បណ្ដាជនភៀសសឹកដែលកំពុងស្នាក់នៅតាមជំរំភៀសខ្លួនក្នុងស្រុកគូលែនទាំងក្មេង-ចាស់ ប្រុស-ស្រី បាននាំគ្នាចូលរួមកីឡាម៉ារ៉ាតុនយ៉ាងច្រើនកុះករ ដ្បិតថាសម្លៀកបំពាក់ និងស្បែកជើងបែបណាក៏អាចចូលរួមបានដែរ។


កាលពីថ្ងៃទី ២៤ សីហា ម្សិលមិញឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានរៀបចំកីឡារត់ម៉ារ៉ាតុន ក្រោមប្រធានបទ «រត់ដើម្បីសន្តិភាព» នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ដែលស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវកាយនិងផ្លូវចិត្ត បង្កើតបរិយាកាសស្និទ្ធស្នាលនិងទំនាក់ទំនងល្អរវាងជនភៀសសឹកទាំងអស់ ព្រមទាំងអាចធ្វើឱ្យពួកគាត់បានហាត់ប្រាណ ផ្លាស់ប្ដូរបទពិសោធន៍ និងផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក។









តាមរយៈកីឡាម៉ារ៉ាតុននេះក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងទីតាំងខាងលើ ក្នុងនោះមានក្មេងៗជាច្រើន ក៏ដូចជាក្រុមបុរសបានចូលរួមរត់ប្រកបដោយភាពរីករាយ ពោរពេញដោយកម្លាំង និងការតាំងចិត្ត ដើម្បីដណ្ដើមយកពានរង្វាន់ផងដែរ។






ការរត់ម៉ារ៉ាតុននាពេលនេះបានជួយឱ្យពួកគាត់រីករាយ មានស្នាមញញឹម បានបន្ទូរអារម្មណ៍ និងបានធូរស្បើយបានខ្លះខណៈពួកគាត់នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។ ពិតណាស់ ១ ខែហើយដែលពលរដ្ឋតាមតំបន់សមរភូមិបានចាកចេញពីលំនៅឋានមករស់នៅក្នុងជំរំភៀសសឹកដោយសង្ឃឹមថាជម្លោះព្រំដែនដែលបង្កឡើងដោយកងទ័ពថៃនឹងឆាប់បញ្ចប់ដោយសន្តិភាព ដើម្បីពួកគាត់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន៕
ចុចទីនេះដើម្បីទស្សនា វីដេអូ https://www.facebook.com/KimRithy/videos/1480724396390189
រូបភាព ៖ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ


























Account
Security
Favourite Content