គ្រប់ជ្រុង គ្រប់ពេល គ្រប់សម័យកាល អច្ឆរិយភាពនៃប្រាសាទអង្គរវត្ត នៅតែបង្កប់ទៅដោយភាពអស្ចារ្យ និងបង្កើតបានជាផ្ទាំងទស្សនីយភាព គួរជាទីមោទកភាពមិនចេះជិនណាយ។
ក្នុងចំណោមពេលវេលាដ៏អស្ចារ្យនៅប្រាសាទអង្គរវត្ត ពេលព្រឹកព្រលឹមស្រាងៗ ដែលរំលេចទេសភាពស្រស់ឆើតឆាយជាមួយរស្មីពណ៌មាសពីទិសបូព៌ គឺជាទិដ្ឋភាពដ៏ពិសេសខ្លាំងជាងគេ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ឃើញ។
រីឯធម្មជាតិ ក្នុងបរិវេណប្រាសាទទៀតសោត ក៏សុទ្ធតែបានចូលរួមចំណែកលើកតម្លៃប្រាសាទ និងទាក់ទាញទេសចរណ៍គ្រប់ជាតិសាសន៍មកទស្សនា ។ សូមអញ្ជើញទស្សនារូបភាពពីអាជ្ញាធរអប្សរា ពីទិដ្ឋភាពពេលព្រឹកព្រលឹមនៅប្រាសាទអង្គរវត្ត៕
































Account
Security
Favourite Content