មានអ្នកកាន់ដៃនៅ? មកដឹងទីតាំងសម្ដែងទស្សនីយភាពសិល្បៈធំៗ ៥ថ្ងៃជាប់គ្នានៅសៀមរាប

អាជ្ញាធរជាតិអប្សរា មានកិត្តិយស សូមជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីចូលរួម អបអរសាទរខួប ៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដែលបើកឱ្យចូលទស្សនាដោយសេរី ទៅតាមពេលវេលា និងទីតាំងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដូចខាងក្រោម៖

១- ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៨៖០០-២២៖០០ ព្រឹត្តិការណ៍សម្តែងសិល្បៈល្ខោន យីកេមហាជន នៅបរិវេណផ្នែក ខាងត្បូងនៃប៉ាវីសអង្គរវត្ត។

២- ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៨៖០០-២២៖០០ ព្រឹត្តិការណ៍ “រាត្រីចងចាំលើកទី៤” នៅព្រះលានជល់ដំរី នៃក្រុង អង្គរធំ។

៣-ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោង១៨៖០០-២២៖០0)

– ការសម្តែងសិល្បៈ ល្ខោនស្បែកធំ នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។

– នៅព្រះ លានជល់ដំរី នៃក្រុងអង្គរធំ៖

ការសម្តែង សិល្បៈចម្រុះ

ការសម្តែងសិល្បៈ ល្ខោនបុរាណពោលស្រី។

៤- ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោង១៨៖០០-២២:០០) ការសម្តែងល្ខោនខោល រឿងរាមកេរ្តិ៍ ឈុត “ចម្បាំងកុម្ពិការណ៍ ” នៅបរិវេណផ្នែកខាងត្បូង នៃប៉ាវីសអង្គរវត្ត។

– ការបង្ហាញ ក្បាច់គុនបុរាណខ្មែរ ដែលនឹងប្រព្រឹត្តទៅចំនួនពីរថ្ងៃ (ថ្ងៃទី១៦-១៧) នៅព្រះ លានជល់ដំរី នៃក្រុងអង្គរធំ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមទស្សនាឱ្យ បានច្រើនកុះករ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បើមិនចង់ជួបរឿងមិនល្អ គួរជៀសវាងជ្រើសរើសវត្ថុ ៦នេះ ជាកាដូជូនគូសង្សារក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់

រាល់ពេលដែលថ្ងៃបុណ្យនៃក្ដីស្រឡាញ់ជិតឈានមកដល់ មានមនុស្សមិនតិចរូបទេ ដែលកំពុងតែស្វែងរកទិញកាដូយកជូនមនុស្សជាទីស្រឡាញ់ មិនថាឪពុកម្ដាយ មិត្តភក្ដិ ចៅហ្វាយនាយ និងជាពិសេសគឺ ដៃគូស្នេហា។ ដ្បិត ការ

ភរិយា ជា សុជាតិ មិនប្រកាន់អ្នកប្រមាថរូបរាងខ្លួន តែបែរជាពោលសរសើរស្វាមីពេញៗមាត់

ជំនួស​ឱ្យ​ការ​តបតទៅ​កាន់​បុគ្គល​មាក់ងាយខ្លួនអ្នកនាង រឹម លក្ម្សី ដែល​មហាជនស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ភរិយារបស់​តារា​ចម្រៀង ជា​ សុ​ជាតិ​ បាន​បង្ហោះ​សារ​យ៉ាងត្រជាក់​ល្ហឹម​ ព្រម​ជាមួយ​ពាក្យ​ពេចន៍​សរសើរ​ស្វាមី​ពេញ​ៗ​មាត់​

ក្រុម Biggles Big Band វង់តន្ត្រីចង្វាក់ jazz ដ៏ល្បីលើពិភពលោក នឹងមកសម្ដែងនៅ Raffles Hotel ក្រុងភ្នំពេញ

សណ្ឋាគារ Raffles Hotel Le Royal គ្រោងនឹងស្វាគមន៍ការត្រលប់មកវិញរបស់ Biggles Big Band ដែលជាវង់តន្រ្តីចង្វាក់ jazz ដ៏ល្បីល្បាញលើពិភពលោកពីទីក្រុង Amsterdam សម្រាប់ការសម្តែងរយៈពេលមួយយប់នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ

យូហៃ បទថ្មី «ស៊ីជម្ពូ» ft Jady តែបែរជាធ្វើឲ្យ រ៉េត ស៊ូហ្សាណា នៅមិនស្ងៀម

ក្រោយ​បទ​ថ្មី «ស៊ីជម្ពូ» របស់​តារា​ប្រុស យូហៃ បាន feat ជាមួយ Jady ក៏​ពិត​មែន តែ រ៉េត ស៊ូហ្សាណា ឯណោះ​ក៏​មិន​បាន​នៅ​ស្ងៀម​ដែរ។ ស៊ូហ្សាណា បាន​ share បន្ត​នូវ​បទ​ថ្មីរបស់ យូហៃ និង​ប្រើពាក្យ​សម្ដី​ប៉ុន្មាន​ម៉ាត់ ធ្វើឲ្យ​ហ្វេន​ដែល​

Street Style ធម្មតាៗពីតារាខ្មែរកាត់បារាំង Mélia មួយឈុតណាក៏ទាក់ចិត្តដែរ!

Mélia Constantin ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ពី​ចំណេះដឹង រូប​សម្រស់ និង​ភាព​ឆ្លាតវៃ​ក្នុង​ការ​ងារ​សិល្បៈ។ មាលា មិន​ត្រឹម​មាន​ទេពកោសល្យ​សិល្បៈ​ប៉ុណ្ណោះ​ទេ កញ្ញា​ក៏មាន​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​លេង​ម៉ូដ​សម្លៀកបំពាក់​ខ្លាំង​

បង្ហាញមុខសិល្បករកំពូលៗដែលបានឡើងសម្ដែងកម្មវិធី Super Bowl Halftime Show ១០ ឆ្នាំចុងក្រោយ

Super Bowl គឺជាកម្មវិធី​ប្រកួតបាល់ឱបប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ដែលចាប់ផ្ដើមធ្វើឡើងចាប់តាំងតែពីឆ្នាំ ១៩៦៧ និងក្លាយជាជាទីពេញនិយមខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតនៅលើសាកល

Lisa បង្ហាញអារម្មណ៍ភិតភ័យខ្លាំង ខណៈចេញថតរឿងថ្ងៃដំបូងជាមួយក្រុមការងារហូលីវូដ

សមាជិកសញ្ជាតិថៃរបស់ក្រុមនារីខេប៉ុប BLACKPINK គឺ Lisa បានចូលរួមជាមួយតារាសម្ដែងអាមេរិកល្បីៗជាច្រើន សម្រាប់ភាពយន្តភាគដំបូងរបស់ខ្លួននៅហូលីវូដមានចំណងជើងថា “The White Lotus”

បង្ហាញភាពយន្តកំពូលៗ ៥ រឿងសម្រាប់ឆ្នាំ២០២៥ ដែលចេញផ្សាយ Trailer ក្នុងកម្មវិធី Super Bowl

ក្រៅពីការប្រកួតបាល់ឱប និងការសម្ដែងដ៏ពិសេសរបស់កំពូលតារារ៉េប Kendrick Lamar កម្មវិធី Super Bowl ក៏បានទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រភាពយន្តហូលីវូដផងដែរ ខណៈស្ទូឌីយោភាពយន្តធំៗលើពិភពលោក

មានផ្ទៃពោះភ្លាម ហ៊ិន ច័ន្ទនីរ័ត្ន ចាប់ផ្ដើមវិវឌ្ឍខ្លួនជាអ្នកជំនួញ

ពិធី​ការិនី​ធ្មេញ​ច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន ទើប​ទទួល​បាន​កាដូ​ជា​ទី​គាប់​ចិត្ត គឺ​ការ​ពពោះ​កូន​ដំបូង​ដែល​ជា​បំណង​ដ៏​ធំ​បំផុត​របស់​អ្នកនាង និង​ស្វាមី។ មិន​ត្រឹម​តែ​សម​ប្រាថ្នា​បាន​គ្រាប់​ពេជ្រ​ចូល​មក​ក្នុង​ជីវិត​ប៉ុណ្ណោះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *