តារាស្រីប៉ុន្មានដួងនេះ ស្លៀកពាក់សប្រតិបត្តិធម៌ក្នុងព្រះពុទ្ធសាសនា

ផ្ទុះ​ការ​ចែក​រំលែក​ព្រោង​ព្រាត​ក្រោយ​តារា​ស្រី​ជួរ​មុខ ​ស៊ីន​ យូ​ប៊ីន​ ស្លៀក​ពាក់​ស​ប្រតិបត្តិ​ធម៌​នៅ​ក្នុង​ទី​វត្ត​អារាម​មួយ​កន្លែង​ក្នុង​ខេត្ត​សៀមរាប។ កន្លង​មក​មិនមែន​មាន​តែ យូប៊ីន​ ឡើយដែល​ទម្លាក់​ការងារ​សិល្បៈ​មួយ​រយៈ ហើយ​ទៅ​ប្រតិបត្តិធម៌​​នោះ នៅ​មាន​តារា​ស្រី​ប៉ុន្មាន​រូប​ដូច​ខាងក្រោមនេះ សុទ្ធ​តែ​ធ្លាប់​បាន​គ្រង​ឈុត​ស​ ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធសាសនា​។

ទី​១​៖ ប៉ូគឹមថេង សុតធីតា

កាល​ពី​ឆ្នាំ ​២០២២ ​បវរ​កញ្ញា​រាង​ខ្ពស់​ស្រលះ​ ប៉ូគឹមថេង សុតធីតា បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ក្រោយ​បាន​ឃើញ​ស្រី​ស្រស់​សោភា​រូប​នេះ​បាន​ស្លៀកពាក់​ស​​ បដិបត្តិ​ធម៌​ក្នុង​ព្រះ​ពុទ្ធ​សាសនា​។​ Miss Grand Cambodia 2021 រូប​នេះ​បាន​ដក​ខ្លួន​ពី​បណ្ដាញ​សង្គម​មួយ​រយៈ មក​​ជ្រក​កោន​ក្រោម​ម្លប់​នៃ​ព្រះ​ធម៌​ដោយ​ការ​ស្លៀក​ពាក់​ស​ ហូប​បួស​ និង​សមាធិ​ ដើម្បី​ឱ្យ​ចិត្ត​បាន​ស្ងប់​ល្អ​ទៅ​តាម​គន្លង​នៃ​ព្រះ​ធម៌។

ទី​២​៖​ ដួង​ ម៉ានិច

ដូច​ដែល​មហាជន​បាន​ដឹង​រួច​មក​ហើយ​ថា​ ក្រោយ​រៀបការ​អ្នក​នាង​ ​ ដួង ​ម៉ានិច​ ​និង​ស្វាមី​បាន​ផ្លាស់​ប្ដូរ​ការ​រស់​នៅ​មកប្រើជីវិតតាមជនបទយ៉ាងមានក្ដីសុខ​។​​ ដ្បិតថា​គូ​ស្វាមី​ភរិយា​ទាំង​ពីរ​បាន​រស់​នៅ​ជួបជុំ​យ៉ាង​សុខដុម​ក៏​ពិត​មែន​ ចិត្ត​ជ្រះ​ថ្លា​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​បាន​ជំរុញ​ឱ្យ​ស្វាមី​តារា​ស្រី​រូប​នេះ​សម្រេច​ចិត្ត​បួស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ​ដើម្បី​បំពេញ​បុណ្យ​កុសល។ រី​ឯ​អ្នក​នាង ​ដួង​ ម៉ានិច្ច​ ជា​ភរិយា​ក៏​បាន​បំពេញ​បំណង​ស្វាមី​ព្រម​ទាំង​បាន​ស្លៀក​ស​ បំបួស​ស្វាមី​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​គ្រួសារ​ទៀត​ផង​។ ថ្មី​ៗ​នេះ​អ្នក​នាង​​ ដួង​ ម៉ានិច ផ្ទាល់​ក៏​បាន​គ្រង​ឈុត​ស​បដិបត្តិ​ធម៌​នៅ​សាលា​វិបស្សនា​មួយ​ផង​ដែរ។​

ទី​៣​៖ ហង្ស​ ម៉ារីនី​

​អតីតតារា​សម្ដែង​ស្រី​រូប​នេះ​ធ្លាប់​បាន​បួស​ដល់​ទី ​២ ​ដង​គឺ​នៅ​ក្នុង​ឆ្នាំ​ ២០១៣​ និង​លើក​ទី​ ២​ ជាមួយ​បង​ស្រី​អ្នក​នាង​ ហង្ស​ ម៉ារី​ណា​ ក្នុង​ឆ្នាំ ​២០១៦​។​​ ការ​សម្រេច​ចិត្ត​សាង​ផ្នួស​រយៈ​ពេល​ខ្លី​​របស់​តារា​ស្រី​រូប​នេះ​ក្នុង​គោល​បំណង​​រក្សា​ចិត្ត​ឱ្យ​បាន​ស្ងប់​ និងសន្សំ​បុណ្យ​កុសល​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​។​

ទី៤​៖​ ស៊ីន​ យូ​ប៊ីន

ក្រោយ​ផ្អាក​សកម្មភាព​នៅ​ក្នុង​វិស័យ​សិល្បៈ​​ ស៊ីន ​យូ​ប៊ីន ​បាន​ស្លៀក​ឈុត​ស​បដិបត្តិ​ធម៌​ក្នុង​ទី​វត្ត​អារាម​មួយ​កន្លែង​ក្នុង​ខេត្ត​សៀម​រាប​​។​ ប្រមាណ​ជា​ ១​ ខែ​មក​នេះ​តារា​សម្ដែង​ស្រី​ជួរ​មុខ ​​យូ​ប៊ីន​ បាន​សម្ងំ​ពួន​ជ្រក​ក្រោម​ព្រះ​ធម៌​ដោយ​ការ​ស្លៀក​ពាក់​ស​ប្រតិបត្តិ​ធម៌​ និងរស់នៅយ៉ាងសាមញ្ញ ដោយគ្មាន​សម្ភារៈ​និយម​។ យូប៊ីន បាន​ប្រើជីវិតរស់នៅយ៉ាងស្ងប់ស្ងាត់ជាមួយធម្មជាតិ ជួយ​បោស​សម្អាត​ទី​វត្ត​អារាម​ លាង​ចាន​ក្បាន និងបង្រៀន​ភាសា​ដល់​ក្មេង​ៗ​​​​​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *