គួរឱ្យខ្លាច! បណ្ដាសាក្នុងវិស័យខេប៉ុបទាំង ៥ ដែលតារាខេប៉ុបខ្លាចបំផុត

ចាប់ពីជាអ្នកហ្វឹកហាត់រហូតដល់ក្លាយជាតារាខេប៉ុប វាមិនមែនជារឿងងាយស្រួលនោះទេដោយសារពួកគេត្រូវឆ្លងហាត់ការហ្វឹកហាត់ច្រើនម៉ោង ការកំណត់របបអាហារ​ និងការប្រលងច្រើនជុំទៀតផង។ នៅពេលដែលក្លាយជាតារាខេប៉ុបហើយនោះ ពួកគេក៏ត្រូវជួនប្រទះភាពលំបាកកាន់តែច្រើនមួយកម្រិតទៀត។ ក្នុងចំណោមនោះក៏មានរាប់បញ្ចូលនូវបណ្ដាសាទាំង ៥ នេះដែរដែលជារឿងក៏គួរឱ្យខ្លាចបំផុតសម្រាប់តារាខេប៉ុប។ បណ្ដាសាទាំងនោះមាន៖

១. បណ្ដាសា ៧ ឆ្នាំ

កន្លងមកមានក្រុមខេប៉ុបជាច្រើនបានធ្លាក់ចូលក្នុងបណ្ដាសាមួយនេះដែលគេច្រើនហៅថាជាបណ្ដាសា ៧ ឆ្នាំ ឬ “7 Year Curse”។ ក្រុមខ្លះអាចនឹងរំសាយនៅពេលបញ្ចប់កិច្ចសន្យាត្រឹមឆ្នាំទី ៧ ហើយក៏មានក្រុមខ្លះទៀតបានសមាជិកចាកចេញនៅឆ្នាំទី ៧ ផងដែរ។ ជាក់ស្ដែងក្រុមនារី 2NE1 ក៏ជាជនរងគ្រោះមួយដែលបានធ្លាក់ចូលក្នុងបណ្ដាសា ៧ ឆ្នាំដែរ។ យ៉ាងណាមិញ ក៏នៅតែមានក្រុមតារាខេប៉ុបផ្សេងទៀតអាចយកឈ្នះលើបណ្ដាសាមួយនេះបានដែររួមមាន BTS. TWICE. SEVENTEEN និង RED VELVET ជាដើម។

២. បណ្ដាសាកៅអីលេខ ១

បណ្ដាសានេះត្រូវបានអ្នកលេងអ៊ីនធឺណេតសន្និដ្ឋានថាមានប្រភពមកកម្មវិធីប្រកួតប្រជែងដើម្បីបង្ហាញខ្លួននៅជាក្រុមតារាខេប៉ុបថ្មី។ ពួកគេបានកត់សម្គាល់ជាបន្ដបន្ទាប់ក្រោយពីបេក្ខជនណាម្នាក់បានទៅអង្គុយនៅកៅអីលេខ ១ នឹងត្រូវធ្លាក់ចេញពីការប្រកួត។

ជាក់ស្ដែងក្នុងកម្មវិធី Produce 101 រដូវកាលទី ១ Huh Chanmi ត្រូវបានធ្លាក់នៅក្នុងវគ្គទី ១០។ ខណៈ Jang Moon Bok ក៏បានធ្លាក់ចេញពីកម្មវិធី Produce 101 រដូវកាលទី ២ នៅក្នុងវគ្គទៅ ១០​ ដូចគ្នាដែរ។ មិនមែនតែអ្នកទាំងពីរនោះទេ ជារួមនៅមានបេក្ខជន បេក្ខនារីច្រើននាក់ដែលបានធ្លាក់ក្រោយអង្គុយលើកៅអីលេខ ១។

៣. បណ្ដាសាសមាជិក ៦ នាក់

មានក្រុមជាច្រើនដែលមានសមាជិក ៦ នាក់បានឆ្លងកាត់ភាពអកុសលដូចជាបាត់បង់សមាជិក ឬការរំសាយក្រុមដោយមិនបានរំពឹងទុក។ បណ្ដាសាមួយនេះផងដែរត្រូវបានគេសំដៅដល់ “HYBE Girl Group Curse” ដោយសារតែវាពិតជាបានជះឥទ្ធិពលដល់ពួកគេមែន។ ជាក់ស្ដែងក្រុម GFRIEND ដែលមានសមាជិក ៦ នាក់ត្រូវរំសាយ ខណៈក្រុម LE SSERAFIM ដែលបង្ហាញខ្លួនជាលើកដំបូងមានសមាជិក ៦ នាក់ ក្រោយមកត្រូវដកចេញម្នាក់គឺ Kim Garam ដោយសាររឿងអាស្រូវ។

៤. បណ្ដាសាក្រុមខេប៉ុបបុរសផលិតកម្ម SM

បណ្ដាសាមួយនេះហាក់ដូចជាបានប៉ះពាល់ទៅដល់ក្រុមតារាចម្រៀងបុរសដែលនៅក្រោមផលិតកម្ម SM Entertainment ដែលមានសមាជិក ៧ នាក់ដោយក្នុងនោះគឺមានម្នាក់ត្រូវចាកចេញពីក្រុម។ ជាឧទាហរណ៍ជាក់ស្ដែងមានដូចជា WayV, RIIZE, និង NCT WISH សុទ្ធតែជាជនរងគ្រោះនៃបណ្តាសាមួយនេះ។

៥. បណ្ដាសាខែវិច្ឆិកា

បណ្ដាសាខែវិច្ឆិកាមិនមែនសម្រាប់តែតារាខេប៉ុបប៉ុណ្ណោះ ប៉ុន្តែក្នុងនោះក៏មានតារាកូរ៉េផ្សេងៗទៀតផងដែរ។ លើសពីនេះ បណ្ដាសាខែវិច្ឆិកានេះត្រូវបានគេបង្កើតឡើងថ្មីៗនេះក្នុងឆ្នាំ ២០២៣ នៅពេលដែលគូស្នេហ៍តារាកូរ៉េប្រមាណ ៧ គូបានប្រកាសដំណឹងបែកបាក់គ្នា ឬលែងលះគ្នាជាបន្តបន្ទាប់។ ជាក់ស្ដែងក្នុងនោះរួមមានអតីតសមាជិកក្រុម LABOUM Yulhee និង Minhwan សមាជិក FTISLAND ផងដែរ។

គួរបញ្ជាក់ដែរថា បណ្ដាសាទាំង ៥ ខាងលើមិនបានកើតចំពោះគ្រប់ក្រុមតារាខេប៉ុបទាំងអស់នោះទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ