ភូមិគ្រឹះបុរាណដ៏ធំស្កឹមស្កៃមួយដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយបង្ហាញវត្តមាននៅក្នុងភាគយន្តខ្នាតធំរឿង «ភូមិគ្រឹះអាគម»។ សំណងបុរាណមួយនេះមានទីតាំងនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។


ភូមិគ្រឹះនេះ គឺជាវិមានដ៏ល្បីឈ្មោះមួយដែលមានសសរគ្រឹះ ១០០ សាងសង់ឡើងដោយឥដ្ឋ និងបាយអរ ហើយជាអគារសិល្បៈទំនើបដែលឆ្លុះបញ្ចាំងពីស្ថាបត្យកម្ម guot-du-jour។ ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនេះបានបញ្ចប់ការសាងសង់នៅឆ្នាំ ១៩១៦ គឺក្នុងអំឡុងពេលជាច្រើនទសវត្សរ៍នៃការតាំងទីលំនៅរបស់គ្រួសារត្រកូល កុយ។









យោងតាមប្រភពជាច្រើនពីអ្នកស្រុកក្បែរៗទីនោះបានឱ្យដឹងថា វិមានក្បែរទន្លេមេគង្គមួយនេះត្រូវបានទុកចោលតាំងពីឆ្នាំ ១៩៦៨ មកម្ល៉េះ។ មកដល់ឆ្នាំ ២០១៨ ការជួសជុលដំបូងត្រូវបានផ្ដួចផ្ដើមឡើងដោយសហគ្រិនបដិសណ្ឋារកិច្ចឯកជនមួយ។
ក្រោយមកកម្មវិធីស្ដារនីតិសម្បទារយៈពេល ២ ឆ្នាំបានធ្វើឱ្យវិមាននេះវិលត្រឡប់ទៅរកភាពរុងរឿងដោយបានបន្ថែមនូវអាគារថ្មីមួយដែលមានរចនាបថដូចគ្នា និងព្រះពន្លាពីឈើនៅក្នុងភោជនីយដ្ឋាន។
មកទល់បច្ចុប្បន្ន វិមានឆ្លូងមួយនេះបានក្លាយជា Le Relais ជាកន្លែងសម្រាកលម្ហែជាមួយសណ្ឋាគារដ៏ប្រណីតដែលអាចឱ្យអ្នកទេសចរទៅលេងបានក្នុងថ្ងៃឈប់សម្រាកឬថ្ងៃបុណ្យទាន៕
រូបភាព ៖ Le Relais de Chhlong


























Account
Security
Favourite Content