ផ្កាក្រដាស ១ ពាន់ដើម ដាំតម្រៀបគ្នាជាជួរបង្អួតសម្រស់ បន្ថែមសោភណភាពក្រុងមួយនេះ

ដើម​ផ្កា​ក្រដាស​ ១​ ពាន់​ដើម​ត្រូវ​បាន​​ដាក់​ដាំ​តម្រៀប​ជា​ជួរ​លើ​សួន​ខណ្ឌ​ចែក​ទ្រូង​ផ្លូវ​ជាតិ​លេខ​ ៦​ អា​ បង្កើន​សោភណភាព​ និងសម្រស់​កាន់​តែ​ទាក់ទាញ​លើ​ដង​វិថី​ដែល​សម្បូរ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​មក​។​

នៅ​តាម​បណ្ដោយ​​ផ្លូវ​ជាតិ​លេខ​ ៦​ អា ទៅ​កាន់​ក្រុង​ស្ទឹង​សែន​ក្នុង​ខេត្ត​កំពង់ធំ ​អាជ្ញាធរ​ខេត្ត​បាន​នាំ​យក​ដើម​ផ្កា​ក្រដាស​១ ​ពាន់​ដើមមក​ដាំ​លម្អ​នៅ​លើ​សួន ​បន្ថែម​ភាព​ស្រស់​ស្អាត​ និង​កាន់​តែ​ធ្វើ​ឱ្យមាន​ភាព​ទាក់ទាញ​នៅ​ក្នុង​ក្រុង​ដ៏​សែន​មនោរម​មួយ​នេះ​។​

ការ​ជ្រើស​រើស​ពូជផ្កា​ក្រដាស​មក​ដាំ​លម្អ​​ ក៏​ព្រោះ​​តែ​ប្រភេទ​ផ្កា​មួយ​នេះ​ងាយ​ស្រួល​ដាំ ​ឆាប់​ធំ​ ឆាប់​ចេញ​ផ្កា​ មិន​ពិបាក​ថែ​ទាំ​ច្រើន​ និង​មាន​ផ្កា​ចម្រុះ​យ៉ាង​ស្រស់​ស្អាត​ជាប់ មិន​ងាយ​រុះ​រោយ​។​ តាម​រយៈ​ផេកផ្លូវ​ការ​រដ្ឋបាល​ខេត្ត​កំពង់ធំ​បាន​ឱ្យ​ដឹង​ទៀត​ថា ​​រដ្ឋបាល​បាន​បំពាក់​ប្រព័ន្ធ​ស្រោច​ស្រព​ដោយ​ស្វ័យ​ប្រវត្តិ ​ដើម្បី​បន្ថែម​ភាព​ងាយ​ស្រួល​ដល់​ការ​ថែ​ទាំ​ ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​បង្កើន​សម្រស់​នៅ​តាម​ដង​ផ្លូវ​​ដែល​សម្បូរ​ទៅដោយ​អ្នក​ទេសចរ​ឆ្លង​កាត់​ ព្រម​ទាំង​អាច​ទប់ទល់​និង​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​ផង​ដែរ​។​

​​គួរ​ឱ្យ​ដឹង​ផង​ដែរ​ ការ​ដាក់​ដាំ​លម្អ​នូវ​ផ្កា​ក្រដាស​នេះ​ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់​ក៏​ដូច​ជា​មហាជនកោត​សរសើរ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រដ្ឋបាល​ខេត្ត​ព្រម​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សោភណភាព​ក្នុងក្រុង​ស្ទឹង​សែន​នៃ​ខេត្ត​កំពង់ធំ៕

ប្រភពរូបភាព ៖ រដ្ឋបាលខេត្តកំពង់ធំ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *