កំពង់ចាមមានប្រាសាទចំណាស់កណ្ដាលព្រៃមួយឈ្មោះថា គុកយាយហម

ប្រាសាទ គុក​យាយ​ហម ដែល​មាន​ចម្ងាយ​មិន​ដល់​ ១០០គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ​ប៉ុន្តែ​ហាក់​ស្ងប់​ស្ងាត់​ខ្លាំង​មិន​សូវ​មាន​ទេសចរ​ទៅ​ដល់​ខណៈ​ប្រាសាទ​ដ៏​ចំណាស់​មួយ​នេះ​មាន​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​ប្រាសាទ​ផ្សេង​ទៀត​ឡើយ។

ប្រាសាទ គុក​យាយ​ហម ជា​ប្រាសាទ​ចំណាស់​ដែល​មាន​ចម្ងាយ ៩០គីឡូម៉ែត្រ​ពី​ភ្នំពេញ ស្ថិត​ក្នុង​ភូមិ​ជ្រេ​ស ឃុំ​ព្រៃ​ឈរ​ ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់ចាម។ ប្រាសាទ​ចំណាស់​ដែល​មិន​សូវ​មាន​អ្នក​បាន​ទៅ​ដល់​មួយ​នេះ​មាន​រូបរាង​និង​ក្បាច់​ចម្លាក់​ស្រស់​ស្អាត​មិន​ចាញ់​ប្រាសាទ​ផ្សេង​ៗ​ក្នុង​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​នោះ​ឡើយ។ ជា​ពិសេស​ក្នុង​រដូវ​កាល​បៃតង​ស្រស់​​ប្រាសាទ​ដែល​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​មួយ​នេះ​លេច​ចេញ​សម្រស់​ស្រស់​ស្អាត​ប៉ុន្តែ​ហាក់​ដូច​មិន​សូវ​ស្រស់ស្រាយ​ព្រោះ​មិន​សូវ​មាន​អ្នក​បាន​ស្គាល់​ក៏​ដូច​ជា​ទៅ​លេងនិង​ទស្សនា​សម្រស់​របស់​ខ្លួន​​នៅ​ឡើយ​នោះ​ទេ។​

សម្រាប់​អ្នក​ទេសចរ​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ទៅ​កម្សាន្ត​និង​ទស្សនា​ប្រាសាទ គុក​យាយ​ហម អាច​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ជាតិ​លេខ ៧ តាម​ទីតាំង​ដែល​បាន​ដាក់​ជូន​នៅ​ខាង​លើ​ដោយ​ប្រាសាទ​នេះ​ដែរ​មាន​ចម្ងាយ ៥៣គីឡូម៉ែត្រ​​​​​​​​​​​​​​​​​​ពី​ក្រុង​កំពង់ចាម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរ​បញ្ជាក់​ថា នៅ​កំពង់​ចាម​មាន​តំបន់​ទេសចរ​ធម្មជាតិ​និង​ប្រវត្តិសាស្ត្រ​ច្រើន​កន្លែង​ដែល​ទេសចរ​អាច​ទៅ​លេង​កម្សាន្ត​មិន​ថា​ថ្ងៃ​បុណ្យ​ឬ​ថ្ងៃ​ឈប់​សម្រាក៕

ចុចទីនេះដើម្បីទស្សនា ប្រាសាទចំណាស់ គុកយាយហម ៖ https://www.facebook.com/cambodia.tourism.ministry/videos/1157251803083746

រូបភាព ៖ Theara FC / @Bo_Lapha



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​



Leave a Reply

Your email address will not be published.Required fields are marked *