ដឹងទេថា ប្រាសាទប្រៀបដូចជាផ្ទះត្រូវសម្អាត និងថែទាំដោយក្តីស្រឡាញ់ជាប្រចាំ

នៅខេត្តសៀមរាប ជាទីបុរាណឋានរបស់កម្ពុជា ហើយដើម្បីថែរក្សាបុរាណឋាននោះ មានក្រុមស្ត្រីជាច្រើន ដែលជាអ្នកបំពេញការងារសម្អាតតាមប្រាសាទបានចាត់ទុកបរិវេណ និងប្រាង្គប្រាសាទបុរាណនានាប្រៀបដូចជាផ្ទះរបស់ខ្លួនដែលត្រូវការថែទាំជាប្រចាំ។

ទោះបីជាធ្វើការងារជាអ្នកសម្អាតបរិស្ថាននៅតាមប្រាសាទបុរាណជាច្រើនឆ្នាំហើយក៏ដោយ ក៏អ្នកធ្វើការងារនេះជាច្រើន មិនដែលត្អូញត្អែរពីភាពនឿយហត់ មានតែសប្បាយចិត្ត ដ្បិតអីបានបម្រើ និងថែទាំប្រាសាទដែលជាមរតកមិនអាចកាត់ថ្លៃបាន។

ប្រធានក្រុមការងារសម្អាតប្រាសាទតាព្រហ្ម អ្នកស្រី ហូ សារី រស់នៅភូមិស្រះស្រង់ បានឱ្យដឹងថា ក្រុមការងាររបស់គាត់មានគ្នាចំនួន ២០ នាក់ ហើយជារៀងរាល់ថ្ងៃ គាត់បាន​បែងចែក​ការងារ​ឱ្យទទួលខុសត្រូវរៀងៗខ្លួន។

ប្រធានក្រុមដដែលមានប្រសាសន៍ទៀតថា ការងារជាប្រចាំថ្ងៃរបស់ពួកគាត់ គឺបោសសម្អាតនៅក្នុងបរិវេណ និងក្រៅប្រាសាទ ដោយកាត់ស្មៅ បោសដីនៅតាមកម្រាលថ្មប្រាសាទ និងកម្រាលឈើជាដើម។

អ្នកស្រីបញ្ជាក់ថា ការងារនេះមិនងាយស្រួល ហើយក៏មិនពិបាកពេកទេ ដោយយោងទៅតាមរដូវកាល គឺខែប្រាំងសម្បូរស្លឹកឈើជ្រុះ និងខែវស្សាភ្លៀងធ្លាក់សម្អាតកាត់ស្មៅ និងបោសស្លឹកឈើ ព្រមទាំងត្រូវចេះបត់បែនតាមស្ថានភាពជាក់ស្តែង។

ចំណែកអ្នកស្រី ម៉ៅ ហឿន រស់នៅភូមិស្រះស្រង់ខាងជើង ដែលធ្វើការជាអ្នកសម្អាតនៅប្រាសាទតាព្រហ្មប្រមាណ ១០ ឆ្នាំហើយនោះ ឱ្យដឹងថា ជាប្រចាំអ្នកស្រីតែងទៅដល់កន្លែងការងារចាប់ពីម៉ោង ៧ ព្រឹក ដល់ ៥ ល្ងាច។ ស្ត្រីដដែលបានបង្ហាញអារម្មណ៍ពេញចិត្ត​នឹង​ការងារនោះ​ថា ការ​បោសសម្អាតនៅប្រាសាទតាព្រហ្មរយៈពេល ១០ ឆ្នាំកន្លងមកនេះ  អ្នកស្រីមិនដែលមានអារម្មណ៍នឿយណាយសោះឡើយ។ ផ្ទុយទៅវិញមានតែការសប្បាយចិត្ត និងពេញចិត្តធ្វើការងារដោយក្តីស្រឡាញ់ រំភើប ព្រោះបានធ្វើឱ្យប្រាសាទបុរាណស្អាត ព្រមទាំងមានមោទនភាពចំពោះខ្លួនឯងដែលធ្វើឱ្យប្រាសាទបានស្អាតល្អ ដែលនាំឱ្យភ្ញៀវទេសចរមកទស្សនាមានការកោតស្ងប់ស្ញែង។

ចំពោះរដូវវស្សាជារដូវ ដែលមានភ្លៀងធ្លាក់ធ្វើឱ្យរុក្ខជាតិតូចធំដុះយ៉ាងស្រស់បំព្រង។ តែរុក្ខជាតិទាំងនោះក៏មានផលប៉ះពាល់ខ្លះៗដែរ ដូច្នេះអាជ្ញាធរជាតិអប្សរា តែងតែធ្វើការសម្អាតស្មៅ និងរុក្ខជាតិតូចៗដែលដុះនៅលើប្រាសាទជាប្រចាំ ដើម្បីរក្សាសោភ័ណភាព ការពារកុំឱ្យស្មៅ និងរុក្ខជាតិទាំងនោះបំផ្លាញភាពស្រស់ស្អាត។ ចំណែកឯ ឫសរបស់វាក៏បង្កឱ្យខូចខាតដល់ថ្ម និងរចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀតរបស់ប្រាសាទដែរ នេះបើយោងតាមប្រសាសន៍របស់លោក ងិន ធី ប្រធានកម្មករផ្នែកសម្អាតប្រាសាទ។

លោកបានបន្តទៀតថា ការសម្អាតត្រូវធ្វើឡើងញឹកញាប់ជាងគេ គឺនៅរដូវវស្សា បច្ចេកទេស​ក្នុងការសម្អាតតាមប្រាសាទធ្វើឡើងដោយមានជណ្ដើរ មួកសុវត្ថិភាពក្នុងការរក្សាសុវត្ថិភាពពេលឡើងទៅលើកំពូលប្រាសាទ ឬផ្នែកផ្សេងៗ ដើម្បីដកស្មៅ និងកូនរុក្ខជាតិតូចៗ។

ក្រុមការងារសម្អាតបរិស្ថានក្នុងប្រាសាទតាព្រហ្ម ក៏សំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមរួមគ្នាជួយថែរក្សាអនាម័យបរិស្ថាននៅក្នុង និងក្រៅប្រាសាទដើម្បីលើកកម្ពស់បរិស្ថាននៅក្នុងប្រាសាទតាព្រហ្មផ្ទាល់ រួមទាំងរមណីយដ្ឋានអង្គរទាំងមូលឱ្យមានសោភ័ណភាពល្អជានិច្ច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា