បាត់មុខយូរ ស្រាប់តែ ហេង ពិទូ ត្រូវបានជ្រើសរើសជា BA ផលិតផលមួយ

តារា​ចម្រៀង ហេង ពិទូ ​ទោះ​ជា​មួយ​រយៈ​នេះ​មិន​សូវ​លេច​មុខ​ច្រើន​ក្នុង​កម្មវិធី​ប្រគំតន្ត្រី និង​កម្មវិធីទូរទស្សន៍​ តែ​លោកនៅ​ទទួល​បាន​ការ​ស្រលាញ់ និង​គាំទ្រ​ ហើយ​បន្ត​ស្ដាប់​បទ​ពី​មុន​ៗរហូត។

បើ​ទោះ​ជា​តារា​ប្រុស​សមាជិក​ក្រុម​ចម្រៀង MKS រូប​នេះ​ស្ងប់ស្ងាត់មិនសូវមានបទថ្មី​បង្ហោះ​ក៏​ពិត​មែន តែ​ទីផ្សារ​នៅតែ​មាន​ហូរហែ។ ដូច​ថ្ងៃនេះ ហេង ពិទូ ទើប​ត្រូវ​ប្រកាស​​តែង​តាំង​ជា BA ស្រាបៀ​ដ្រាហ្គិន ដោយ​​ចូល​រួម​ជា​គ្រួសារ វឌ្ឍនៈប្រ៊ូវើរី ដែល​មាន​តារា​ប្រុស-ស្រី​ល្បី​ៗ​ច្រើន​រូប​ទៀត​ដូចជា ចេន និង ម៉ាណិត ជាដើម ហើយ​ក៏​នឹង​ត្រៀម​ព្រឹត្តិការណ៍​ប្រគំតន្ត្រី អបអរ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ចិន​ខាង​មុខ​នេះ​ទៀត​ផង។

សម្រាប់​តម្លៃខ្លួន​ក្នុង​ការ​ធ្វើ​ជា​អ្នក​តំណាង​ផលិតផល​របស់​ក្រុមហ៊ុន​ដ៏​ល្បី​នោះ យើង​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ តែ​ក៏​មិន​ខុស​ពី​តារា​ដទៃ​ដែរ។​ ម្ចាស់​បទ “ត្រូវ​គ្នា​វិញ​បាន​ទេ​” ក្រោយ​ទទួល​បាន​កិត្តិយស​ក្លាយ​ជា​អ្នក​តំណាង​មួយ​នេះ​ហើយក៏​បាន​បង្ហោះ​រូប​ភាព និង​សរសេរ​សារ​ថា “ថ្ងៃនេះ​ខ្ញុំ​បាទ ហេង ពិទូ មាន​កិត្តិយស បាន​មក​ចូលរួម​គ្រួសារ វឌ្ឍនៈ ប្រ៊ូវើរី ជា​ទូត​សុច្ឆន្ទៈ​តំណាង​ស្រាបៀ​ដ្រាហ្គិន“។

បទ​​ចម្រៀង​របស់ ហេង ពិទូ នៅតែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដូចជា “ស្រឡាញ់​គេ​តែ​ម្នាក់​ឯង”, “ស្នាម​ថើប​ចុងក្រោយ​”, “ត្រូវ​គ្នា​វិញ​បាន​ទេ​” និង​បទ​ជាច្រើន​ទៀត។ អតីត​តារា​ប្រុស​នៅ​ផលិតកម្ម​សាន់ដេ​រូប​នេះ​ក៏​នៅតែ​ចេញ​ច្រៀង​តាម​ហាង និង Pub ទាំង​នៅ​ភ្នំពេញ និង​បណ្ដា​ខេត្ត​ផ្សេង​ៗ​ជាប់​រហូត​សឹង​គ្មាន​លោះ​ថ្ងៃ។

ចំណែក​អ្នក​គាំទ្រ​ក៏​នៅ​បន្ត​រង់ចាំ​បទ​ថ្មី​បន្ថែម​ទៀត ក្រៅ​ពី​បទ “នឿយណាយ​” ដែល​ចេញ​កាលពី​៤ ខែ​មុន​មក​ម្ល៉េះ។ កាលពី​អំឡុង​ឆ្នាំ ២០១៥ ហេង ពីទូ គឺជា​តារា​ប្រុស​ដែល​ធ្វើឲ្យ​មហាជន​ស្ញប់ស្ញែង ដោយ​ប្រកាស​មិន​ច្រៀង​ចម្រៀង Copy ពី​គេ​ទៀត​ឡើយ ព្រោះ​តែ​គិត​ពី​មុខមាត់​ប្រទេស​ជាតិ ហើយ​កាល​នោះ​លោក​ពិតជា​ទទួល​បាន​ការ​សរសើរ​ពីភាព​ក្លាហាន ​ហ៊ាន​ប្រកាស​បែប​នោះ។ តាំង​ពី​ពេល​នោះ​មក​លោក​ផលិត​តែ Original Song ហើយ​បទ​នីមួយ​ៗ​ពិតជា​ពីរោះ និង​មាន​អ្នក​ចូល​មើល​ក្នុង​យូធូប​ច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New