CNN ផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ឈ្មោះជាគម្រោងស្ថាបត្យកម្មល្អឯកប្រចាំតំបន់អាស៊ី

កាលពី​ពេល​ថ្មី​ៗ​នេះ​ស្ថាប័ន​សារព័ត៌មាន CNN ដ៏​ល្បី បាន​ចុះ​អត្ថបទ និយាយ​ពី​ស្ថាបត្យកម្ម​ធំ​ៗ ​និង​ពិសេស​ៗ​រហូត​ដល់ ១១ នៅ​លើ​លោក​ ដែល​កំពុង​សាងសង់ ហើយ​អាច​រួច​រាល់​ក្នុង​ឆ្នាំ ២០២៥ ​នេះ។ ក្នុង​នោះ​ក៏​មាន​និយាយ​ដល់ អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ ផង​ដែរ។

សារព័ត៌មាន CNN បាន​ចុះ​ផ្សាយ​សរសើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដែល​កំពុង​សាងសង់​ជិត​រួចរាល់​ហើយ​នោះ ថា​ជា​ស្ថាបត្យកម្ម​ល្អ​ឯក​នៅ​លើ​ពិភព​លោក​ក្នុង​ឆ្នាំ​ ២០២៥។ ​ក្នុង​អត្ថបទ​បាន​រៀបរាប់​ថា កាសយានដ្ឋាន​អន្តរជាតិ​តេជោ គឺ​ជា​អាកាស​យានដ្ឋាន​ Greenfield ដែល​មាន​ផ្ទៃដី​សរុប ២ ៦០០ ហិកតា ស្ថិត​នៅ​ភាគ​ខាងត្បូង​ពី​ភ្នំពេញ ហើយ​ដោយ​មាន​ចម្ងាយ​ជាង ១៩ គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញ។

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដែល​ជួយ​ជំរុញ​ចំនួន​ទេសចរណ៍ ហើយ​ក៏​ជា​កន្លែង​ទទួល​អ្នក​ដំណើរ​ច្រើន​ជាង​មុន​រហូត​ដល់ ៦ ដង។ គម្រោង​ស្ថាបត្យកម្ម​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ ត្រូវ​គេ​ចាត់​ទុក​ជា​ស្ថានីយ​អាកាសចរណ៍ដ៏​មាន​សក្ដានុពល​បំផុត​មួយ​ក្នុង​ចំណោម​ព្រលាន​យន្តហោះ​ធំ​ៗ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​គម្រោង​នេះ​ទទួល​ការ​ផ្គត់ផ្គង់​ថាមពល​តាមរយៈ​កសិដ្ឋាន​ថាមពល​បន្ទះ​សូឡា ដែល​ញ៉ាំង​ឲ្យ​អាកាសយានដ្ឋាននេះ ស្ថិត​ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍ​បៃតង​ធំ​បំផុត​មួយ​របស់​ពិភព​លោក​ផង​ដែរ។

សម្រាប់​ថវិកា​វិនិយោគ​ដំណាក់​កាល​ទី​១ គឺ​ប្រមាណ ១ ៥០០ លាន​ដុល្លារ ដោយ​មិន​រាប់​បញ្ចូល​ដី​ព្រលាន​យន្ត​ហោះ។ អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ ជា​ប្រភេទ​ 4F គឺ​ប្រភេទ​ព្រលាន​យន្តហោះ​ធំ​អាច​ចុះចត​បាន ដែល​អាច​នឹង​ស្រូប​យក​ការហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប​បាន​។

ប្រភព​ដដែល​បាន​រាយការណ៍​បន្ថែម​ថា ​គម្រោង​អាកាសយានដ្ឋាន​តេជោ គ្រោង​​​បើក​ដំណើរការ​នៅ​ខែ​កក្កដា​ ឆ្នាំ​ ២០២៥ ​ខាង​មុខ​នេះ ​ដោយ​មាន​សមត្ថភាព​ទទួល​បាន​អ្នក​ដំណើរ​ប្រចាំ​ឆ្នាំ​ក្នុង​ដំណាក់​កាល​ដំបូង​ចំនួន​ ១៣​ លាន​នាក់ និងកើនដល់កម្រិតអនុភាពប្រមាណ ៣០លាននាក់។ ខណៈ​បច្ចុប្បន្ន​នេះ គម្រោង​សាងសង់ សម្រេច​បាន​ប្រហែល​ជាង ៩០%។

គម្រោងស្ថាបត្យកម្មនេះ ត្រូវ​បាន​រចនា​​តាម​រចនាបថ​របស់​ខ្មែរ ដោយ​ប្រើប្រាស់​គ្រោង​សសរ​ធ្វើ​អំពី​ឈើ​សម្រាប់​ទ្រទ្រង់​ដំបូល​ស្ថានីយ និង​មាន​ដើម​ឈើ​ពិត​ៗដុះ​លម្អ ហើយ​គ្រោង​ដំបូល​មាន​រចនាបថ​ជា​ក្រឡាចត្រង្គ​តូច​ៗ អាច​ធ្វើការ​ស្រូប​យក​ពន្លឺ​ថ្ងៃ ដើម្បី​បំភ្លឺ​ផ្នែក​ខាង​ក្នុង​បាន​ច្បាស់​ល្អ ជាមួយ​នឹង​ការ​តុបតែង​ទៅ​ដោយ​រុក្ខជាតិ​បៃតង​ត្រូពិក​ស្រស់​ស្អាត​ជាច្រើន​ផងដែរ ខណៈ​ពេល​ដែល​អ្នក​ដំណើរ​នឹង​ទៅ​ដល់​ច្រក​ទ្វារ​របស់​ពួកគេ​តាម​រយៈ​ស្លាប​ពីរ​ដែល​មាន​រាង​ដូច​ខ្យល់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *