មុនក្លាយជាបេក្ខភាពជើងខ្លាំង The Voice Cambodia ទី៣ ហ៊ុន ម៉ាលីស ធ្លាប់ប្រឡងកម្មវិធីទាំងនេះ

ប្រិយមិត្តភាគច្រើនប្រហែលជាបានដឹងពីសមត្ថភាព និងទឹកដមសំឡេងរបស់ស្រីស្អាត ហ៊ុន ម៉ាលីស ដែលនាងជាបេក្ខភាពលេចធ្លោម្នាក់ក្នុងការប្រកួត The Voice Cambodia រដូវកាលទី៣ វគ្គ Blind Audition។ ជាក់ស្តែង បេក្ខភាព ហ៊ុន ម៉ាលីស បានស្រែកច្រៀងបទ «ហាម» យ៉ាងពីរោះរណ្តំ រហូតសណ្តំចិត្ត​ coach ប៉ះរោមចុចប៊ូតុងបែរមករកនាងគ្រប់គ្នា។ គួរឱ្យភ្ញាក់ផ្អើល សំឡេងស្រែកច្រៀងរបស់នាងធ្វើឱ្យគ្រូបង្វឹក ឆន សុវណ្ណារាជ ចុចប៊ូតុង BLOCK គ្រូបង្វឹក ណុប បាយ៉ារិទ្ធ ចោលមិនឱ្យជ្រើសរើសបេក្ខភាពរូបនេះថែមទៀតផង។ 

យ៉ាងណាមិញ មុនក្លាយជាបេក្ខភាពជើងខ្លាំង The Voice Cambodia រដូវកាលទី៣ ស្រីស្រស់ ហ៊ុន ម៉ាលីស ត្រូវគេដឹងថា ធ្លាប់ឆ្លងកាត់ការប្រឡងចំនួន ២ លើករួចមកហើយ គឺទី១ កម្មវីធីប្រឡងចម្រៀង Cambodia Idol រដូវកាលទី២ ឆ្នាំ ២០១៧ ដោយកាលនៅះនាងទទួលបានសន្លឹកមាសពីគណកម្មការ ណុប បាយ៉ារិទ្ធ ទៀតផង ប៉ុន្តែនាងមិនទទួលបានជោគជ័យក្នុងការប្រកួតនោះឡើយ។

លុះដល់ឆ្នាំ ២០១៨ ម៉ាលីស មិនព្រមបោះបង់ក្តីស្រមៃខ្លួនឯងឡើយ ដោយនាងបានដាក់ពាក្យចូលប្រកួតកម្មវិធី «សំនៀងឯក» របស់ស្ថានីយ៍ទូរទស្សន៍បាយ័នមួយទៀត តែនៅតែមិនទទួលបានជោគជ័យលើវិថីចម្រៀងនេះ ទើបឆ្នាំ ២០២៣ នេះ ក្មេងស្រីទឹកចិត្តមុះមុតរូបនេះ ជ្រៀតខ្លួនចូលមកប្រកួតកម្មវិធី​ The Voice Cambodia រដូវកាលទី៣ តែម្តង និងបានពង្រឹងសមត្ថភាពការច្រៀងរបស់ខ្លួនឯងរហូតធ្វើឱ្យគ្រូបង្វឹកដណ្តឹមគ្នាយកនាងធ្វើជាកូនក្រុមគ្រប់ៗគ្នា។

ដោយសារការប្រកួតត្រូវបន្តដំណើរទៅមុខវែងឆ្ងាយទៀត ដូច្នេះគេមិនទាន់ដឹងថា ហ៊ុន ម៉ាលីស អាចសម្រេចបំណងប្រាថ្នារបស់ខ្លួនឯងត្រឹមការប្រកួតនេះ ឬយ៉ាងណាទេ ខណៈបេក្ខភាពផ្សេងៗទៀតសុទ្ធសឹងតែមានសមត្ថភាពខ្ពស់មិនចាញ់គ្នានោះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា