ណាត់គ្នីគ្នាមក! ផ្លូវថ្មើរជើងមាត់ទន្លេ នឹងដាក់ឱ្យដំណើរការសាកល្បងដើមខែក្រោយនេះហើយ

«ផ្លូវ​ថ្មើរ​ជើង មាត់​ទន្លេ» នឹង​បើក​ដំណើរ​ការ​សាកល្បង​នៅ​ថ្ងៃ​​១ ខែ​កុម្ភៈ​ ២០២៥​ រៀង​រាល់​ថ្ងៃ​ចុង​សប្ដាហ៍ចាប់​ពី​ម៉ោង ​៦​ ល្ងាច​រហូត​ដល់​ម៉ោង ​១១ ​យប់​។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ក្នុង​កិច្ច​ប្រជុំ​ដែល​រៀប​ចំ​​ដោយ​ឯកឧត្ដម​ ឃួន​ ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​។

​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​តាម​រយៈ​កិច្ច​ប្រជុំ​ពិនិត្យ​វឌ្ឍនភាព ​នៃ​ការ​រៀប​ចំ​ផ្លូវ​ថ្មើរ​ជើង ​(Walkstreet) ​កាលពី​រសៀល​ថ្ងៃ​ទី ​២៩ ​មករាម្សិលមិញថា​នឹង​ដាក់​ឱ្យ​ដំណើរ​ការសាកល្បង នៃ​ផ្លូវ​ថ្មើរ​ជើង​នោះ ​មាន​ទី​តាំង​តាម​បណ្ដោយ​មាត់​ទន្លេ​ចាប់​ពី​មុខ​ប្រៃសណីយ៍​កម្ពុជា​ រហូត​ដល់​ព្រះ​បរម​រាជវាំង ​(ផ្លូវ​លេខ​២៤០) នៅ​​ដើម​ខែ​ក្រោម ចាប់​ពី​ម៉ោង​ ៦ ​ល្ងាច​ដល់​ ១១ ​យប់​ (​សៅរ៍​-អាទិត្យ​)។​ កិច្ច​ប្រជុំ​ស្ដី​ពី​ដំណើរ​ការ​នៃ​ការ​បើក​ឱ្យ​ប្រើ​សាកល្បង​ផ្លូវ​ថ្មើរ​ជើង​ថ្មី​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ ឃួន​ ស្រេង ​អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ ​និង​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង​ទេសចរណ៍ និងអាជ្ញាធរ​ពាក់ព័ន្ធ​នៅ​សាលា​រាជធានី​ភ្នំពេញ​។

​​​​ក្រោយ​ទទួល​បាន​ដំណឹង​នៃ​ការ​ដាក់​ឱ្យ​ដើរ​សាក​ល្បង​នៃ​ផ្លូវ​ថ្មើរ​ជើង​ថ្មី​មួយ​នេះ​មហាជន​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​បណ្ដាញ​សង្គម​បាន​នាំ​គ្នា​ចូល​ខមិន​ត្រេកអរជាមួយសមិទ្ធផលថ្មី ព្រមទាំងស្នើសុំ​ឱ្យ​បើក​​ជា​រឿង​រាល់​ល្ងាច ដើម្បី​បានប្រើប្រាស់ ​ព្រមជាមួយគ្នានេះ​ខាង​រដ្ឋបាលរាជធានី បង្កើនការយកចិត្តទុកដាក់បន្ថែម​លើសណ្ដាប់ធ្នាប់លើផ្លូវថ្មើជើងថ្មី ដើម្បីសោភ័ណភាពក្នុងទីក្រុង ហើយ​ក៏​ជាចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផងដែរ៕

ប្រភពរូបភាព ៖ រដ្ឋបាលរាជធានីភ្នំពេញ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *