សវនាការលើកទី ២ NewJeans នៅតែបង្ហាញជំហរចាស់ ខណៈ ADOR ចោទថា ពួកនាងព្យាយាមរកលេសចង់ចេញ

នៅថ្ងៃទី៥ ខែមិថុនា នេះ ភាគី NewJeans និងទីភ្នាក់ងារ ADOR បានចេញមកតទល់គ្នាជាថ្មីក្នុងសវនាការលើកទី ២ លើបញ្ហាបញ្ជាក់សុពលភាពនៃកិច្ចសន្យា ដោយម្ខាងៗនៅតែបន្តអះអាងហេតុផលផ្ទាល់ខ្លួន តែលទ្ធផលនៅតែអូសបន្លាយ មិនទាន់ដាច់ស្រេច។

យោងតាមសារព័ត៌មាន Allkpop នៅក្នុងសវការទី ២ដែលធ្វើឡើងនៅតុលាការកណ្ដាលទីក្រុងសេអ៊ូលនេះ សមាជិកទាំង ៥ គឺ Minji, Hanni, Danielle, Haerin និង Hyein  មិនបានចូលរួមដោយផ្ទាល់នោះទេ ដោយមានតំណាងផ្លូវច្បាប់មកចូលរួមជំនួស។

នៅពេលដែលតុលាការបានចាទសួរថា តើភាគីណាមួយមានបំណងចង់មករកដំណោះស្រាយទេ? NewJeans បានឆ្លើយតបតាមរយៈអ្នកតំណាងរបស់ពួកគេថា៖ “ការជឿទុកចិត្តក្នុងទំនាក់ទំនងនេះបានបាត់បង់អស់ទាំងស្រុង ហើយពួកយើងបានដើរមកកម្រិតនេះហើយ ពួកយើងមិនអាចត្រឡប់ក្រោយវិញបានទេ”។

ដោយឡែក ទីភ្នាក់ងារ ADOR បានស្នើឱ្យ តុលាការជាអ្នកសម្រេចទៅលើរឿងនេះវិញ ដែលអាចធ្វើឱ្យបញ្ហានេះកាន់តែងាយស្រួលដោះស្រាយជាងមុន។

ក្នុងពេលជាមួយគ្នា ភាគីរបស់ NewJeans បានអះអាងថា៖ “ADOR បានបរាជ័យក្នុងការបំពេញភារកិច្ចសំខាន់របស់ខ្លួនក្នុងការគ្រប់គ្រងដូចដែលបានចែងក្នុងកិច្ចសន្យាផ្ដាច់មុខ។ បន្ទាប់ពីការបណ្តេញ Min Hee Jin (អតីត CEO របស់ ADOR) ចេញ ADOR បានទទួលការផ្លាស់ប្តូរថ្មីភ្លាមៗនៅក្នុងការគ្រប់គ្រង ហើយជាលទ្ធផល NewJeans បានបាត់បង់ឯករាជ្យភាពរបស់ខ្លួន។ ទោះបីជាក្រុមបានដាក់សំណើជាច្រើនដើម្បីកែប្រែរឿងនេះក្ដី តែ ADOR មិនបានធ្វើតាមឡើយ”។

ទោះជាក្រុមខេប៉ុបនារីបានលើកឡើងបែបនេះក្ដី ភាគីរបស់ ADOR បានអះអាងថា៖ “រាល់សវនាការ NewJeans បានផ្លាស់ប្តូរមូលហេតុដែលពួកគេសម្រេចចិត្តបញ្ចប់កិច្ចសន្យាផ្តាច់មុខនេះជារឿយៗ។ នេះបង្ហាញថាពួកគេបានសម្រេចចិត្ត បញ្ចប់កិច្ចសន្យាផ្ដាច់មុខនេះជាមុន ហើយឥឡូវនេះកំពុងព្យាយាមស្វែងរកហេតុផលដើម្បីជាអំណះអំណាង” ។

ភាគីរបស់ NewJeans បានប្រកែកភ្លាមៗវិញថា ភស្តុតាងរបស់ ADOR ដែលអះអាងថា ទីភ្នាក់ងារបានបំពេញតួនាទីរបស់ខ្លួននោះ មិនគ្រប់គ្រាន់ឡើយ។ តំណាងពួកនាង បានលើកពីការដែល ADOR អះអាងថា ខ្លួនបានណាត់ជួបជាមួយនឹងផលិតករម្នាក់ដើម្បីធ្វើការងារឱ្យ NewJeans បើសិនជាវាបានកើតឡើងមែន ទីភ្នាក់ងារប្រាកដជាអាចពន្យល់ថា កិច្ចប្រជុំនោះចេញជាលទ្ធផលអ្វីខ្លះជាក់ជាមិនខាន។

គួររំឭកផងដែរថា កាលពីចុងខែឧសភាកន្លងទៅ តុលាការទើបតែយល់ស្របតាម ADOR ក្នុងការហាមឃាត់មិន​ឱ្យម្ចាស់បទ Super Shy ធ្វើការងារឯករាជ្យ ដោយព្រមានថា នឹងធ្វើការផាកពិន័យចំនួន ១ពាន់លានវ៉ុន ឬប្រមាណ ៧៣ម៉ឺនដុល្លារអាមេរិកក្នុងមួយការងារ។ ទន្ទឹមគ្នានេះ សវនាការលើកទីបីរវាង NewJeans ទល់នឹង ADOR នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែកក្កដា ខាងមុខនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *