ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ផ្អែកតាមការប្រកាសរបស់ផលិតកម្ម Source Music Belift Lab និង HYBE X Geffen Records នៅថ្ងៃទី៨ ខែមិថុនា លើកម្មវិធីភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុមអ្នកគាំទ្រ Weverse ក្រុមចម្រៀងនារីទាំង ៣ នឹងបញ្ចេញចម្រៀង ១បទរួមគ្នា ក្រោមចំណងជើងថា Iconic By Mistake។
ការប្រកាសខាងលើក៏បានឱ្យដឹងបន្ថែមថា ការសហការគ្នានេះបាននាំមកនូវក្រុមចម្រៀងដែលមានស្ទីលតន្ត្រីប្លែកៗពីគ្នាមកជួបជុំគ្នា ជាមួយនឹងក្រុមអ្នកគាំទ្រដែលកំពុងតែកើនឡើងនៅជុំវិញពិភពលោក។


គួរឱ្យដឹងផងដែរថា Le Sserafim និង Illit ទើបតែបានចេញបទចម្រៀងថ្មីរៀងៗខ្លួន គឺបទ Boompala និង It’s Me ខណៈដែលក្រុម Katseye ទើបតែដណ្តើមបានពានរង្វាន់ចំនួន ៣ ពីកម្មវិធីប្រគល់ពានរង្វាន់របស់សហរដ្ឋអាមេរិក American Music Awards កាលពីខែឧសភា កន្លងទៅ ដោយអាចដណ្ដើមបានពានរង្វាន់ធំ ដូចជា ពានរង្វាន់សិល្បករប្រចាំឆ្នាំ៕


















































Account
Security
Favourite Content