ថ្មីៗនេះក្រុមការងារកំណាយនិងជួសជុលស្រះទឹកបានប្រទះឃើញរូបចម្លាក់ ទេពលោកេសូរដៃបួន ដែលធ្វើពីថ្មភក់ចំនួន ១ នៅត្រង់ចំណុចស្រះខាងកើតឆៀងខាងជើងប្រាសាទបាយ័ន។ ពួកគេបានជូនដំណឹងនេះភ្លាមដល់មន្ត្រីជំនាញ ដើម្បីពិនិត្យនិងរក្សាទុក។

លុះព្រឹកថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៥ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ សហការជាមួយភ្នាក់ងារជំនាញអាជ្ញាធរជាតិអប្សរាបានចុះទៅដល់ទីតាំងប្រាសាទបាយ័នដើម្បីទទួល និងយកទៅរក្សាទុក។ បច្ចុប្បន្ន រូបចម្លាក់ទេពលោកេសូរដៃបួនធ្វើពីថ្មភក់ ដែលក្រុមការងារកំណាយបានប្រទះឃើញនោះត្រូវបានយកទៅរក្សាទុកនៅឯសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
គួរបញ្ជាក់ដែរថា ចម្លាក់ទេពលោកេសូរដៃបួន ដែលបានប្រទះឃើញចំនួន ១ នេះបានបាត់បង់ចំណែកនៃរូបរាងកាយដូចជានៅត្រង់តំបន់ខាងលើបំផុត (ក្បាល) និងផ្នែកនៃអវយវៈទាំងដៃនិងជើង៕




រូបភាព ៖ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ


























Account
Security
Favourite Content