សារព័ត៌មានល្បីអាមេរិក បំផុសឱ្យទេសចរមកលេងប្រទេសកម្ពុជាពេលនេះ គឺល្អបំផុតសម្រាប់ថ្ងៃវិស្សមកាល

សារព័ត៌មាន New York Post បានចេញផ្សាយអត្ថបទមួយរបស់ខ្លួនកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដោយបានដាក់ចំណងជើងថា៖ “Now is the perfect time to have a holiday in a Cambodia-here why” ដែលមានន័យថា «ឥលូវនេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ថ្ងៃវិស្សមកាលនៅក្នុងប្រទេសកម្ពុជា-នេះគឺជាហេតុផល»។

តាមរយៈអត្ថបទខាងលើនេះលោក Christopher Cameron ដែលជាអ្នកសរសេរអត្ថបទនេះ បានរៀបរាប់យ៉ាងវែងអន្លាយតាំងពីប្រទេសកម្ពុជារួចផុតពីសម័យខ្មែរក្រហម ឬសម័យប៉ុលពត រហូតមកដល់នឹងបច្ចុប្បន្ននេះ កំពុងមានសន្ទុះការរីកចម្រើនដូចនឹងប្រទេសជិតខាង គឺប្រទេសថៃ និងវៀតណាម។ ដោយគេបានរៀបរាប់ថាកម្ពុជាពេលនេះមិនដូចពីមុនទេ គឺបច្ចុប្បន្នជាប្រទេសដែលមានស្ថេរភាពនយោបាយ ព្រមជាមួយការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធមានស្ពាន ផ្លូវថ្នល់ ។ល។ យ៉ាងណាមិញចំណុចសំខាន់បំផុត គឺសារព័ត៌មានមួយនេះ បានរៀបរាប់ពីប្រាសាទអង្គរ និងតំបន់អង្គរដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក និងអាចរកប្រាក់ចំណូលសម្រាប់វិស័យទេសចរណ៍ ក៏ដូចជាប្រជាជនក្នុងតំបន់មិនចេះអស់។

ចំណុចសំខាន់មួយទៀតនោះ New York Post បានសរសេរថា នៅខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិដ៏ទំនើបនៅខេត្តសៀមរាប នឹងបើកដំណើរការ ដោយអនុញ្ញាតឱ្យយន្តហោះធំៗអាចចុះចត និងបង្កើតជើងហោះហើរត្រង់ថ្មី។

សារព័ត៌មានអន្តរជាតិមួយនេះសរសេរទៀតថា ពេលនេះប្រសិនបើអ្នកចង់ទស្សនាចង់ឃើញស្នាដៃ នៃអរិយធម៌ជឿនលឿនបំផុតរបស់អាស៊ីអាគ្នេយ៍ អ្នកត្រូវទៅទស្សនាសារមន្ទីរជាតិកម្ពុជា មិនមែនទីក្រុងញូវយ៉កទេ។ ក្នុងនោះ គេក៏បានរៀបរាប់ពីមធ្យោបាយធ្វើដំណើរពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជា ដោយហោះហើរមកឈប់ត្រឹមប្រទេសសិង្ហបុរីគឺល្អបំផុត ឬ ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង សុទ្ធតែជាជម្រើសល្អទាំងអស់។ ក្នុងនោះត្រូវចំណាយពេលពីរ ឬបីថ្ងៃនៅបាងកកប្រទេសថៃ រួចទើបធ្វើដំណើរបន្តមករាជធានីភ្នំពេញប្រទេសកម្ពុជា។

បន្ថែមលើពីនេះទៀត New York Post បានបំផុសគោលដៅទេសចរណ៍សំខាន់ៗពីរ សម្រាប់ទេសចរមកពីលោកខាងលិច គឺដំបូងគួរតែមកទស្សនាទីក្រុងភ្នំពេញជាមុនសិន។ រាជធានីនេះ ពោរពេញទៅដោយបូជនីយដ្ឋានជាតិដ៏ធំស្កឹមស្កៃ អគាររដ្ឋាភិបាលដ៏ធំសម្បើម ហើយជាពិសេស ព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជាជាទីគង់នៅរបស់ព្រះមហាក្សត្រ។

ទស្សនាសារមន្ទីរជាតិដ៏សំបូរបែបស្ថាបត្យកម្មដែលបង្កើតឡើងដោយអ្នកបុរាណវត្ថុវិទូជនជាតិបារាំងដ៏គួរឱ្យចាប់អារម្មណ៍ George Groslier ដែលបានបើកកាលពី១៩២០។ ផ្សារធំថ្មី គឺជាចំណុចលេចធ្លោមួយទៀត។ ទស្សនាវត្តភ្នំ ដែលជាទីតាំងរឿងព្រេងនៃប្រភពដើមនៃរាជធានីភ្នំពេញ។

ចេញពីភ្នំពេញគោលដៅទេសចរណ៍ដែលមិនអាចរំលងបានពេលមកប្រទេសកម្ពុជា New York Post បានបំផុសឱ្យទេសចរទៅលេខខេត្តសៀមរាប ដោយត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦ ចំណាយ ៥ ទៅ ៦ម៉ោង ដើម្បីមកដល់ទឹកដីទីក្រុងបុរាណមួយនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *