តារាចម្រៀង និងជាអ្នកនិពន្ធខ្មែរ-អាមេរិកកាំង Satica ថ្មីៗនេះ ទើបត្រូវបានកាសែត Long Beach Post (អាមេរិក) ចុះផ្សាយអំពីគំនិតបំផុសនៃការសរសេរបទចម្រៀង និងតន្ត្រីរបស់នាង។
ក្នុងកិច្ចសម្ភាសន៍ជាមួយ The Word with Jackie Rae តារាចម្រៀងខ្មែរ-អាមេរិកកាំង Satica បានរៀបរាប់ឱ្យដឹងពីដំណើរជីវិត និងការចាប់ផ្តើមសរសេរចម្រៀងជាលើកដំបូង ដែលពេលនោះនាងមានវ័យទើប ១២ ទៅ ១៣ឆ្នាំ តែប៉ុណ្ណោះ។ បន្ទាប់មកក៏ចាប់ផ្តើមច្រៀងលេង រួចក៏បង្ហោះចម្រៀងទាំងនោះទៅក្នុង Myspace , YouTube និងកន្លែងផ្សេងៗទៀត ហើយនាងក៏រកឃើញថា នាងពិតជាចូលចិត្តហើយសប្បាយចិត្តនិងធ្វើវា។
ទស្សនាវីដេអូកិច្ចសម្ភាសន៍ខាងក្រោមនេះ ដើម្បីដឹងពីដំណើរនៃការក្លាយជាតារាចម្រៀងរបស់តារាចម្រៀងខ្មែរ-អាមេរិកកាំង Satica៖