អបអរសាទរ​!​ ខេត្ត​ កែប ​ជាប់​ជា​ទី​ក្រុង​ទេសចរណ៍​ស្រស់​ស្អាត​បំផុត​​ ក្នុង​តំបន់​អា​ស៊ាន

ការ​ខិត​ខំ​ប្រឹង​ប្រែង​កន្លង​មក​ពិត​ជា​មិន​ជា​ខក​បំណង​ពិត​មែន​ ជា​លទ្ធផល​ខេត្ត​កែប​ ដែល​​​ជា​ខេត្ត​មួយ​​​ជាប់​​ឆ្នេរ​សមុទ្រ​កម្ពុជា​ ទទួល​បាន​​​ពាន​រង្វាន់​ទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​​លើក​ទី ​៤​ នៅ​ទី​ក្រុងវៀងច័ន្ទ​ ប្រទេស​ឡាវ​ ឆ្នាំ​ ២០២៤​ ។​​​​

​​កែប​ជា​ខេត្ត​ដែល​តូច​ជាង​គេ​ក្នុង​ចំណោម​ខេត្ត​​ជាប់​មាត់​សមុទ្រ​ទាំង ​៤ ​របស់​កម្ពុជា​។ ​​មាន​ផ្ទៃ​ដី​តូចពិត​មែន​ ប៉ុន្តែ​ខេត្ត​​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ ​២០០៨​​នេះ​ ​​មាន​សក្ដានុពល​សម្បូរ​បែប​ដល់​ទៅ ​៣៥ ​​កន្លែង​​​មាន ​​​​ឆ្នេរ​កែប​ កោះ​ បាត​សមុទ្រ​ ក៏​ដូចជា​សក្ដានុពល​ផ្នែក​ទេសចរណ៍​ធម្មជាតិ ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​ និង​កសិ​-ទេសចរណ៍​ជាច្រើន​ទៀត​។​​​

​ទឹក​ដី​នៃខេត្តមួយ​នេះ មាន​កូន​ភ្នំ​តូច​ៗ​​សម្បូរ​ទៅ​ដោយ​ព្រៃ​ឈើ ​ស្ថិត​នៅ​ដាច់​ៗ​ពី​គ្នា​។​ នៅ​តាម​បណ្ដោយ​ឆ្នេរ​​មានប្រវែង ​២៦ ​គីឡូម៉ែត្រ​ គេ​ឃើញ​មាន​ដើម​កោង​កាង ​និង​ថ្ម​ខ្មៅៗ​។​ ជួរ​ភ្នំនៅក្នុងខេត្ត​ កែប​ មាន​កម្ពស់​ ៣០០ ម៉ែត្រ​ លយ​​រហូត​ដល់​សមុទ្រ​។ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខេត្ត​កែប​ ចាប់​ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ​ ទាំង​ចំនួន​ភ្ញៀវទេសចរ​ជាតិ-​អន្តរជាតិ ក៏មានការកើន​ឡើង​យ៉ាង​រហ័សផងដែរ។ 

កន្លង​មក​គណៈកម្មាធិការ​វាយ​តម្លៃ​ទីក្រុង​ស្អាត​អាស៊ាន​បាន​​សម្រេច​ប្រគល់ ​ពាន​រង្វាន់​ទីក្រុង​ស្អាត ដល់​ខេត្ត​កែប​ ​ជាប់​មាត់​សមុទ្រ​ដ៏​ស្រស់​ស្អាត​ បន្ទាប់​ពី​ក្រសួង​ទេសចរណ៍​បាន​ផ្ដល់ ​ពាន​រង្វាន់​ផ្កា​រំដួល​៣​ទង​ ដល់​ទឹក​ដី​ដែល​មាន​បរិស្ថាន​ស្អាត​ និង​មាន​ជីវចម្រុះ​មួយ​នេះ​។

យ៉ាងណាមិញ​នា​ពេល​ថ្មី​ៗ​នេះ​ ខេត្ត​កែប​ ក៏​បាន​ទទួល​ ពាន​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ​​២០២៤​-​២០២៦​ ដែល​នេះ​ជា​សមិទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​ប្រជាពលរដ្ឋ​ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​៕​

ប្រភពរូបភាព៖ កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ