Influencer សុភ័ក្ត្រ ខំហាត់ច្រៀងចម្រៀងជាភាសាខ្មែរ ព្រោះចង់ផ្សព្វផ្សាយវប្បធម៌កម្ពុជា

បុរស​ជន​ជាតិ​ចិន​រូប​សង្ហា សុភ័ក្ត្រ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល​ពេល​បាន​លឺ​លោក​បង្ហើរ​សំនៀង​ច្រៀង​ជា​ភាសា​ខ្មែរ​ក្នុង​បទ​ចម្រៀង «ប្រទេស​២ បេះ​ដូង​១» បាន​យ៉ាង​ស្ទាត់​ជំនាញ​ថែម​ទាំង​ពីរោះ​ទៀត​ផង។

រស់​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នេះ​ជា​លើក​ទី​១​ហើយ​ដែល​បាន​ឃើញ សុភ័ក្ត្រ បក​ស្រាយ​ចម្រៀង​ជា​ភាសា​ខ្មែរ។ បង្ហាញ​វត្តមាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​មិត្តភាព​កម្ពុជា-ចិន ស្លាប​សន្តិភាព ដែល​រៀប​ចំ​​នៅ​កម្ពុជា​មាន​ទាំង​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ចូលរួម សុភ័ក្ត្រ បាន​ឈរ​លើ​វេទិកា​បង្ហើរ​សំនៀង​ជា​ភាសា​ខ្មែរ​ក្នុង​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​២ បេះ​ដូង​១»។ ចម្រៀង​ដែល​លោក​បាន​បក​ស្រាយ​ពិត​ជា​ពីរោះ​និង​មាន​អត្ថន័យ​ជា​បទ​ដែល​ច្រៀង​រៀបរាប់​ពី​ចំណង​មិត្តភាព​មិន​ចេះ​សាប​សូន្យ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​នាម​ជា​មិត្ត​ដែក​ថែប។

ក្រោយ​ការ​បក​ស្រាយ​ចម្រៀង​ខាង​លើ​បាន​បញ្ចប់​និស្សិត​ចិន​​ដែល​កំពុង​សិក្សា​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ​រូប​នេះ​បាន​ប្រាប់​ពី​គោល​បំណង​ដែល​លោក​បង្កើត​ចម្រៀង​នេះ​ឡើង​គឺ​ ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​របស់​ខ្មែរ​ឱ្យ​មិត្ត​ចិន​បាន​ស្គាល់​កាន់​តែ​ច្រើន​បន្ថែម​ទៀត។ តាម​រយៈ​បទ​ចម្រៀង​ខាង​លើ សុភ័ក្ត្រ ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​ការ​ខិត​ខំ​ប្រឹងប្រែង​សិក្សា​រៀន​សូត្រ​ភាសា​ខ្មែរ​រហូត​​មិន​ត្រឹម​តែ​អាច​ប្រើប្រាស់​បាន​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ថែម​ទាំង​អាច​ច្រៀង​បាន​យ៉ាង​ល្អ​និង​ពីរោះ​ទៀត​ផង។

គួរ​បញ្ជាក់​ថា សុភ័ក្ត្រ ដែល​មាន​ឈ្មោះ​ជា​ភាសា​ចិន SHENGYUAN បាន​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ប្រមាណ​ជា ៦ ឆ្នាំ​ហើយ។ ដំបូង​ដែល​លោក​បាន​មក​ទី​នេះ​លោក​បាន​សិក្សា​ជំនាញ​អក្សរ​សាស្ត្រ​ខ្មែរ​ហើយ​បច្ចុប្បន្ន​លោក​គឺ​ជា​អ្នក​ថត​ប្រូម៉ូត Product លើ Social Media ព្រម​ទាំង​តារា​សម្ដែង​និង​ជា​អ្នក​ដើរ​ម៉ូត​ផង​ដែរ៕

ចុចទីនេះ ដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/WSopheak/videos/1079852900989090

រូបភាព ៖ Sopheak Wen



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *