ដឹងហើយកាន់តែអាណិត! ប្រវត្តិស្នេហាដំបូងនិងជាស្នេហាចុងក្រោយរបស់សាន់ឆាយ ទម្រាំបានរៀបការ តែពេលនេះត្រូវព្រាត់ប្រាសគ្នាមួយជីវិត

DJ Koo ឬ Koo Jun-yup ដែល​ជា​អតីត​សិល្បករ K-POP ជំនាន់ទី១និង​ជា​សមាជិក​ក្រុម CLON គឺ​ជា​ស្នេហា​ដំបូង និង​ចុង​ក្រោយ​របស់តួឯកស្រីសាន់ឆាយ Barbie Hsu ដោយ​ពួក​គេ​បាន​ជួប​គ្នា​ដំបូង​ក្នុង​ឆ្នាំ ១៩៩៧ នៅ​ពេល Koo កំពុង​ប្រគំ​តន្ត្រី​នៅ​តៃវ៉ាន់ ហើយនៅពេលដែលពួកគេបានជួបគ្នាម្តងទៀតក្នុងឆ្នាំ ១៩៩៨ ពួកគេបានយល់ព្រមសេពគប់គ្នាជាសង្សារ។

ទោះ​ជា​យ៉ាង​ណា ​បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​ប្រហែល​មួយ​ឆ្នាំ អ្នកទាំងពីរ​ក៏​ត្រូវ​បង្ខំ​ចិត្ត​ចែក​ផ្លូវ​គ្នា ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​ និងច្បាប់ទម្លាប់រឹតត្បិតរឿងស្នេហា​សម្រាប់សិល្បករ​កូរ៉េ​ខាង​ត្បូង។ ពួកគេ​បាន​ឱប​គ្នា​យំ​ពេញ​មួយ​យប់ មុន​នឹង​បញ្ចប់​ទំនាក់ទំនងស្នេហាដោយបង្ខំចិត្ត​។

រហូតដល់ឆ្នាំ២០០១ Barbie Hsu ក៏មានឈ្មោះល្បីល្បាញខ្លាំងនៅក្នុងរឿងភាគ F4 Meteor Garden ផ្លូវជីវិតរបស់ពួកគេក៏មិនអាចវៀងមកជួបគ្នាបានទៀត ដោយសារតែប្រជាប្រិយភាពរៀងៗខ្លួន។

រយៈពេលកន្លងមក Barbie Hsu បានបង្កើតទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងតៃវ៉ាន់ Lan Cheng-lung ប្រហែល ៥ ឆ្នាំមុនពេលបែកគ្នា ហើយក៏សេពគប់ជាមួយ Vic សមាជិកក្រុម F4 ដែលធ្លាប់ធ្វើការជាមួយក្នុងរឿងភាគដ៏ល្បីនោះ ប៉ុន្តែបានត្រឹម ២ ឆ្នាំប៉ុណ្ណោះ ហើយនៅឆ្នាំ២០១១ Barbie Hsu បានសម្រេចចិត្តរៀបការជាមួយ Wang Xiaofei ជាអ្នកជំនួញជនជាតិចិន ដែលក្រោយមកពួកគេមានកូនជាមួយគ្នាពីរនាក់។

ប៉ុន្តែដោយសារបញ្ហាភាគីស្វាមីក្បត់ចិត្ត និងបញ្ហាទស្សនៈនយោបាយ​រវាង​ចិន​និង​តៃវ៉ាន់ផង ធ្វើឱ្យពួកគេមានរឿងឈ្លោះ​គ្នា​រហូត​ដល់ទីបំផុត​ក្នុង​ឆ្នាំ ២០២១ ​ពួកគេ​បាន​លែងលះ​គ្នា។

នៅ​ពេល​ដឹង​ដំណឹង​លែងលះនេះ DJ Koo បាន​ស្វែង​រក​លេខ​ទូរស័ព្ទ​របស់ Barbie Hsu ដើម្បី​ផ្តល់​កម្លាំងចិត្តដល់​នាងក្នុង​នាម​ជា​មិត្ត​ចាស់ម្នាក់។ ​រយៈពេល ២០ឆ្នាំកន្លងមក ​លោក​មិន​ដែល​បំភ្លេច​នាងបាននោះឡើយ។ ជាភ័ព្វសំណាងនិងភ្ញាក់ផ្អើលមែនទែនសម្រាប់លោក ដែលនាងនៅតែប្រើលេខដដែល។ ក្រោយមកពួកគេចាប់ផ្ដើមនិយាយជាមួយគ្នាជាថ្មី ហើយចំណាយពេលមិនយូរប៉ុន្មានក៏សម្រេចចិត្តស្រលាញ់គ្នាម្ដងទៀត។

DJ Koo បានផ្ដល់សម្ភាសជាមួយសារព័ត៌មានថា​​រវាង​លោក​និង​នាងគឺ​បាន​ខាតបង់​ពេលវេលាច្រើន​គ្រប់គ្រាន់​ហើយ ដូច្នេះហើយទើបលោក​​សម្រេច​ចិត្ត​សុំ​នាង​រៀបការ​​នៅ​ឆ្នាំ ២០២២ ហើយ​នាង​ក៏យល់ព្រម​ភ្លាមៗ។ រងើកភ្លើងស្នេហាដែលមិនទាន់រលត់កាលពី២០ឆ្នាំមុនក៏ចាប់ផ្ដើមមានដង្ហើមឡើងវិញ ដោយគិតថាចាប់ពីពេលនេះតទៅ ពួកគេនឹងលែងបែកគ្នាទៀតហើយ ហើយនឹងរស់នៅប្រកបដោយសុភមង្គលទាំងនៅតៃវ៉ាន់ និងទីក្រុងសេអ៊ូល។

ប៉ុន្តែខណៈពេលដែលអ្នកទាំងពីរកំពុងរីករាយនឹងជីវិតគូក្នុងក្ដីស្រមៃ ជោគជតា និងការស្លាប់ក៏បានបំបែកពួកគេម្តងទៀត ដែលលើកនេះជាការចាកលាជារៀងរហូត។ Barbie Hsu បានទទួលមរណភាពនៅដើមខែកុម្ភៈនេះក្រោយមានការរលាកសួតធ្ងន់ធ្ងរ ដែលបណ្ដាលមកពីឆ្លងផ្ដាសាយធំក្នុងពេលធ្វើដំណើរកម្សាន្តបុណ្យចូលឆ្នាំចិននៅប្រទេសជប៉ុន។

ត្រលប់ថយក្រោយបន្តិច ការរៀបការម្ដងទៀតក្នុងរយៈពេលត្រឹមតែ ៣ ខែបន្ទាប់ពីលែងលះគឺនាំឱ្យមានមតិចម្រូងចម្រាសជាច្រើនមកលើ Barbie Hsu ប៉ុន្តែពេលនោះនាងបានបង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួនដោយសរសេរថា៖ “ជីវិតមនុស្សគឺជាអ្វីដែលមិនទៀងទាត់ ខ្ញុំនឹងថែរក្សាក្ដីសុខមួយនេះឱ្យបានល្អ និងរស់នៅជាមួយបច្ចុប្បន្ន និងសូមអរគុណគ្រប់យ៉ាងដែលធ្វើឱ្យខ្ញុំបានដើរមកដល់ចំណុចនេះ”។ មកដល់ថ្ងៃនេះ គឺពិតដូចជានាងនិយាយមែន ជីវិតគ្មានអ្វីទៀងទាត់នោះឡើយ គ្មានអ្នកណាអាចដឹងមុនឡើយថានឹងមានរឿងអ្វីកើតឡើងចំពោះខ្លួនឯងទៅអនាគត ដូច្នេះអ្វីដែលល្អបំផុតគឺត្រូវរស់នៅជាមួយបច្ចុប្បន្ន ធ្វើអ្វីដែលជាក្ដីសុខសម្រាប់ខ្លួនឯង មិនបៀតបៀនខ្លួនឯង មិនបៀតបៀនដល់អ្នកដទៃគឺគ្រប់គ្រាន់ហើយ។ ខណៈពេលនេះ Barbie Hsu បានលាគ្រប់គ្នាជារៀងរហូតមែន ប៉ុន្តែតួអង្គសាន់ឆាយនិងស្នាដៃទាំងឡាយរបស់នាងនឹងស្ថិតនៅក្នុងចិត្តអ្នកគាំទ្រជារៀងរហូត ចំណែករឿងរ៉ាវជីវិតរបស់នាងក៏ជាមេរៀនដាស់តឿនមនុស្សគ្រប់គ្នាឱ្យចេះផ្ដល់តម្លៃគ្រប់ពេលវេលាក្នុងជីវិត និងរស់នៅក្នុងបច្ចុប្បន្នឱ្យបានច្រើន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *