ជួបគ្នាម្ដងទៀតក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីញវូស៊ូ លើទឹកដីប្រទេសចិន

ចាប់​ពី​ថ្ងៃ​ ១៨ ​ដល់​ថ្ងៃ​​ ​២០ ​ខែ​តុលា ​ឆ្នាំ​ ២០២៤​ ប្រទេស​ចិន​នឹង​មាន​រៀប​ចំ​ព្រឹត្តិការណ៍ ​«ក្បាច់​គុន​សៅ​លីញ​វូ​ស៊ូ​អន្តរជាតិ​លើក​ទី​១៣» ​ក្នុង​នោះ​​ក៏​នឹង​មាន​ការ​សម្ដែង​រួម​គ្នា​រវាង​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​​ និង​ក្បាច់​គុន​សៅ​លីញ​វូ​ស៊ូ​ផង​ដែរ​។​​​

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ​រដ្ឋបាល​ប្រជាជន​ខេត្ត​ហឺ​ណាន​ និង​សមាគម​ក្បាច់​គុន​វូ​ស៊ូ ​(Wushu)​ ទី​ក្រុង ​ចឹង​ចូវ​ បាន​អញ្ជើញ​ឯកឧត្ដម​ ហួត​ ហាក់​​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​ព្រម​ជាមួយ​គណៈប្រតិភូ​ក្រសួង​ទេសចរណ៍ ​និង​ក្រុម​កីឡាករ​គុន​ល្បុក្កតោ​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​​ពិធី​បុណ្យ​ «ក្បាច់​គុន​សៅ​លីញ​វូ​ស៊ូ​អន្តរជាតិ​លើក​ទី​១៣» នៅ​ទី​ក្រុង​ចឹង​ចូវ​ ខេត្ត​ហឺ​ណាន​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដោយ​មាន​អ្នក​ចូលរួម​សរុប​ប្រមាណ​ជា​១២០០​នាក់​។​​​ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ។

មិន​ត្រឹម​មាន​វត្តមាន​ជា​ភ្ញៀវ​កិត្តិយស​ ឯកឧត្ដម​រដ្ឋ​មន្ត្រី​ ហួត​ ហាក់ ​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​​បើក​​ព្រឹត្តិការណ៍​​ពិធី​បុណ្យ​ «ក្បាច់​គុន​សៅ​លីញ​វូ​ស៊ូ​អន្តរជាតិ​លើក​ទី​១៣» និង​កម្ម​វិធី​គុន​ល្បុក្កតោ កម្ពុជា-ហឺណាន ដែលនឹងមានការសម្ដែងរួមគ្នាក្បាច់គុន​ល្បុក្កតោ​ និង​ក្បាច់​គុន​សៅ​លីញ​វូ​ស៊ូ​នៅ​បរិវេណ​ព្រះវិហារ​វត្ត Shaolin ផង​ដែរ​។​ ​រីឯ​​ឯកឧត្ដម​រដ្ឋ​មន្ត្រី​​ គ្រោង​នឹង​ទទួល​ជួប​សម្ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹកនាំ​ខេត្ត​ហឺ​ណាន ​ថ្នាក់​ដឹកនាំ​ទីក្រុង​ចឹង​ចូវ​ និង​ក្រុមហ៊ុន​ចិន​ធំ​ៗ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ផង​ដែរ។​​

នៅ​ក្នុង​សេចក្ដី​ប្រកាស​​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ​ការ​នាំ​យក​គុន​ខ្មែរ​ទៅ​កាន់​ឆាក​ក្រៅ​ប្រទេស​នា​លើក​នេះ​ ជា​ឱកាស​ក្នុង​ការ​ផ្សព្វផ្សាយ​គុន​ល្បុក្កតោ​កម្ពុជា​វឌ្ឍនភាព​ទេសចរណ៍​កម្ពុជា​ ការ​ពង្រឹង​ការ​ផ្សព្វផ្សាយ​យុទ្ធនាការ ​«​ទស្សនា​សៀមរាប​ឆ្នាំ​២០២៤​»​ ជា​ពិសេស​បន្ត​ជំរុញ​ការ​អនុវត្ត​ «​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្ដូរ​ប្រជាជន ​និង​ប្រជាជន​កម្ពុជា​ចិន​ ២០២៤» ​ឱ្យ​កាន់​តែ​ទូលំទូលាយ​ទៅ​កាន់​ទី​ផ្សារ​ចិន ​និង​អន្តរជាតិ៕

ប្រភពរូបភាព ៖ Morl Sokea 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *