តំបន់ធម្មជាតិកែច្នៃ ល្បាក់ទឹកព្រៃនប់ កន្លែងកម្សាន្តលាក់ខ្លួននៅកំពង់សោម

រមណីយដ្ឋាន​កែ​ច្នៃ​បែប​ធម្មជាតិ​មួយកន្លែង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ទៅ​លេង​កម្សាន្ត​នា​ពេល​សម្រាក​ចុង​សប្ដាហ៍។ ទោះ​មាន​អាយុកាល​រាង​ចំណាស់​បន្តិច​ក្ដី​ តែ​រមណីយដ្ឋាន ល្បាក់​ទឹក​ព្រៃ​នប់ នៅ​តែ​ជា​តំបន់​ដែល​អាច​ស្រូប​ទាញ​ទេសចរ​ហូរហែ​មិន​ដាច់។

គិត​មក​ទល់​ពេល​នេះ​រមណីយដ្ឋាន ល្បាក់​ទឹក​ព្រៃ​នប់ មាន​អាយុកាល​ជាង​ ២០ ឆ្នាំ​ហើយ។ កន្លែង​កម្សាន្ត​បែប​ធម្មជាតិ​កែ​ច្នៃ​ក្បែរ​ជើង​ភ្នំ​មួយ​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៤ មក​ម្ល៉េះ។ ប្រសិន​ជា​អ្នក​ទៅ​ដល់​ទី​នោះ​អ្នក​ប្រាកដ​ជា​បាន​ឃើញ​ទេសភាព​ធម្មជាតិ​ព្រៃ​ភ្នំ​ដែល​មាន​ខ្សែ​ទឹក​ហូរ​ចុះ​ពី​លើ​ភ្នំ​គួរ​ឱ្យ​ចង់​គយគន់​ គួប​ផ្សំ​នឹង​ចម្ការ​ស្រកា​នាគ​ មាន​អាង​ទឹក ១១ កន្លែង និង​ខ្យូស​អង្គុយ​លេង​ប្រមាណ​ ​៣០​ ទៀត។

រមណីយដ្ឋាន ល្បាក់​ទឹក​ព្រៃ​នប់ មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​បត់​សិរមាន់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ។ សម្រាប់​បង​ប្អូន​ដែល​ចង់​ទៅ​លេង​កម្សាន្ត​នៅ​ទី​នោះ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៤ មក​ដល់​ភូមិសាស្ត្រ​ខាង​លើ​ ត្រូវ​បត់​ចូល​តាម​ផ្លូវ​ក្រាល​ក្រួស​ក្រហម ​១​ខ្សែ​ប្រហែល​ជា ៣ គីឡូម៉ែត្រ ដោយ​ចំណាយ​រយៈពេល​ប្រមាណ​ជា ១៥​​ នាទី នោះ​យើង​នឹង​ទៅ​ដល់ រមណីយដ្ឋាន ល្បាក់​ទឹក​ព្រៃ​នប់ ។

ចំពោះ​ការ​ចូល​លេង​កម្សាន្ត​នៅ​ក្នុង​រមណីយដ្ឋាន​ខាង​លើ​បង​ប្អូន​គ្រាន់​តែ​ចំណាយ​ ១​ពាន់​ ទៅ ​២​ពាន់​រៀល​ប៉ុណ្ណោះ។ រី​ឯ​រថយន្ត​គឺ​អាច​ចត​បាន​នៅ​ខាង​ក្នុង​រមណីយដ្ឋាន​តែ​ម្ដង។ ដោយ​ឡែក រមណីយដ្ឋាន ល្បាក់​ទឹក​ព្រៃ​នប់ នៅ​ពុំ​ទាន់​មាន​បឹង​ហ្កាឡូ ផ្ទះ​សំណាក់ ឬ សណ្ឋាគារ​នៅ​ឡើយ​ទេ៕

រូបភាព មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង



Leave a Reply

Your email address will not be published.Required fields are marked *