កំពង់ភ្លុក គឺជាភូមិឋានបែបធម្មជាតិមួយកន្លែង អណ្ដែតខ្លួនលើផ្ទៃទឹកនៃបឹងទន្លេសាប ដែលមានផ្ទះរបស់ប្រជានេសាទសាងសង់លើផ្ទៃបឹងជាច្រើន។ នៅក្នុងភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង មានចម្ងាយប្រមាណ ៣២ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។

«កំពង់ភ្លុក» នារដូវវស្សា បានក្លាយជាទីចាប់អារម្មណ៍របស់ទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវក៏អាចជិះទូកលេងកម្សាន្ត គយគន់សម្រស់ដ៏ឆើតឆាយភូមិលើទឹក និងទស្សនាថ្ងៃលិចដ៏ស្រស់ស្អាតលើផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ។ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក បានទាក់ទាញអ្នកទេសចរ តាមរយៈទូកអុំប្រពៃណីដោយស្រ្តីនៅក្នុងសហគមន៍។
អ្នកទេសចរក៏អាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមមាត់បឹងទន្លេសាប ផ្ទះសង់ខ្ពស់ៗនៅលើផ្ទៃទឹក ព្រៃលិចទឹកលើផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ភោជនីយដ្ឋានបណ្តែតទឹក សម្រស់ថ្ងៃលិច បែចិញ្ចឹមត្រីជាពិសេស គឺសេវាអុំទូកប្រពៃណី។ លើសពីនេះ លោកអ្នកនឹងទទួលបានការយល់ដឹងពីការរស់នៅ នៅក្នុងសហគមន៍កំពង់ភ្លុកបានផងដែរ។ សហគមន៍ កំពង់ភ្លុក មានភូមិចំនួន ៣ រួមមាន ភូមិត្នោតកំបុត, ភូមិគោកក្តុល និងភូមិដីក្រហម៕



រូបភាព ផ្ដល់ដោយ MOON – Sok Sanita


























Account
Security
Favourite Content