​រូបមន្ត​ធម្មជាតិ ៣​យ៉ាង ជួយ​​លាង​ជាតិ​ពុល សម្រក​ទម្ងន់​ និង​​ខ្លាញ់​ក្បាល​ពោះ​បាន​ផល​ដូចចិត្ត​

ការ​សម្រក​ទម្ងន់​តាម​រយៈ​ការ​ផ្លាស់ប្តូរ​របប​អាហារ​ ព្រម​ជាមួយ​ការ​លាង​ជាតិ​ពុល​ដោយ​ធម្មជាតិ​គឺ​ពិតជា​វិធី​ដ៏ល្អ និងសុវត្ថិភាព​សម្រាប់​អ្នក​ដែល​ចង់​ស្គម​។ ​ខាង​ក្រោម​នេះ​គឺជា​ការចែករំលែក​បទពិសោធន៍​សម្រក​ទម្ងន់​របស់​នារី​ចិន​ម្នាក់​ឈ្មោះ Linh តាម​រយៈ​ការ​ទទួលទាន​ទឹក​បន្លែ​កម្ចាត់​ជាតិ​ពុល​ ឬ​ Detox​ ៣​ ប្រភេទ​ខាង​ក្រោម​នេះ។​

១.​ ទឹក​បន្លែ​កម្ចាត់​ជាតិ​ពុល​ -​ ជួយ​សម្រក​ទម្ងន់​យ៉ាង​រហ័ស​៖ អ្នកនាង​ Linh​ បាន​ស្រក​ទម្ងន់​ ១៦​ គីឡូក្រាម​ក្នុង​រយៈពេល​កន្លះ​ខែ​ដោយ​ការ​ផឹក​ទឹក​បន្លែ។​ រហូត​មក​ដល់​ពេល​នេះ​ នាង​នៅ​តែ​រក្សា​ទម្លាប់​ផឹក​ទឹក​បន្លែ​ត្រជាក់​នេះ​ដដែល។​ នៅ​ពេល​នាង​ដឹង​ថា​ខ្លួន​កំពុង​តែ​ឡើង​ទម្ងន់​ អ្នក​ម្តាយ​វ័យ​ក្មេង​រូប​នេះ​ចាប់​ផ្តើម​ផឹក​ទឹក​បន្លែ​មាន​ជាតិ​កាក​សរសៃ​ខ្ពស់។

ក្នុង​រយៈពេល​ ១​ សប្តាហ៍​ នាង​បាន​ជំនួស​អាហារ​ពេល​ល្ងាច​ដោយ​ទឹក​បន្លែ​ ផ្លែឈើ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់។​ វិធី​នេះ​ជួយ​ឱ្យ​នាង​ស្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស។​ ភាគ​ច្រើន​នាង​ដាក់​បន្លែ​ច្រើន​ជាង​ផ្លែឈើ។​ បន្លែ​ ផ្លែឈើ​ដែល​និយម​ប្រើ​ជាង​គេ​គឺ​ ម្នាស់​ ត្រសក់​ គីវី​ ផ្លែប៉ោម​ ដើម​គិនឆាយ​ ខ្ញី​ ប៉េងប៉ោះ​ ការ៉ុត​ ស្លឹក​ខាត់ណា​ Collard​ ហើយ​ពេល​ខ្លះ​បន្ថែម​គ្រាប់​ Flax​ ដើម្បី​ឱ្យ​មាន​អារម្មណ៍​ឆ្អែត។​ ចំពោះ​អ្នក​ដែល​មិន​ចូលចិត្ត​ក្លិន​ និង​រសជាតិ​បន្លែ​ នាង​បាន​ណែនាំ​ឱ្យ​ដាក់​ម្សៅ​ផ្លែ​ផ្លាំ​ ឬ​ខ្ញី​ពីរ​ បី​ចំណិត​ ដោយសារ​តែ​ទឹក​បន្លែ​មាន​ក្លិន​ខ្លាំង​ ការ​បន្ថែម​ខ្ញី​បន្តិច​នឹង​ធ្វើ​ឱ្យ​បាត់​ក្លិន​ក្រពុល​របស់​បន្លែ​ និង​ងាយ​ស្រួល​ផឹក។

២.​ ទឹក​សណ្តែក​គ្មាន​ជាតិ​ស្ករ​៖ ទឹក​នេះ​ អ្នក​អាច​ញ៉ាំ​ច្រើន​បាន​តាម​ចិត្ត​ ទោះ​បី​ជា​កំពុង​សម្រក​ទម្ងន់​ក៏​ដោយ។​ នាង​បាន​ប្រាប់​ថា​ ខ្លួន​ជា​មនុស្ស​ដែល​ចូលចិត្ត​ញ៉ាំ​ ប៉ុន្តែ​នាង​ព្យាយាម​ញ៉ាំ​នៅ​ពេល​ថ្ងៃត្រង់​ ដើម្បី​មាន​ពេល​ដុត​បំផ្លាញ​កាឡូរី​ច្រើន​ ចៀសវាង​ការ​ដាក់​បន្ទុក​លើ​រាងកាយ​ខ្លាំង​ពេក។​

លើស​ពី​នេះ​ មុន​ញ៉ាំ​អាហារ​ នាង​តែងតែ​ផឹក​ទឹក​សណ្តែក​គ្មាន​ជាតិ​ស្ករ​មួយ​កែវ​ពេញ។​ វា​ជួយ​កំណត់​បរិមាណ​អាហារ​ មិន​ឱ្យ​ញ៉ាំ​ច្រើន​ពេក​ កុំ​ឱ្យ​លើស​កម្រិត​កាឡូរី​ដែល​បាន​កំណត់។​ ចំពោះ​អាហារ​បន្ទាប់​ នាង​ណែនាំ​ឱ្យ​ញ៉ាំជាតិ​ម្សៅ​ដែល​មាន​ប្រូតេអ៊ីន​តិច​ ដើម្បី​រក្សា​តុល្យភាព។​

៣.​ ទឹក​ទំពាំងបាយជូរ​ ផ្សំ​ជាមួយ​បន្លែ​៖ រូបមន្ត​នេះ​ទាំង​សម្រក​ទម្ងន់​ និង​រក្សា​សម្រស់។​ នាង​បាន​ចែក​រំលែក​ថា​ ខ្លួន​តែងតែ​ផឹក​ទឹក​ទំពាំងបាយជូរ​ លាយ​បន្លែ។​ គ្រាន់​តែ​អ្នក​ត្រូវ​ចំណាយ​ពេល​បក​សម្បក​ និង​ឆ្កឹះ​គ្រាប់​ទំពាំងបាយជូរ​បន្តិច​។​ នេះ​ជា​គ្រឿងផ្សំ​សំខាន់​បំផុត​សម្រាប់​ជួយ​ធ្វើ​អុកស៊ីតកម្ម។​

ទឹក​ទំពាំងបាយជូរ​ដែល​លាយ​ជាមួយ​បន្លែ​ផ្សេង​ទៀត​ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ និង​វីតាមីន។​ មិន​ត្រឹមតែ​ជួយ​រក្សា​រាង​ស្អាត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​រក្សា​ស្បែក​ទៀត​ផង។​ គ្រឿងផ្សំ​ មាន​ដូចជា​ ទំពាំងបាយជូរ​ ១​ ចង្កោម​តូច​ ម្នាស់​ ៣​ ទៅ​ ៥​ ចំណិត,​ ប៉េងប៉ោះ​ ១​ ផ្លែ,​ ទឹកឃ្មុំ​ ២​ ទៅ​ ៣​ ស្លាបព្រា​ និង​ទឹក​ត្រជាក់​ ២០០​ មីលីលីត្រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *