ប្រាសាទអង្គរវត្ត និងបាយ័នជាប់ជាគោលដៅទេសចរណ៍ពេញនិយមប្រចាំឆ្នាំ ២០២៥ នៅក្នុងតំបន់អាស៊ី

ប្រាសាទ​បុរាណ​ខ្មែរ ២ របស់​កម្ពុជា​បាន​ជាប់​នៅ​ក្នុង​តារាង​លំដាប់​កំពូល​ទាំង ២០ នៃ​តំបន់​ទេសចរណ៍​ពេញ​និយម​ក្នុង​តំបន់​អាស៊ី ដែល​មាន​ទេសចរ​ចូលចិត្ត​ទៅ​លេង​បំផុត ក្នុង​នោះ​មាន​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​បាយ័ន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ tripadvisor។

តាម​រយៈ​ការ​ជ្រើស​រើស​ដោយ​ភ្ញៀវទេសចរជុំវិញពិភពលោកនៅក្នុងគេហទំព័រ Trip Adviser ដែលជាគេហទំព័រទេសចរណ៍ដ៏ល្បីរបស់ពិភពលោក ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១ នាំ​មុខ​លំដាប់​កំពូល​ទាំង ២០ នៃ​តំបន់​ទេសចរណ៍​ពេញ​និយម​បំផុត​ក្នុង​តំបន់​អាស៊ី។

ដោយ​ឡែក ក្នុង​លំដាប់​កំពូល​ទាំង ២០ ក៏​មាន​ប្រាសាទ​១​ទៀត​របស់​ខ្មែរ​នោះ​គឺ​ប្រាសាទ​បាយ័ន​ដែល​ឈរ​នៅ​លំដាប់​ទី​១៧​ ផង​ដែរ។ តាម​រយៈ​ការ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ខាង​លើ​បាន​បង្ហាញ​ថា​ប្រាសាទអង្គរវត្ត​គឺ​ជា​អច្ឆរិយ​​របស់​ពិភពលោក ទាំង​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្អ​ឯក ហើយ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​មួយ​នេះ​គឺ​ជា​ទីតាំង​មើល​ថ្ងៃ​រះ​ស្អាត​បំផុត​នៅ​លើ​ពិភពលោក​ដែល​ទេសចរ​មិន​គួរ​រំលង​ពេល​មក​ប្រទេស​កម្ពុជា។

គួរ​ឱ្យ​ដឹង​ថា​លំដាប់​កំពូល​ទាំង ២០ នៃ​តំបន់​ទេសចរណ៍​ដែល​ទាក់ទាញ​បំផុត​ប្រចាំ​ឆ្នាំ ២០២៥ ក្នុង​តំបន់​អាស៊ី​មាន​ដូច​ជា៖ ប្រាសាទអង្គរវត្ត កម្ពុជា , Utianyu Great Wall-ចិន , Taj Mahal-ឥណ្ឌា, Fushimi Inari-taisha Shrine-ជប៉ុន , War Remnants Museum-វៀតណាម , Hoi An Ancient Town-វៀតណាម , Wat Phra Chetuphon-ថៃ, Sacred Monkey Forest Sanctuary ឥណ្ឌា , Temple of Dawn (Wat Arun)-ថៃ , Qutub Minar-ថៃ , Kinkakuji Temple-ជប៉ុន , Big Buddha Phuket-ថៃ , The Grand Palace-ថៃ , Tegalalang Rice Terrace-ឥណ្ឌា , Singapore Botanic Gardens-សឹង្ហបុរី , Cloud Forest-សឹង្ហបុរី , ប្រាសាទ​បាយ័ន-កម្ពុជា , Gyeongbokgung Palace-កូរ៉េ , Victoria Peak (The Peak)-ហុងកុង , Temple of the Sacred Tooth Relic-ស្រីលង្កា៕

ប្រភព ៖ https://www.tripadvisor.com/TravelersChoice-ThingsToDo-cTopAttractions-g2

រូបភាព ៖ tripadvisor & MEAS



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *