ជិតចូលឆ្នាំហើយ មកដឹងកាលវេលា និងរណ្ដាប់ទទួលទេវតាឆ្នាំថ្មីព្រះនាង គោរាគៈទេវី

នៅ​សល់​មិន​ដល់​១​ខែ​ទៀត​ទេ ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នឹង​មក​ដល់​។ តាម​រយៈ​សៀវភៅ មហា​សង្ក្រាន្ត ខាង​ក្រោម​នេះ​គឺ​ជា​កាល​វេលា​នៃ​ការ​យាង​ចុះ​របស់​ទេវតា​ឆ្នាំ​ថ្មី​ និង​ការ​រៀបចំ​គ្រឿង​រណ្ដាប់​​សម្រាប់​ទទួល​ទេវតា​ ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ទំនៀមប្រពៃណី​ខ្មែរ។

ព្រះ​ពុទ្ធ​សករាជ​ព្រះ​សាសនា​អតិក្កន្តា​កន្លង​ទៅ​បាន ២៥៦៨ ត្រឹម​ថ្ងៃ​ អាទិត្យ ១៥កើត​ ខែ​ពិសាខ លុះ​ដល់​ថ្ងៃ​ច័ន្ទ ១រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្ដស័ក​​​​ត​ទៅ​ចូល​​ពុទ្ធ​សក​រាជ ​​២៥៦៩ នឹង​គណនា​ឆ្នាំ​ម្សាញ់​ឥលូវ​នេះ​សង្ក្រាន្ត​ចូល​នៅ​ថ្ងៃចន្ទ ២​រោច ត្រូវ​នឹង​ថ្ងៃ​ទី​ ១៤​​ ខែ​មេសា គ.ស ២០២៥ វេលា​ម៉ោង ៤៖៤៨ នាទីទៀបភ្លឺ។

នា​វេលា​នោះ​ដែរ ទេវតា​ដែល​ត្រូវ​យាង​ចុះ​មាន​ព្រះ​នាម គោរាគៈទេវី ជា​បុត្រី​ទី​២ នៃ​កបិល​មហា​ព្រហ្ម​ ទ្រង់គង់​នៅ​ចាតុ​ម្មហា​រាជិ​កា ទ្រង់​អម្ពរ​ ពណ៌​លឿង លម្អ​នៅ​ព្រះកាណ៌​ដោយ​សៀត​ផ្កាអង្គាបុស្ប​​ អភរណទ្រង់​ពាក់​ កែវមុតា ​ភក្សា​ហារទ្រង់​តេលំ (ប្រេង) ព្រះហស្ត​ស្ដាំ​ទ្រង់​ព្រះ​ខ័ន​​ ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ឈើច្រត់​ ទ្រង់​ផ្ទំបិទ​​ព្រះ​នេត្រ​លើ​ខ្នង​ស្ដេច​ខ្លា​ជា​ពាហនៈ។

តាម​ទំនៀម​ពី​បុរាណ​មក ​រណ្ដាប់​ទទួល​ទេវតា​ត្រូវ​រៀប​រាន​ខាង​មុខ​ផ្ទះ ​សម្រាប់​តាំង​គ្រឿង​ពលិការ​ផ្សេងៗ ត្រូវ​រៀប​ក្រាល​សំពត់​ស​ ហើយ​រៀប​ចំ​គ្រឿង​សក្ការ​បូជា​ទេវតា​មាន៖ បាយ​សី​៩​ថ្នាក់​១​គូ , បាយ​សី​៧​ថ្នាក់​១​គូ , បាយ​សី​៥​ថ្នាក់​១​គូ , បាយ​សី​៣​ថ្នាក់​១​គូ , បាយ​សី​ប៉ា​ឆាម​​១គូ , ស្លា​ធម៌​១​គូ , ទឹក​អប់​១​គូ (ទៀន៥ ធូប៥) , លាច ​៥, ផ្កា ៥ ដាក់​លើ​ជើង​ពាន​១​គូ, ចេក​នួន ចេក​ណា​វ៉ា ដាក់​ពាន​១​គូ ផ្លែឈើ ១១ ​មុខ​រៀប​ដាក់​ជើង​ពាន​១១​គូ , ដូង​ឡៅ​១​គូ ទឹក​ស្អាត ២ កែវ។ ​​

ស្រេច​ហើយ​នៅ​វេលា​ម៉ោង ​ដែល​ទេវ​តា​ចុះ​ ត្រូវ​ជួប​​ជុំ​ក្រុម​​គ្រួសារ​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្ការ​ព្រះ​រតន​ត្រ័យ​ សមាទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិ​សុទ្ធ​ ជ្រះ​ស្រឡះ​នូវ​មន្ទិល​​ទាំង​ពួង​ តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ ជាទី​ពឹង ​ទី​រ​ឭ​ក​ លុះ​ចប់​ពិធី​ទទួល​ទេវតា។

– ថ្ងៃ​ចន្ទ ​២រោច ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ ​១៤​​ ខែ​មេសា​ គ្រិស្តសករាជ​ ២០២៥ វេលា​ម៉ោង៤ ៖៤៨ នាទីទៀបភ្លឺ​ជា​ថ្ងៃ​ចូល​ឆ្នាំ​ម្សាញ់ សប្ដស័ក ។
– ថ្ងៃ​អង្គារ​ ៣រោច​​ ខែ​ចេត្រ ​ត្រូវ​នឹង​ថ្ងៃ​ ​១៥​ ខែ​មេសា​ គ្រិស្ត​សករាជ ​២០២៥ ​ជា​វារៈ​វ័នបត។
– ថ្ងៃ​ពុធ ៤រោច​​​ ខែចេត្រ ​ត្រូវ​នឹង​ថ្ងៃ​ ១៦​​ ខែ​មេសា​ គ្រិស្តសករាជ​ ២០២៥ នៅ​វេលា​ម៉ោង​ ៨៖ ២៥​​​ នាទី​ ៣៦ វិនាទី ​ជា​វារៈ​ឡើង​ស័ក​​ គម្រប់​ជា​សង្ក្រាន្ត​​ ៣ ថ្ងៃ​ស្រេច​បរិបូណ៌​ចូល​ជា​សកល ឆ្នាំ​ម្សាញ់​សប្ដស័ក​​ ចុល្ល​សករាជ​១៣៨៧​​ និង​មហា​សករាជ ​១៩៤៧​ តទៅ៕

រូបភាព៖ theonecambodia


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *