រឿងភាគបែប BL និង GL ក្លាយជា Soft Power សំខាន់របស់ថៃ រំពឹងកើបចំណូលជាង ២០០ លានដុល្លារក្នុងមួយឆ្នាំ

ភាពយន្តភាគទូរទស្សន៍បែប Girls’ Love (GL) និង Boys’ Love (BL) ដែលផ្តោតលើទំនាក់ទំនងស្នេហារវាងតួអង្គស្រីនិងស្រី ឬប្រុសនិងប្រុស កំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃ និងអាចរកចំណូលបានដល់ទៅ ៦,៩ ពាន់លានបាត (ជាង ២០៥ លានដុល្លារ) សម្រាប់សេដ្ឋកិច្ចជាតិក្នុងមួយឆ្នាំ។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។

តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី១៧ ខែមីនា លោកស្រី Kiatiya Saisanan ជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាន និងសារគមនាគមន៍នៅសកលវិទ្យាល័យ Thammasat បានកត់សម្គាល់ថា ភាពយន្តប្រភេទ GL ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រធានបទដែលមានការពិភាក្សាច្រើនបំផុតទាំង ១០ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថៃក្នុងឆមាសទីពីរនៃឆ្នាំ ២០២៤ ខណៈក្នុងឆ្នាំដដែលនេះនៅថៃមានការផលិតភាពយន្តភាគ GL ជាង ៧០ រឿង។

សាស្ត្រាចារ្យរូបនេះបាននិយាយថា រឿងភាគ GL ដូចជា “Love Bully” និង “The Secret of Us” បង្ហាញពីជីវិត និងសិទ្ធិរបស់ក្រុម LGBTQ+ នៅក្នុងសង្គមថៃ ដោយបន្ថែមថាក្រុមហ៊ុនផលិតកម្មកាន់តែច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតមាតិកាប្រភេទនេះ។ ទន្ទឹមនោះ សាស្ត្រាចារ្យ Kiatiya បានព្យាករថាមាតិកា GL អាចបង្កើតចំណូលសេដ្ឋកិច្ចបានរហូតដល់ ២ ពាន់លានបាតក្នុងមួយឆ្នាំ និងរំពឹងថានឹងកើនឡើងបន្តទៀតក្នុងរយៈពេល ២ទៅ៣ឆ្នាំខាងមុខ។

លើសពីនេះ កាលពីខែមករា មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារថៃ SCB (SCB EIC ) ក៏បានបញ្ចេញសេចក្ដីរាយការណ៍ព្យាករថា ទីផ្សារភាពយន្តភាគ BL នឹងអាចរកចំណូលបានជាង ៤,៩ ពាន់លានបាត (ប្រហែល ១៤៤,៨ លានដុល្លារ) នៅឆ្នាំ ២០២៥ និងបានណែនាំឱ្យមានការគាំទ្របន្ថែមពីរដ្ឋាភិបាលដើម្បីបង្កើនការប្រកួតប្រជែងរបស់ប្រទេសថៃនៅក្នុងទីផ្សារពិភពលោក។

យោងតាម ​​SCB EIC រឿងភាគ BL របស់ថៃទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅក្នុងប្រទេសផ្សេងៗដោយសារតែ ខ្លឹមសារបើកចំហរសម្រាប់ទំនាក់ទំនង LGBTQ+ ខ្លឹមសារប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់ ភាពពេញនិយមនៃបណ្ដាញ Streaming និងការផលិតក្នុងបរិមាណនាំមុខគេក្នុងតំបន់អាស៊ី។

គិតត្រឹមដើមឆ្នាំនេះ ប្រទេស​ថៃ​បាន​ផលិត​ភាពយន្ត BL ប្រមាណ ៣៤០ ចំណងជើងហើយ ទាំងរឿងភាគ រឿងកុន និងរឿងខ្លី។ នៅឆ្នាំ ២០២៤ ប្រទេសថៃបាននាំមុខទីផ្សារ BL អាស៊ីដោយបានផលិតច្រើនជាងពាក់កណ្តាលនៃភាពយន្ត BL ទាំងអស់ដែលបានចាក់ផ្សាយនៅអាស៊ី។

ភាពជោគជ័យជាសាកលនៃរឿងភាគ BL របស់ថៃក៏បានបើកទ្វារសម្រាប់ឧស្សាហកម្មផ្សេងទៀតដើម្បីរីកចម្រើនជាមួយគ្នាដែរ។ ឧទាហរណ៍ជាក់ស្ដែងដូចជា ឧស្សាហកម្មបោះពុម្ពសៀវភៅប្រលោមលោក ឧស្សាហកម្មព្រឹត្តិការណ៍ដូចជាការប្រគំតន្ត្រី និង Fan Meeting ឧស្សហកម្មផ្សាយពាណិជ្ជកម្ម ព្រមទាំងឧសហកម្មផ្សេងៗទៀតដែលប្រើប្រាស់ឥទ្ធិពល Soft Power ដូចជាវិស័យទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងក្រុមហ៊ុនអាកាសចរណ៍ ខណៈអ្នកគាំទ្រអន្តរជាតិតែងធ្វើដំណើរទៅប្រទេសថៃ ដើម្បីស្វែងយល់ពីទីតាំងថតរឿង ឬចូលរួមក្នុងព្រឹត្តិការណ៍នានាទាក់ទងនឹងរឿងភាគ BL/GL ដែលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចក្នុងស្រុក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប

Niall Horan អតីតសមាជិកក្រុម One Direction កោតសរសើរក្រុម BTS

ក្នុងគ្រាចូលរួមកម្មវិធីផតខាស Therapuss របស់ Jake Shane ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មី Dinner Party ដែល ចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ Niall Horan បាននិយាយពីភាពខុសគ្នារវាងក្រុមចម្រៀងបុរសក្នុង

“ខ្ញុំគិតថា ខ្ញុំស្លាប់ហើយ” MAMAMOO រំឭកដល់គ្រាជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅសម្ដែង

កាលពីថ្ងៃទី ៨ ខែមិថុនា សមាជិកក្រុម MAMAMOO គឺ Solar Moonbyul Wheein និង Hwasa បានជួបជុំគ្នានៅក្នុងកម្មវិធី Zzanbro ភាគទី ១៤៨ នៅលើគណនី YouTube ឈ្មោះ Zzanbro Shin Dong Yup ដោយ

ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុង

មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

ជម្លោះផ្លូវច្បាប់រវាងតារាសម្តែង Kim Soo Hyun និងបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម កំពុងដំណើរការទៅមុខជាថ្មីម្តងទៀតចំពេលដែលតារាប្រុសរូបនេះត្រៀមខ្លួនវិលត្រឡប់មកធ្វើការវិញជាលើកដំបូងក្រោយរយៈពេល

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

Leave a Reply

Your email address will not be published.Required fields are marked *