ខែនេះទេសចរអាចសាកល្បង «ជណ្ដើរបុរាណ» ឡើងទៅកាន់ប្រាសាទព្រះវិហារ

ជណ្ដើរ​បុរាណ​ជាង ២​ ពាន់​កាំ​កំពុង​ត្រៀម​ចាំ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឲ្យល្បង​កម្លាំង​ឡើង​ទៅ​កាន់​ប្រាសាទ​ព្រះ​វិហារ​​។ ប្រាសាទ​នេះ បច្ចុប្បន្ន​មាន​ផ្លូវ​ឡើង​ ​៣ ​ដោយ​ផ្លូវ​២​នៅ​ខាង​កម្ពុជា ​និង​ផ្លូវ​មួយ​ទៀត​ពី​ខាង​ទឹក​ដី​ថៃ​មក។ ​ភ្ញៀវ​ទេសចរ​​ទៅ​ពី​ខាង​កម្ពុជា​ទៅ មាន​ជម្រើស​២​អាច​ឡើង​ភ្នំ​នេះ​បាន ​ដោយ​ទី​១​ផ្លូវ​ថ្មី ដោយ​អាច​ជិះ​ឡាន​ឡើង​បាន ខណៈ​ដែល​ផ្លូវ​មួយ​ទៀត​គឺ​ដើរ​តាម​ជណ្ដើរ​ដែល​មាន​ ២ ២៤២ ​កាំ។

សម្រាប់​ភ្ញៀវ​បរទេស​ ឬ​ភ្ញៀវ​​ក្នុង​ស្រុក​​ដែល​ចូល​ចិត្ត​ធ្វើដំណើរ​ផ្សងព្រេង ​ចង់ឃើញ​ទេសភាព​ស្អាត​ៗ ​នោះអាចជ្រើសរើស​ការ​ឡើង​ភ្នំ ​ដោយ​ជណ្ដើរឈើ ដែល​ធ្វើពីលើ​ជណ្ដើរ​ថ្ម​ចាស់​បុរាណ​បាន។ ការ​ឡើង​ដោយ​ជណ្ដើរ​នេះ ​អ្នកទេសចរអាច​ទស្សនា​ទេសភាព​ស្រស់​ត្រកាល ហើយ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ ព្រោះ​ជណ្ដើរ​​​ធ្វើ​ពី​ឈើ​មាន​ការ​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ។

ខាង​ជណ្ដើរ​​​បុរាណឡើង​ទៅ​​ប្រាសាទ​បុរាណ​ខ្មែរ​ដ៏​អស្ចារ្យ​នោះ បាន​ក្លាយ​ជា​គោល​ដៅ​ទាក់ទាញ​​​ទេសចរណ៍​ដ៏​ពេញ​និយម​បាន​។ ​សម្រាប់​ការ​ដើរ​ឡើង​តាម​ជណ្ដើរ​ដែល​មាន​រហូត​ដល់​ទៅ ២ ២៤២ កាំ ចំណាយ​ពេល​ហោច​ណាស់ ២ ម៉ោង (ទាំង​ឡើង​និង​ចុះ​) នេះ​ជា​ការ​ការ​ប៉ាន់​ប្រមាណ​ទូទៅ​មិន​រាប់​បញ្ចូល​ការ​ដើរ​លឿន​ឬ​យឺត​នោះ​ទេ។ ដូច្នេះ​​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​លើ​ជណ្ដើរ​បុរាណ​ដែល​មាន​ប្រវែង ១ ៤៥៦ ម៉ែត្រ ត្រូវ​ប្រាកដ​ចិត្ត​ថា​អ្នក​មាន​ពេល​វេលា​គ្រប់គ្រាន់​ទាំង​ការ​ទស្សនា​តំបន់​ប្រាសាទ​ និង​ការ​ចំណាយ​ពេល​ឡើងហើយ​ចុះវិញ។

ដោយ​ឡែក ​ការ​ឡើង​តាម​ជណ្ដើរ​បុរាណ​គឺ​អាច​ឱ្យ​អ្នក​ទេសចរ​បាន​មើល​ឃើញ​នូវ​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​ពី​លើ​កំពូល​ភ្នំ​នៃ​ប្រាសាទ​ព្រះ​វិហារ​ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ព្រៃ​ក្រាស់​ពណ៌បៃតងស្រងាត់។ មិន​តែ​ប៉ុណ្ណោះ​​ក៏​អាច​ទទួល​បាន​អារម្មណ៍​ប្លែក​មិន​ធ្លាប់​មាន​ពី​ចំណុច​ដ៏​ទាក់​ទាញ​មួយ​ទៀត​នៃ​ប្រាសាទ​បុរាណ​ព្រះវិហារ។ «ជណ្ដើរ​ឈើ» ​ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​អំឡុង​ឆ្នាំ ២០០៩ ស្ថិត​នៅ​ផ្នែក​ខាង​កើត​ភ្ជាប់​ពី​ជើង​ភ្នំ​ដង​រែក​ឡើង​ទៅ​គោបូរៈ​ទី៥ នៃ​ប្រាសាទ​ព្រះ​វិហារ។

បន្ថែមពីនេះ កូន​ខ្មែរ​គ្រប់​រូប​គួរបាន​ដឹង​ផង​ដែរ​ថា​ប្រាសាទ​ព្រះ​វិហារ​របស់​កម្ពុជា​ត្រូវ​បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដោយ​អង្គការ UNESCO នៅ​ថ្ងៃ​ទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ ក្នុង​សម័យ​ប្រជុំ​លើក​ទី ៣២ នៅ​ក្នុង​ទី​ក្រុង​កេបិក ប្រទេស​កាណាដា៕

ប្រភពរូបភាព ៖ MOS Photography



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *