ផន ស្រីពី ចេញដំណើរទៅកាន់ប្រទេសវៀតណាមមុនថ្ងៃ ក្រោមហេតុផលនៃឆន្ទៈមនុស្សធម៌

បវរកញ្ញា​កម្ពុជា ផន ស្រីពី សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ថ្ងៃ​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​ភ្លាមៗ ក្រោយ​ទទួល​បាន​ព័ត៌មាន​អាប់ដេត​ចុង​ក្រោយ ខណៈ​ម្ចាស់​ផ្ទះដែល​​រៀប​ចំ​កម្មវិធី​ប្រកួត Miss Cosmo ក្នុង​ឆ្នាំ​នេះ​កំពុង​រង​គ្រោះ​ដោយ​សារ​តែ​ព្យុះ​ទីហ្វុង។

កាល​ពី​អាទិត្យ ស្រីពី បាន​ប្រកាស​លើ​អាខោន​ផ្លូវ​ការ​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ជើង​ហោះហើរ​មុន​ថ្ងៃ​កំណត់​ទៅ​កាន់​ប្រទេស​វៀតណាម ពោលគឺថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ខណៈ​ថ្ងៃ​ចេញ​ដំណើរ​ផ្លូវ​ការ​គឺ​នៅ​ក្នុងរយៈពេល ២ ថ្ងៃទៀត។ ការ​ផ្លាស់​ប្ដូរ​ជើង​ហោះ​ហើរ​ភ្លាមៗ និង​មុន​ថ្ងៃ​កំណត់​នេះ​ដោយ​សារ​តែ​បវរ​កម្ពុជា​រូប​នេះ​ទទួល​បាន​ព័ត៌មាន​ផ្លូវ​ការ​ថា ​ព្យុះ​ទីហ្វុង ​Kalmaegi បាន​វាយ​លុក​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ម្ចាស់​មកុដ Miss Cosmo Cambodia 2025 រូប​នេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ភ្លាមៗ​ដើម្បី​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​ក្រោម​ហេតុផល​នៃ​ឆន្ទៈ​មនុស្សធម៌​ក្នុង​ការ​ចូលរួម​ជាមួយ​​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​នៃ​តំបន់​រង​គ្រោះ​ដើម្បី​ចុះ​ជួយ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​នៅ​ទីនោះ។

ការ​សម្រេច​ចិត្ត​របស់ ស្រីពី ក្នុង​ពេល​នេះ​ធ្វើ​ឱ្យ​មហាជន​អ្នក​តាម​ដាន​វិស័យ​បវរ​កញ្ញា ក៏​ដូច​ជា​អ្នក​គាំទ្រ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព Queen របស់​ពួកគេ តែ​ទោះ​ជា​យ៉ាង​នេះ ស្រីពី មិន​អាច​ព្រងើយកន្តើយនោះឡើយ ស្របពេលដែលប្រទេសវៀតណាមកំពុងជួបគ្រោះដ៏សែនអាក្រក់មួយនេះ។ បណ្ដា​អ្នក​គាំទ្រ​របស់​បវរ​កញ្ញា​សប្បុរស​ស្រអែម​ស្រស់​រូប​នេះ​បាន​ផ្ដែផ្ដាំ​ឱ្យ​រូប​នាង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ព្រម​ទាំង​បាន​ជូន​ពរ​ឱ្យ​ទទួល​បាន​ជោគជ័យ​ត្រឡប់​មក​វិញ​ក្នុង​នាម​ជា​បវរ​កញ្ញា​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ផង​ដែរ។

គួរ​ឱ្យ​ដឹង​ថា កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម​ពោល​គឺ​ខេត្ត Quy Nhon បាន​រង​ឥទ្ធិពល​ខ្យល់​ព្យុះ​ដែល​មាន​ឈ្មោះ​ថា Kalmaegi ដែល​បណ្ដាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​កម្លាំង​ខ្យល់​បក់​ដែល​បណ្ដាល​ឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ធ្ងន់ធ្ងរ។ នេះបើតាមប្រភពព័ត៌មាន VN Express។

យ៉ាងណាមិញ គិត​ត្រឹម​ម៉ោង​នេះ ស្រីពី បាន​ទៅ​ដល់​ប្រទេស​វៀតណាម​ហើយ។ យ៉ាង​ណា​មិញ ចំពោះ​សកម្មភាព​នានា​ក្នុង​កំលុងពេល​ប្រកួត ក៏​ដូចជា​សកម្មភាព​ជួយ​ដល់​ប្រជាជន​វៀតណាម​ដែល​កំពុង​រង​គ្រោះ​ដោយ​សារ​តែ​ឥទ្ធិពល​ព្យុះ​ទីហ្វុង​សូម​បន្ត​តាម​ដាន​លើ​ផេក​ផ្លូវ​ការ Miss Cosmo Cambodia និង​អាខោន ផន ស្រីពី ៕

រូបភាព ៖ ផន ស្រីពី



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *