សិរសាទេវតាទាញព្រ័ត្រ បាក់ធ្លាក់កប់ក្នុងដីច្រើនឆ្នាំ ទើបប្រទះឃើញនៅខ្លោងទ្វារជ័យ

ខ្លោង​ទ្វារ​ជ័យ​​ (ទិស​ខាង​កើត​)​ ជា​ខ្លោង​ទ្វារ​មួយ​ក្នុង​ចំណោម​ខ្លោងទ្វារ​ទាំង​ ៥ ​នៃ​​ក្រុង​អង្គរ​ធំ​។​ ខ្លោង​ទ្វារ​មួយ​នេះ​​​ស្ថិត​នៅ​ខាង​មុខ​ព្រះ​លាន​ជល់​ដំរី​ ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ព្រះ​មហាក្សត្រ​ និង​កងទ័ព​ពេលទទួល​​​ជ័យជម្នះ​ក្នុង​ការ​ធ្វើ​សង្គ្រាម។​

មក​ដល់​សព្វ​ថ្ងៃ​ខ្លោង​ទ្វារ​បុរាណ​មួយ​នេះ​ត្រូវ​បាន​ក្រុម​អ្នក​បុរាណ​វិទ្យា​​ធ្វើ​កំណាយ និង​ស្រាវជ្រាវ​ដើម្បី​​ពិនិត្យ​មើល​រចនា​សម្ព័ន្ធ​បាត​គ្រឹះ​​នៃ​ចម្លាក់​កូរ​សមុទ្រ​ទឹក​ដោះ​​។ ​ជាក់​ស្ដែង​នៅ​ក្នុង​ការ​ធ្វើ​កំណាយ​នៅ​ត្រង់​ចំណុច​បាត​គ្រឹះ​ផ្នែក​ទេវតា​ទាញ​ព្រ័ត្រ​នៃ​ខ្លោង​ទ្វារ​ជ័យ កាលពី​ថ្ងៃ​ទី​៨​ ខែ​ឧសភា ឆ្នាំ ​២០២៤ ​កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុម​ការងារ​​ស្រាវជ្រាវ​​នៃ​នាយក​ដ្ឋាន​អភិរក្សា​ប្រាសាទ​ និង​បុរាណ​វិទ្យា​អាជ្ញាធរ​អប្សរា​បាន​ប្រទះ​ឃើញ​សិរសា ​(ក្បាល​)​ ទេវតា​​ធ្លាប់​កប់​ជ្រៅ​នៅ​ក្នុង​រណ្ដៅ​​ជើង​គ្រឹះ​ទេវតា​ទាញ​ព្រ័ត្រ​​។​

តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ជំនាញ សិរសាទេវតាមួយ​​​នេះ​បាន​ធ្លាក់​ចេញ​ពី​រូប​ទេវតា​នៅ​ត្រង់​ចំណុច​លេខ​ទី ២៣ ​(រាប់​ពីជួរ​ខាង​មុខ​)​។​ ព្រះ​កេសសិរសា​​ទេវតា​មួយ​នេះ​ធ្វើ​ឡើង​ពី​ថ្ម​ភក់​ មាន​បណ្ដោយ​ ២០​ សង់ទីម៉ែត្រ,ទទឹង​ ១១ សង់ទីម៉ែត្រ និង​កម្ពស់​ ១២​ សង់ទីម៉ែត្រ​។​

យ៉ាង​ណា​មិញ​​ក្រោយ​កំណាយ​ស្រាវ​ជ្រាវ​បាន​មួយ​ផ្នែក​ធំ​ អ្នក​ជំនាញ​បាន​សន្និដ្ឋាន​ថា​ គ្រឹះ​ចម្លាក់​កូរ​សមុទ្រ​ទឹក​ដោះ​នៅ​ខ្លោង​ទ្វារ​ជ័យ​នៅ​មាន​ភាព​រឹង​មាំ​ល្អ​ព្រោះ​ធ្លាប់​បាន​ជួស​ជុល​ម្ដង​នៅ​សម័យ​កណ្ដាល ​និង​សម័យ​បារាំង​។

គួរ​ឱ្យដឹងដែរថា​ ក្រុង​អង្គរ​ធំ​ ឬ​យសោធរបុរៈ​ ឬ​ជយបុរៈ​ ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ នា​ចុង​សតវត្សរ៍​ទី​១២ ​ដល់​ដើម​សតវត្ស​រ៍ទី​១៤។​ ក្រុង​អង្គរ​ធំ​នេះដែរ​មាន​ខ្លោង​ទ្វារ​ទាំង​អស់​ ​៥ ​គឺ​ខ្លោង​ទ្វារ​ជ័យ, ខ្លោង​ទ្វារ​ខ្មោច, ​ខ្លោង​ទ្វារ​ទន្លេអុំ,និង​​ខ្លោង​ទ្វារ​​តាកាវ​ ហើយខ្លោង​ទ្វារ​​នីមួយៗ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​តួ​នាទី​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​សម័យ​កាលនោះ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន