Trend ថ្មី! នារីចិននិយមជួលបុរសសាច់ដុំមកឱបផ្ដល់ភាពកក់ក្ដៅ ក្នុងតម្លៃ ៧ដុល្លារសម្រាប់ពេល ៥នាទី

ការស្វែងរកសេវាកម្មឱបបុរសសាច់ដុំ ឬ ហៅថា​ Man Mums របស់ស្ត្រីជនជាតិចិនវ័យក្មេងកំពុងតែកើនឡើងខ្លាំង ខណៈដែលនារីទាំងនោះត្រូវការភាពកក់ក្ដៅ និងបន្ថយភាពតានតឹង។ នេះបើផ្អែកតាមសារព័ត៌មាន South China Morning Post។

និន្នាការថ្មីនេះ ទទួលបានការពេញនិយមខ្លាំងពីស្រ្ដីដែលរស់នៅតាមបណ្ដាទីក្រុងធំៗនៅក្នុងប្រទេសចិនដីគោក ដោយទូទៅក្រុមអតិថិជននេះជ្រើសរើសបុរសដែលហៅថា Man Mums អាស្រ័យទៅលើអាកប្បកិរិយា ការអត់ធ្មត់ រាងកាយ និងរូបសម្រស់ ដែលជារឿយៗពួកគេតែងតែជជែកគ្នាតាមបណ្ដាញសង្គម មុននឹងជួបគ្នាផ្ទាល់។

គួរឱ្យដឹងថា Man Mums ដើមឡើយ គឺជាពាក្យដែលប្រើសម្ដៅទៅលើ បុរសដែលជាអ្នកហាត់ប្រាណយកសាច់ដុំ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ពាក្យខាងលើគឺសម្ដៅទៅលើបុរសដែលមានរូបរាងកាយមាំមួន និងមានភាពជាស្ត្រីក្នុងខ្លួន ផ្ដោតទៅលើភាពទន់ភ្លន់ និងការអត់ធ្មត់។ ក្រៅពីបុរស ស្រ្តីដែលមានកម្ពស់ខ្ពស់ ឬក៏ស្រ្ដីដែលហាត់ប្រាណ ក៏ជាទិសដៅរបស់អតិថិជនផងដែរ។

ជាទូទៅ ការឱបនេះ តែងកើតឡើងនៅក្នុងទីសាធារណៈ ដូចជាស្ថានីយរថភ្លើងក្រោមដី ឬក៏ក្នុងផ្សារទំនើប ជាមួយនឹងតម្លៃចាប់ផ្ដើម ចន្លោះពី ២០ ទៅ ៥០យន់ ឬប្រមាណ ៣ ទៅ ៧ដុល្លារអាមរិក។

តួយ៉ាង និស្សិតស្រីម្នាក់ បានស្វែងរកសេវាកម្មពី Man Mums នៅលើគណនីបណ្ដាញទំនាក់ទំនងសង្គមផ្គាល់ខ្លួន ដើម្បីបន្ធូរអារម្មណ៍ពីភាពតានតាំងនៃនិក្ខេបបទ ដោយនាងបានរំឭកពីបទពិសោធន៍នៃការឱបក្នុងពេលកន្លងមកថា៖ “ខ្ញុំធ្លាប់មានគេឱបតាំងតែពីនៅរៀនអនុវិទ្យាល័យ ហើយខ្ញុំពិតជាមានអារម្មណ៍ថា វាមានសុវត្ថិភាពមែនទែន។ យើងអាចឱបគ្នាប្រហែល ៥នាទី នៅស្ថានីយរថភ្លើងក្រោមដី”។

ទន្ទឹមគ្នានេះ ស្រ្តីម្នាក់ទៀតដែលធ្លាប់ទិញសេវាកម្មខាងលើបានរៀបរាប់ថា បន្ទាប់ពីឱបគ្នាបានមួយភ្លែត ពួកគេក៏បានជជែកគ្នាពីរឿងរៀន និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនផងដែរ។ ស្រ្តីរូបនេះបានឱ្យដឹងទៀតថា៖ “អ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្តជាងការឱប គឺភាពកក់ក្ដៅដែលទទួលបានពីមនុស្សដែលមិនធ្លាប់ស្គាល់គ្នា”។

ក្រឡេកមកដឹងពីការយល់ឃើញរបស់ Man Mums វិញ បុរសម្នាក់ដែលមានឈ្មោះថា Zhou និងជាអ្នកផ្ដល់សេវាកម្មបានបង្ហាញជំនឿចិត្តថា ការងាររបស់ខ្លួនគឺអាចជួយអ្នកដទៃបាន ព្រោះមានអតិថិជនរបស់ខ្លួនជាច្រើននាក់បានជួបប្រទះនឹងបញ្ហាថប់បារម្ភ និងសម្ពាធពីការងារ។

បន្ថែមពីនេះ លោកបានរៀបរាប់ពីការរៀបចំខ្លួនមុននឹងទៅជួបអតិថិជនថា លោកត្រូវចំណាយពេលតែងខ្លួន ធ្វើសក់ និងជ្រើសរើសទឹកអប់ ដើម្បីអាចផ្ដល់បទពិសោធន៍ល្អបំផុតទៅកាន់អតិថិជន។

លោក Zhou បានឱ្យដឹងទៀតថា គិតត្រឹមខែមេសាកន្លងទៅ លោកទទួលបានការជាវសេវាកម្មនេះចំនួន ៣៤ដង និងរកចំណូលបាន ១ ៧៥៨យន់ ឬប្រមាណ ២៤០ដុល្លារអាមេរិក។ យ៉ាងណាមិញ លោកប្រាប់ថា ចំណូលមិនមែជារឿងធំដុំសម្រាប់លោកទេ តែការដែលលោកយកលុយនេះ គឺដើម្បីបញ្ជាក់ថា នេះគឺជាការទិញសេវាកម្ម ដើម្បីកុំឱ្យអតិថិជន គិតលើសពីព្រំដែន។

សេវាកម្មផ្ដល់ការឱបនេះ បានបង្កើតជាមតិចម្រុះនៅក្នុងបណ្ដាលទំនាក់ទំនងសង្គមរបស់ចិន ដោយមានអ្នកខ្លះយល់ឃើញថា ការទទួលសេវាកម្មពី Man Mums ជាការប្រសើរ និងមានភាពទន់ភ្លន់ជាងបុរសទូទៅ។ ដោយឡែក មេធាវីម្នាក់ បានព្រមានថា មនុស្សមួយចំនួនអាចនឹងប្រើប្រាស់សេវានេះ ទៅជាការបៀតបៀនផ្លូវភេទ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *