តាមរយៈការបង្ហោះជូនដំណឹងលើផេករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថាក្រោយការបើកសម្ពោធ ពិព័រណ៍រាជសំរឹទ្ធខ្មែរ ជាផ្លូវការនឹងមានការតាំងបង្ហាញរូបចម្លាក់ព្រះនារាយណ៍ថ្ទំធំ នៅតាមសារមន្ទីរធំៗក្នុងប្រទេសបារាំង និងសហរដ្ឋអាមេរិកជាច្រើន។

កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដឹកនាំប្រតិភូតំណាងរដ្ឋាភិបាលកម្ពុជាចូលរួមកម្មវិធីសម្ពោធបើកពិព័រណ៍ស្ដីពី Angkor Royal Bronzes: Art of the Divine ដែលរៀបចំ និងសហការដោយសារមន្ទីរសិល្បៈអាស៊ីហ្គីមេ (Guimet) សាលាបារាំងចុងបូព៌ាប្រទេស (EFEO) វិទ្យាស្ថានស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរបារាំង (C2RMF) និងសារមន្ទីរជាតិកម្ពុជា។
តាមរយៈការចូលរួមនាឱកាសនេះដែរ លោកជំទាវរដ្ឋមន្ត្រីក៏បានឡើងថ្លែងនូវចំណាប់អារម្មណ៍ព្រមទាំងបានដើរទស្សនាចម្លាក់ព្រះនារាយណ៍ផ្ទំដ៏ធំដែលដាក់នៅចំកណ្ដាលនៃបរិវេណសាលនៃសារមន្ទីរតែម្ដង។ ដោយឡែក តាមការឱ្យដឹងបន្ថែមពិព័រណ៍មិនអចិន្ត្រៃយ៍មួយនេះនឹងដាក់នៅសារមន្ទីរ ហ្គីមេ ប្រទេសបារាំង ក្នុងរយៈពេល ៤ខែ គិតចាប់ពីថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៥ ហើយបន្តដាក់ដាក់តាំងនៅសារមន្ទីរ Minneapolis Institute of Art, Minnesota នាចុងឆ្នាំ ២០២៥។





ក្រោយបញ្ចប់ការតាំងពិព័រណ៍នៅរដ្ឋមីនីសូតា នាដើមឆ្នាំ២០២៦ រូបចម្លាក់ព្រះនារាយណ៍ថ្ទំធំចំនួន១នឹងបន្តទៅដាក់តាំងនៅសារមន្ទីរ Smithsonian National Museum of Asian Art, Washington, D.C. និងសារមន្ទីរ Asian Art Museum, San Francisco រហូតដល់ដើមឆ្នាំ ២០២៧៕
ប្រភពរូបភាព៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

























Account
Security
Favourite Content