រូបចម្លាក់ចម្លងក្នុងទម្រង់ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា Replica of Fasting Buddha ត្រូវបានប្រទេសប៉ាគីស្ថានផ្ដល់ជូនមកកម្ពុជាដើម្បីរក្សាទុកនៅក្នុងសារមន្ទីរជាតិកម្ពុជា។

នារសៀលថ្ងៃ ទី ២០ ខែ សីហា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំពិធីប្រគល់-ទទួលរូបចម្លាក់ចម្លងក្នុងទម្រង់ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា Replica of Fasting Buddha នៅសារមន្ទីរជាតិកម្ពុជាក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។ ក្រសួងវប្បធម៌បានចាត់ទុកពិធីប្រគល់-ទទួលនេះជាការបង្ហាញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ៕






រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:























Account
Security
Favourite Content