ចង់សាកម្ហូបចម្អិនដោយមេចុងភៅលំដាប់ Michelin-Starred Chef Jerome Brochot អាចទៅរកបាននៅ Raffles Hotel ក្រុងភ្នំពេញ

សណ្ឋាគារ Raffles Hotel Le Royal បានអញ្ជើញមេចុងភៅដ៏ល្បីល្បាញ Michelin-Starred Jerome Brochot ដើម្បីមកចម្អិនម្ហូបផ្ដាច់មុខនូវ Manu ពិសេសៗ ត្រៀមស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ ពីថ្ងៃទី ១២ ដល់ថ្ងៃ ១៤ កុម្ភៈ នេះ ស្របពេលឱកាសថ្ងៃបុណ្យនៃក្ដីស្រឡាញ់។

នេះជាឱកាសដ៏ពិសេសមួយ សម្រាប់អ្នកទាំងអស់គ្នា អាចនាំក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ទៅសាករសជាតិម្ហូបអាហារ ដែលចម្អិនដោយចុងភៅជនជាតិបារាំងលំដាប់ Michelin គឺលោក Jerome Brochot។ ក្នុងនោះដែរ នឹងរៀបចំអាហារពេលល្ងាច និងអាហារថ្ងៃត្រង់ដ៏ពិសេសជាច្រើនមុខ នៅសណ្ឋាគារ Raffles Hotel Le Royal ចាប់ពីថ្ងៃទី ១២ ដល់ ១៤ ខែកុម្ភៈ ជាពិសេសនោះអាហារពេលល្ងាចដ៏រ៉ូមែនទិកក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់។

សណ្ឋាគារប្រណិតដែលមានអាយុកាល ជិត ១០០ឆ្នាំ សូមអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិមកទទួលទានអាហារក្នុងទីក្រុងភ្នំពេញ ដើម្បីទទួលយកបទពិសោធន៍នៃរសជាតិពីអ្នកជំនាញធ្វើម្ហូបមេចុងភៅ Jerome ដែលមានផ្ដល់ជូនផ្ដាច់មុខនៅភោជនីយដ្ឋាន Le Royal។ ក្នុងនោះមេចុងភៅដ៏ល្បីរូបនេះ នឹងលើកយកនូវមុខម្ហូបដ៏អស្ចារ្យបំផុតរបស់គាត់ដែលមាននៅទីក្រុង Montceau-les-Mines, Burgundy មកចម្អិនជូនជាពិសេសតែម្ដង។

ប្រសិនបើបងប្អូនចង់សាកស្នាដៃចម្អិនម្ហូបពីមេចុងភៅជនជាតិបារាំងខាងលើនេះ គឺអាចទៅទទួលទានអាហារពេលល្ងាច ដោយមានបម្រើជូនពីម៉ោង 6:30 ល្ងាច ដល់ 9:30 យប់ ដោយមានតម្លៃ $88++ មានផ្ដល់ជូនម្ហូបពិសេសៗរហូតដល់ ៥មុខ។ ខណៈអាហារថ្ងៃត្រង់មានផ្ដល់ជូនមុខម្ហូបពិសេសៗចំនួន ៣ មុខ ចាប់ពីម៉ោង 12 ថ្ងៃត្រង់ ដល់ម៉ោង 3 រសៀល មានតម្លៃ $38++។ ក្រៅពីនេះនៅមានជម្រើសផ្សេងទៀត ដែលបងប្អូនអាចទៅសាកល្បងដោយផ្ទាល់។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការកក់ទុក សូមទូរស័ព្ទមក +855 23 981 888 ឬអ៊ីមែល dining.leroyal@raffles.com ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *