ចំណុចពិសេសៗរបស់ភូមិចំណាស់ទាំង ៥ នៅលើពិភពលោក

ចង់សាកភ្លក់រសជាតិដើរលេងក្រៅប្រទេស តែចង់ទៅតំបន់បែបធម្មជាតិៗ ឆ្ងាយពីផ្សែងឡាន សំឡេងស៊ីផ្លេ និងភាពកកកុញកណ្តាលទីក្រុង អ្នកគួរតែកុំមើលរំលងតំបន់ទាំង ៥ នេះឲ្យសោះ។ ភូមិចំណាស់ ៥ ក្នុងចំណោមភូមិចំណាស់ៗទាំង ៥៤ ដែលកំពុងមានវត្តមានក្នុងបញ្ជី ភូមិទេសចរណ៍ល្អបំផុតលើពិភពលោក ​របស់អង្កការសហប្រជាជាតិ ឆ្នាំ ២០២៣ ត្រូវបានទទួលស្គាល់ និងចាត់ទុកថាជា ភូមិដែលមានភាពទាក់ទាញ និងស្រូបយកអ្នកទេសចរមិនតិចនាក់នោះទេក្នុង​មួយឆ្នាំៗ ។

តើភូមិទាំងនេះមានអ្វីដែលប្លែក និងមានភាពខ្លាំងអ្វីខ្លះទើបអាចក្លាយជាភូមិដែលឈរនៅលំដាប់កំពូលបែបនេះ?

ភូមិ ហាគូបា (Hakuba)ប្រទេសជប៉ុន

មនុស្សគ្រប់គ្នាដែលមកដល់ក្នុងភូមិ ហាគូបា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនដែលរស់នៅទីនោះ។ គោលការណ៍នៅក្នុងភូមិមួយនេះគឺ អ្នកស្រុកមិនបណ្តោយឲ្យអ្នកទេសចរណាម្នាក់របស់ពួកគេចាកចេញព្រោះតែគ្មានកន្លែងសម្រាក ឬអាហារបរិភោគនោះឡើយ។

ជាក់ស្តែង អ្នកទេសចរក្នុងស្រុកម្នាក់បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖”ពួកគេត្រូវបង្ខំចិត្តចាកចេញនៅពេលដែលមិនអាចរកកន្លែងសម្រាកបានព្រោះគ្រប់បន្ទប់សុទ្ធតែត្រូវបានកក់ពេញទៅហើយ ប៉ុន្តែអ្វីដែលពួកគេនឹកស្មានមិនដល់នោះគឺអ្នកភូមិបានរកកន្លែងឲ្យពួកគេសម្រាកនៅក្នុងសាលមួយ (អាចមិនសូវល្អមើល តែក៏ល្អជាងត្រូវចាកចេញទៅវិញទាំងយប់នោះដែរ)”។ វប្បធម៌មួយនេះក៏បានបន្តរក្សាមកដល់ពេលបច្ចុប្បន្នផងដែរ ។

ចំណុចពិសេសរបស់ភូមិ ហាគូបា គឺសប្បាយគ្រប់រដូវ មិនថារដូវរងារ រដូវស្លឹកឈើជ្រុះ ឬរដូវក្តៅនោះទេ។ អ្នកទេសចរអាចកម្សាន្តជាមួយការជិះក្តារទឹកកកក្នុងរដូវរងារ និងនៅក្នុងទាឃរដូវ ហើយបន្តអារម្មណ៍រំភើបជាមួយរដូវស្លឹកឈើជ្រុះ និងរដូវក្តៅ។

ភូមិ លីរីស៊ី (Lerici) ប្រទេសអ៊ីតាលី

លីរីស៊ី ត្រូវបានឲ្យឈ្មោះថាជាភូមិអាថ៌កំបាំង ខណៈដែលអ្នកទេសចរពិបាករកផ្លូវទៅកាន់ទីនោះ។ មួយវិញទៀត ភូមិមួយនេះមិនមានខ្សែរថភ្លើងច្រើននោះទេ។ ប៉ុន្តែបើអ្នកមានសំណាងទៅដល់ទីនោះអ្នកនឹងបានឃើញទេសភាពមាត់សមុទ្រដ៏សែនស្អាត ឆ្នេរដែលគ្មានសម្រាម និងផ្ទះចម្រុះពណ៌ដែលសាងសង់ដោយអ្នកភូមិតែម្តង។

ភូមិនេសាទមួយនេះនៅតែបន្តប្រពៃណីនេសាទរបស់ខ្លួនបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ លីរីស៊ី បានក្លាយជាភូមិដែលត្រូវបានយកចិត្តទុកដាក់លើប្រព័ន្ធអេកូឡូស៊ី ដោយរួមបញ្ចូលនូវការមិនប្រើប្រាស់ប្លាស្ទិក មិនអនុញ្ញាតិឲ្យជក់បារីនៅតាមឆ្នេរ និងបានដាក់ប្រើប្រាស់បន្ទះស្រូបពន្លឺព្រះអាទិត្យផងដែរ។ លីរីស៊ី មិនត្រឹមតែជាតំបន់ធម្មជាតិដ៏ស្រស់ស្អាត ហើយក៏ជាតំបន់ស៊ីដាច់គេលើផ្នែកបរិស្ថានផងដែរ។

ភូមិ ឡឺភីស (Lephis) ប្រទេសអេត្យូពី

ភូមិដាច់ស្រយាលពីទីក្រុងប្រមាណជាង ១០០ គីឡូម៉ែត្រ ត្រូវបានគេទទួលស្គាល់ពីសម្រស់ធម្មជាតិដ៏ស្រស់ស្អាត និងជីវិតសត្វព្រៃចម្រុះ។ អ្នកទេសចរដែលបានទៅដល់ទីនោះតែងដើរ ឬជិះសេះកាត់តាមទឹកជ្រោះ ឬជ្រលងភ្នំ ដើម្បីគយគន់សម្រស់សត្វព្រៃកម្រដែលមាននៅក្នុងព្រៃនោះ។

អ្នកភូមិ ឡឺភីស បានកែច្នៃឈើ និងឬស្សីឡឺភីស មកធ្វើជាគ្រឿងអលង្ការ វត្ថុប្រើប្រាស់ផ្សេងៗដែលផលិតដោយដៃ សម្រាប់លក់ឲ្យភ្ញៀវទេសចររបស់ខ្លួន។ មែនទែនទៅ ព្រៃ ឡឺភីសមិនត្រឹមផ្តល់ជម្រក ប៉ុន្តែក៏បានជួយសេដ្ឋកិច្ចអ្នកភូមិឲ្យធូរស្រាលផងដែរ។

ភូមិ ឌូម៉ា (Douma) ប្រទេសលីបង់

ភូមិ ឌូម៉ា ត្រូវបានគេស្គាល់ច្រើនតាមរយៈវប្បធម៌ចំណាស់របស់ពួកគេនោះគឺ ម្ហូបអាហារក្នុងស្រុក។ ការជួយយកអាសាររបស់អ្នកភូមិ ជាចំណែកយ៉ាងធំនៃការទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់របស់ពួកគេ។ អ្នកទេសចរម្នាក់បានរៀបរាប់ថា ”អ្នកភូមិ ឌូម៉ា មានទឹកចិត្តល្អ ពួកគេជួយយកអាសារពួកយើង និងស្វាគមន៍មកកាន់ពួកយើងយ៉ាង​កក់ក្តៅ។ នៅពេលដែលយើងសួរព័ត៌មានពីពួកគេ ពួកគេមិនត្រឹមតែប្រាប់ ហើយថែមទាំងជួយនាំ និងរៀបរាប់ប្រាប់ដូចជា guide ម្នាក់យ៉ាងអ៊ីញ្ចឹងដែរ។

បន្ថែមពីលើវប្បធម៌ចំណាស់ និងភាពរួសរាយរាក់ទាក់ ភូមិ ឌូម៉ា មានផ្ទះថ្មបុរាណជាច្រើនខ្នង ដែលគ្របដណ្តប់ដោយដំបូលក្រហម ហ៊ុំព័ទ្ធដោយភ្នំបាត្រុន (Batroun)។

ភូមិ ហ្យាប៉ាតូកា (Zapatoca) ប្រទេសកូឡុំប៊ី

របស់ ៣ យ៉ាងដែលអ្នកទេសចរ​មិនគួររំលងពេលបានទៅដល់ភូមិចំណាស់មួយនេះ។

ទី១. រុក្ខវារីដែលមានអាយុកាលវែងបំផុតលើពិភពលោក

ទី២. បេតិកភណ្ឌរបស់ទីក្រុងចំណាស់ដែលបានបន្សល់ទុកតាំងសវទី១៨

ទី៣. ពិធីអបអរតន្ត្រីដែលធ្វើឡើងពេញមួយឆ្នាំពេញ

ហ្យាប៉ាតូកា, ទីក្រុងរស់រវើកនៃសិល្បៈ។ ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង