នៅតំបន់ភូមិខ្ញុំ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​ ២០២៣

ក្រោយ​ខក​ខាន​ប្រារព្ធ​អស់​ជា​ច្រើន​ឆ្នាំ ស្របពេល​ជា​ខួប​ទី ១០ ឆ្នាំ​ផង​ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​​ឆ្នាំ​ ២០២៣ នេះ​នឹង​មាន​ភាព​គគ្រឹកគគ្រេង និង​ទំហំ​ធំ​​ជាង​​សព្វ​ដង រួម​ទាំង​គម្រោង​បំបែក​កំណត់​ត្រា​ពិភព​លោក​ជា​ច្រើន​ផ្សេង​ទៀត។ ខណៈ​ពេល​វេលា​នៅ​សល់​ប្រមាណ​ត្រឹម​ជាង​ ១ ខែ​ទៀត​ គម្រោង​ធំៗ​ជា​ច្រើន​ត្រូវ​បាន​ប្រកាស​ឲ្យ​សាធារណៈ​ជន​ដឹង​ថា​ នឹង​កើត​មាន​ឡើង​។

ដោយឡែក កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​កុម្ភៈ ឆ្នាំ២០២៣ កន្លង​ទៅ​នេះ គម្រោង (ភូមិខ្ញុំ) ​បាន​រៀប​ចំ​ពិធី​ក្រុងពាលី​រួច​ជា​ស្រេច​ក្រោម​អធិបតីភាព​ឯកឧត្ដម សុខ សង្វារ សមាជិក​គណៈ​កម្មការ​កណ្ដាល ស.ស.យ.ក និង​ជា​ប្រធាន​ក្រុម​ការងារ​គម្រោង​ភូមិ​ខ្ញុំ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រានឆ្នាំ២០២៣។

បើ​តាម​ប្រធាន​គម្រោង​ភូមិ​ខ្ញុំ​ភូមិ​សុខសាន្ត​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ «ភូមិ​ខ្ញុំ»​ គ្រោង​រៀបចំ​អោយ​មាន ៨ទស្សនីយភាព​ធំ​ៗ​ដូចជា៖

១- ផ្ទះ​មរតក​ដូនតា

២- ផ្ទះ​នំ​ខ្មែរ

៣- សាលា​ឆទាន

៤- ផ្សារ​ខ្មែរ

៥- ឆាក​ធំ

៦- រោង DJ

៧- វត្ថុ​យក្ស

៨- រោង​សិប្បកម្ម

គួរ​បញ្ជាក់​ថា គម្រោង(ភូមិ​ខ្ញុំ) នឹង​ត្រូវ​បើក​បង្ហាញ​ខ្លួន​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អោយ​ចូល​ទស្សនា​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ទី១៤-១៥-១៦ ខែ​មេសា នា​ពេល​ខាង​មុខ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន