Mai Davika ចេញបកស្រាយយ៉ាងលម្អិត ក្រោយមានការចោទប្រកាន់ថា មិនមើលថែឪពុកដែលកំពុងដេកឈឺ

ក្រោយពីមានពាក្យចចាមអារ៉ាមចោទប្រកាន់ថា Mai Davika បានបោះបង់ចោលឪពុកបង្កើតទាំងដែលកំពុងតែដេកឈឺ តារាសម្ដែងស្រីជួរមុខរបស់ប្រទេសថៃរូបនេះបានចេញមកច្រានចោលការលើកឡើងខាងលើ ព្រមទាំងបកស្រាយយ៉ាងលម្អិតពីទំនាក់ទំនងរវាងខ្លួន និងឪពុក ដែលបានបែកបាក់គ្នាជាមួយម្ដាយតាំងតែពីជាង ២០ឆ្នាំមុន។

តាមរយៈសំណេរដែលបានបង្ហោះនៅលើគណនី X កាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈកន្លងទៅ តារាស្រីវ័យ ៣២ឆ្នាំ បានចាប់ផ្ដើមដោយបង្ហាញការសុំទោស ក្រោយមានព័ត៌មានមិនល្អទាក់ទងនឹងគ្រួសារខ្លួនបានផ្សព្វផ្សាយជាសាធារណៈ ដោយនាងបានបញ្ចាក់ថា​ ក​ន្លងមកខ្លួនតែងតែគិតថាថ្ងៃណាមួយរឿងនេះនឹងបែកធ្លាយជាក់ជាមិនខាន។

Mai Davika បានរៀបរាប់ពីសម្ព័ន្ធភាពជាមួយនឹងឪពុកថា​៖ “ប៉ា និងម៉ាក់របស់ Mai បានចែកផ្លូវគ្នាតាំងតែពី Mai មានអាយុ ១០ឆ្នាំមកម៉្លេះ។ បន្ទាប់ពីនេះ លោកប៉ាក៏បានរៀបការជាថ្មីជាមួយនឹងអ្នកស្គាល់គ្នាជាមួយនឹងអ្នកម៉ាក់”។

តួសម្ដែងស្រីថៃកូនកាត់បែលហ្សិករូបនេះ បានបន្តបង្ហើបពីគ្រាដំបូងៗដែលគ្រួសារបែកបាក់គ្នាថា ក្រោយពីបាត់បង់ឪពុកទៅ​ខ្លួន និងម្ដាយបានជួបប្រទះនឹងផលពិបាកច្រើន និងមានលុយជាប់ខ្លួនតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែអ្នកជាម្ដាយនៅតែតស៊ូចញ្ចឹមខ្លួនតែម្នាក់ឯង រហូតដល់ធំដឹងក្ដី។

ដ្បិតមានរឿងបែបនេះក្ដី Mai​​ Davika បានប្រាប់បន្ថែមថា ខ្លួនមិនដែលគិតផ្ដាច់ទំនាក់ទំនងជាមួយនឹងឪពុកម្ដងណាឡើយ ព្រោះក្រោយពីអាចរកចំណូលបានដោយខ្លួន​ឯងហើយ ខ្លួនក៏ចាប់ផ្ដើមទាក់ទងទៅឪពុកម្ដងទៀត និងតែងផ្ញើប្រាក់ចន្លោះពី ២ ទៅ ៣ម៉ឺនបាត ឬប្រមាណ ៥៩០ ទៅ ៨៩០ដុល្លារអាមេរិកជូនឪពុកជារៀងរាល់ខែ អស់ពេលជាង ១០ឆ្នាំរួចមកហើយ។ បន្ថែមពីទឹកប្រាក់ តារាស្រីរូបនេះក៏បានប្រាប់ដែលថា ខ្លួនក៏បានទិញផ្ទះ និងឡានជូនអ្នកជាឪពុកផងដែរ។  

ទាក់ទងនឹងព័ត៌មាននៃការទារត្រឡប់មកវិញនូវទ្រព្យសម្បត្តិទាំងអស់នេះ Mai​​ Davika បានឆ្លើយតបវិញថា៖ “ Mai បានទិញឡានឱ្យលោកប៉ាចំនួន ២គ្រឿង និងផ្ទះមួយខ្នង (ដែលទាក់ទងសុំឡានមកវិញ ព្រោះប៉ាចូលចិត្តញ៉ាំស្រា Mai មិនចង់​ឱ្យគាត់ស្រវឹងហើយបើកឡាន​ ព្រោះវាគ្រោះថ្នាក់។ សម្រាប់ផ្ទះក៏បានលក់ទៅវិញហើយដែរ ព្រោះលោកប៉ាមិនបានមកនៅទេ ដោយគាត់បានត្រឡប់ទៅរស់នៅជាមួយគ្រួសារថ្មី។ ដូច្នេះ ផ្ទះក៏ទុកចោលមិនមានមនុស្សនៅ ហើយខ្លាចមកចោរចូលលួច)”។

“ស្ទើរតែគ្រប់ពេលដែលលោកប៉ាត្រូវទៅព្យាបាលនៅក្រៅប្រទេស Mai ជាអ្នកដែលចេញថ្លៃសំបុត្រយន្តហោះទៅអ៊ឺរ៉ុប ប្រភេទកៅអី business Class ឱ្យរហូត (ព្រោះលោកប៉ាគាត់ធាត់ ទើបចង់ឱ្យគាត់អង្គុយស្រណុកខ្លួន)” នាងបានបកស្រាយបន្តបែបនេះ។

ទន្ទឹមគ្នានឹងការចោទប្រកាន់ថា ម្ដាយជាអ្នកព្យាយាមហាមឃាត់មិនឱ្យខ្លួនជួបនឹងឪពុក Mai Davika បានសរសេរសម្រាយថា គ្មាននរណាបានមកហាមឃាត់មិនឱ្យខ្លួនទាក់ទងទៅឪពុកទេ តែដោយសារតែរាល់ពេលដែលឪពុកទាក់ទងមក គាត់តែងនិយាយតែពីបញ្ហាលុយ ទើបនាងសម្រេចចិត្តផ្ញើលុយតែម្ដង ជំនួសដោយការនិយាយគ្នាច្រើន ព្រោះមិនចង់មានអារម្មណ៍មិនល្អជាមួយនឹងឪពុកខ្លួនឯង។

បន្តពីនេះ តួស្រីក្នុងរឿង My Ambulance បានបង្ហាញពីទឹកចិត្តកតញ្ញូក្នុងនាមជាកូនស្រីម្នាក់ថា ខ្លួននៅតែពេញចិត្តមើលថែឪពុក បើសិនជាមានថ្ងៃដែលអាចត្រឡប់មករស់នៅជួបជុំគ្នាម្ដងទៀត តែនាងក៏ទទួលស្គាល់ផងដែរថា វាជារឿងពិបាក ព្រោះឪពុកបានរៀបការមានគ្រួសារថ្មីទៅហើយ ទើបនាងអាចត្រឹមជួយជាទឹកប្រាក់នៅពេលដែលមានតម្រូវការប៉ុណ្ណោះ។

មុននឹងបញ្ចប់សំណេររបស់ខ្លួន Mai Davika បានសំណូមពរឱ្យអ្នកសារព័ត៌មានទាំងអស់ សូមទាក់ទងមកសួរនាំពីខ្លួនដោយផ្ទាល់មុននឹងចុះផ្សាយ ក៏ដូចជាសំណូមពរឱ្យសាធារណជនឈប់ចែករំលែករឿងនេះតទៅទៀត​ព្រោះនៅពេលនេះសមាជិកគ្រួសារម្នាក់ៗកំពុងទទួលរងនូវការឈឺចាប់ពីហេតុការណ៍ខាងលើនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *